KPT+
Patti LaBelle អះអាង បទ “I Will Always Love You” មិនមែនឱ្យ Whitney Houstonទេ!
អតីតតារាចម្រៀងវ័យ ៧៧ ឆ្នាំ Patti LaBelle បានបង្ហើបឱ្យដឹងថា កវី Dolly Parton បានឱ្យបទចម្រៀង “I Will Always Love You” មកខ្លួនច្រើនមុនពេល WhitneyHoston ទទួលបានឱកាសនេះ។

Forbe ស្រង់សម្តីលោកស្រីមកថា ក្នុងឆ្នាំ ១៩៩២ កវីនិពន្ធដ៏ល្បីនាង Parton បានសួរគាត់ថាតើចង់បានបទចម្រៀងដែរឬទេ ប៉ុន្តែខ្លួនមិនបានឱ្យចម្លើយជាផ្លូវការភ្លាមៗរហូតដល់ឱកាសនេះរបូតទៅដល់ដៃ Whitney Hoston ដែលក្រោយមកបទនេះបានល្បីល្បាញដល់កម្រិតកំពូល។

លោកស្រីបានលើកឡើងថា៖ “ខ្ញុំក៏សោមនស្សណាស់ដែលឃើញ Whitney ធ្វើបានយ៉ាងល្អ ប៉ុន្តែ Dolly Parton និងខ្ញុំធ្លាប់បាននិយាយគ្នាថាខ្ញុំនឹងច្រៀងបទនោះ!” កវីនិពន្ធParton បានសរសេរបទចម្រៀងល្បី ៗ ជាច្រើនដែលមួយចំនួនថតអាត់ក្នុងឆ្នាំ ១៩៧៣ សម្រាប់លោកស្រី Patti LaBelle អតីតដៃគូរដ៏ស្និទ្ធ។
មិនដឹងថាហេតុអ្វីបានជាបទដ៏ល្បី “I Will Always Love You” ត្រូវប្តូរទៅឲ្យអ្នកចម្រៀងផ្សេងដែលនាំអោយ Whitney Hoston ទទួលបានជោគជ័យកំពូល ១៤ សប្តាហ៍ជាប់ៗគ្នាលើ Billboard Hot ។

“I Will Always Love You” ក៏ត្រូវបានគេចាត់ទុកថាជាបទចម្រៀងដែលលក់ដាច់បំផុតគ្រប់ពេលនៅរាល់ពេលមានតារាជំនាន់ក្រោយណាយកច្រៀងឡើងវិញក្តី។
ThePeople.com អះអាងថា តារាស្រី Whitney Hoston បានទទួលមរណភាពកាលពីឆ្នាំ ២០១២ ក្នុងវ័យ ៤៨ ឆ្នាំនឹងនៅតែបន្តបានសិទ្ធិពីមរតកចម្រៀងនេះ។ លោកស្រីបានថតបទ “I Will Always Love You” ក្នុងឆ្នាំ ១៩៧៣ ជាការលាដល់អតីតដៃគូស្នេហាដំបូងខ្លួនគឺលោក Porter Wagoner ។
ក្នុងឆ្នាំ ១៩៩៣ នាងបានឈ្នះពាន Germmy សម្រាប់បទដែលបំបែកកំណត់ត្រាប្រចាំឆ្នាំនិងជាតារាចម្រៀងប៉ុបឆ្នើម៕
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ គិតថា ភាពយន្តរឿង Frozen បានបង្រៀនពីការយកឈ្នះជំងឺផ្លូវចិត្តដែរទេ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ