វប្បធម៌ ជំនឿ
អត្ថន័យផ្កាសម្រាប់សែនចូលឆ្នាំចិន ដើម្បីហេងចូលហេង
អត្ថន័យនៃបុស្បា ពិតជាមានក្នុងផ្នត់គំនិតជនជាតិចិនមុនពេលជ្រើសយកមកសែនព្រេន។ ដំបូងគេគឺផ្កាឈូក ត្រូវបានបញ្ចូលទៅក្នុងនិមិត្តរូបសម្គាល់ព្រះពុទ្ធសាសនា ហើយត្រូវបានគេចាត់ទុកថា ជាវត្ថុមួយក្នុងចំណោមវត្ថុមានតម្លៃទាំង ៨ នៅក្នុងជំនឿព្រះពុទ្ធ។ ឈូកជានិមិត្តរូបនៃភាពបរិសុទ្ធនិងចេញពីភក់ដែលគ្មានកខ្វក់។ ផ្កាឈូកត្រូវបានគេនិយាយថា រីកនៅទីក្រុងប៉េកាំងនៅថ្ងៃច័ន្ទទី ៨ ខែមេសា ដែលជាថ្ងៃកំណើតរបស់ព្រះពុទ្ធនិងនៅលើចន្ទគតិ ។
ផ្កាអ័រគីដេ ជានិមិត្តរូបនៃសេចក្តីស្រឡាញ់និងសម្រស់ ហើយក៏អាចជានិមិត្តរូបនៃគូស្វាមីភរិយាអមតៈ។ ផ្កានេះក៏តំណាងឱ្យទ្រព្យសម្បត្តិនិងភាពរុងរឿងផងដែរ។ ចំណែកនៅពេលដាក់តំាងក្នុងថូមួយផ្កាអ័រគីដេ ជានិមិត្តរូបនៃសាមគ្គីភាព។
ផ្កា Gladiolus បង្កើនភាពខ្លាំងនៃចរិតលក្ខណៈមនុស្សក្នុងផ្ទះ ការងារពេញដោយកិត្តិយសនិងការជឿជាក់។
ផ្កា Gorse ស្នេហាគ្រប់រដូវកាល ត្រសុំត្រសាយលែងកង្វល់ខ្វល់ចិត្ត។ គ្រួសារណាមានរកំារកូស រមែងតែងស្វែងរកផ្កានេះ យកមកតាំំងលម្អពេញផ្ទះពេលចូលឆ្នាំំចិន ឬសែនព្រេន ឬក៏អាចយកទៅជូនគ្រួសារណាមួយ ដែលកំពុងតែមានបញ្ហាក្នងចំណងអាពាហ៍ពិពាហ៍ ឱ្យមានចិត្តអត់ធន់នឹងគ្នាវិញដោយថាមពលវិជ្ជមាន។
ផ្កា Heather ពណ៌ស្វាយ ទទួលបានភាពស្រស់ស្អាតក្នុងជីវិត ការកោតសរសើរ មោទកភាព។ល។
ផ្កា Peonies គឺជាផ្កានៃនិទាឃរដូវដែលត្រូវបានគេស្គាល់ថាជា “មហាក្សត្រីនៃផ្កា” ។ ផ្កានេះស្រដៀងនឹងកុលាបតែពុំមែនទេ។ វា តំណាងឱ្យភាពល្បីល្បាញនិងទ្រព្យសម្បត្តិ។ peonies ពណ៌ក្រហមគឺជាអ្វីដែលជនជាតិចិនចង់បាន និងមានតម្លៃបំផុត ខណៈពេលដែល peonies ពណ៌សតំណាងឱ្យមនុស្សស្រីក្រមុំពេញដោយមន្តស្នេហ៍។
ផ្កា Chrysanthemums គឺជាផ្កានិយមជាទូទៅបំផុតមួយនៅក្នុងប្រទេសចិន ក៏ជានិមិត្តរូបនៃរដូវស្លឹកឈើជ្រុះ និងនៅខែទី ៩ តាមចន្ទគតិ។ ពាក្យចិនសម្រាប់ឈីរីសាម៉ុមគឺស្រដៀងនឹងន័យថា អាយុវែង។
ផ្កាលីលីនៅក្នុងវប្បធម៌ចិន ត្រូវបានគេសន្មត់ថានឹងនាំកូនប្រុសបន្តពូជចូលមកជាលាភក្នុងគ្រួសារ។ ដូច្នេះគ្រួសារខាងប្រុសតែងតែផ្តល់ឱ្យសាច់ថ្លៃស្ត្រីជាញឹកញាប់ នៅថ្ងៃអាពាហ៍ពិពាហ៍ឬនៅថ្ងៃកំណើតនូវបណ្តាផ្កាលីលីមិនថាពណ៌អ្វីក្តី។ ពាក្យចិនសម្រាប់លីលីស្តាប់ទៅដូចជាមានន័យថា “រីករាយមួយរយឆ្នាំ” ។ ផ្កានេះត្រូវបានគេចាត់ទុកថាជាអំណោយដ៏ល្អសម្រាប់គ្រប់ឱកាសតែម្តង។
រីឯ ម្លិះក៏តំណាងឱ្យកេរ្ត៍ឈ្មោះសព្វសាយ ចន្ធូ តំំណាងឱ្យភាពខ្ពង់ខ្ពស់ថ្លៃថ្នូរ ចំណែកបុប្ផាទំាងឡាយណាដែលក្រអូបមុតខ្លាំង ពិសេសបុប្ផាត្រូពិក គេចាត់ថា មានអត្ថន័យសាសនាសម្រាប់ថ្វាយកុងម៉ាគេ។
ចំណែកផ្កាអង្គារសិល្ប៍ នៅប្រទេសចិន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស្រស់ស្អាតលេចធ្លោរបស់ស្ត្រី ក៏តំណាងឱ្យអំណាចនិងកម្លាំង តែកុំគិតថា វាអស្ចារ្សលើសផ្កានានាខាងលើ ហើយទៅចំណាយប្រាក់ហួសហេតុ។
និមិត្តសញ្ញាផ្កាផ្សេងទៀតអាចអានបន្ថែមនៅ thoughtco
អត្ថបទ ៖ ស្រស់
ចុចអាន៖ ទំនៀមទម្លាប់ ១០ យ៉ាងដែលជនជាតិចិនជឿថានាំសំណាងនៅថ្ងៃចូលឆ្នាំថ្មី
ចុចអាន៖ មិនបាច់ត្រណមអ្វីទំាងអស់ពេលចូលឆ្នាំចិន ប្រសិនមានរបស់នេះជាប់ខ្លួន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ