Connect with us

KPT+

គិតថា ភាពយន្តរឿង Frozen បាន​បង្រៀនពីការយកឈ្នះជំងឺផ្លូវចិត្តដែរទេ?

បានផុស

នៅ

តាមការវិភាគ​របស់​ goalcast ខ្សែភាពយន្ត Frozen ឆ្នាំ​ ២០១៩​ ពិតជាគួរឱ្យភ្ញាក់ផ្អើលដែលតួអង្គ​នាង​អេលសាបង្ហាញច្បាស់នូវការតស៊ូដើម្បីទទួលយកអ្វី​ដែលជា​ខ្លួនឯងពិតៗ។

អេលសា កើតមកមានអំណាចវេទមន្តមួយ ដែលពីដំបូង នាងមិនអាចគ្រប់គ្រងបានសោះ។ អ្វីគ្រប់យ៉ាងដែលនាងប៉ះបាន​ប្រែក្លាយទៅជាព្រិលនិងទឹកកកមួយ​រំពេច ដែល​បង្ខំនាងឱ្យមានអារម្មណ៍ថាខ្លួនឯងច​ម្លែក​ខុសគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចអ្នកដែលរស់នៅ ជាមួយជំងឺផ្លូវចិត្ត នាពេលបច្ចុប្បន្ន គឺ​ពួកគេ​កំពុង​តស៊ូជាមួយបិសាចក្នុងខ្លួន ដូចដែល​អេលសាខំប្រយុទ្ធដើម្បីសង្កត់លើ​អំណាចពិសេសរបស់នាងឱ្យអ្វីៗនាង​អាចគ្រប់គ្រងវាបានឡើងវិញ​។

នាងត្រូវបានបង្រៀនឱ្យរក្សាអំណាចរបស់នាងជាការសម្ងាត់ បន្ទាប់ពីនាងធ្វើបាបប្អូនស្រីតូចរបស់នាងគឺ អេនណាដោយចៃដន្យ ជាមួយនឹងអំណាចនោះ ព្រះមហាក្សត្រនិងព្រះមហាក្សត្រីបានណែនាំអេលសាឱ្យរក្សាអំណាចរបស់នាងឱ្យជាប់ដើម្បីកុំឱ្យបង្ករបញ្ហា​លើ​នរណាម្នាក់ទៀតឱ្យសោះ។ នាងត្រូវបានគេផ្តល់ស្រោមដៃ ដើម្បីលាក់ចុងម្រាមដៃហើយថែម​ទំាង​ត្រូវបានគេ​បង្រៀនឱ្យទប់អារម្មណ៍ទៀត​ដែលជាហេតុផលឱ្យនាងរស់នៅក្នុងភ័យខ្លាច គឺខ្លាច​ធ្វើខុស។

បន្ទាប់ពីឪពុកម្តាយស្លាប់អស់ នាង​ក្លាយជា​ក្មេងស្រីជាក្មេងជំទង់បន្តភាពឯកោដោយបានបិទបាំង​ការពិត​ពី​មនុស្សគ្រប់គ្នារួមទាំងអេនណាជាប្អូន​ផងអំពីវេទមន្តនោះ​។

មិនត្រឹមតែខ្លាចធ្វើបាបអ្នកដទៃប៉ុណ្ណោះ តែនាងខ្លាចខ្លួនឯងទៀត។

តាមរបៀបដូចគ្នាមនុស្សដែលមានជំងឺផ្លូវចិត្តជារឿយៗភ័យខ្លាចការវិនិច្ឆ័យ ការ​មាក់ងាយដែលព័ទ្ធជុំវិញស្ថានភាពរស់នៅរបស់ពួកគេ ដោយ​ជ្រើសរើសវិធីផ្តាច់ខ្លួន។

អេលសាបាន​រស់នៅតែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំ។ នាងមានអារម្មណ៍ខ្មាស់អៀនរហូតដល់ថ្ងៃគ្រងរាជ្យអេលសាបានជ្រុលដៃ ធ្វើឱ្យព្រះនគរ​របស់នាង ត្រូវ​រងវេទមន្ត​ដោយអចេតនា ទៅក្នុងរដូវរងារសក្បុស គ្មាន​ថ្ងៃរលាយវិញទៀត។

ពោរពេញដោយភាពខ្មាស់អៀននិងអាក់អន់ក្រៀមស្រពោន នាង​បានសម្រេចចិត្ត​ភៀសខ្លួនពីនគរ ស្វែងរកការជ្រកកោននៅលើភ្នំទឹកកកដែលជាកន្លែងមួយ​នាងយល់ថា​អាចរស់នៅម្នាក់ឯងមិនបង្កររឿងជាមួយអ្នកណា។

សម្រាប់អ្នកដែលមានជំងឺផ្លូវចិត្ត ពួកគេ​ក៏​មានអារម្មណ៍ពិបាកក្នុងការដោះស្រាយចំពោះ​ការ​រៀនស្រឡាញ់ខ្លួនឯង។ ករណីអេលសា​ដែលរស់នៅ​តែម្នាក់ឯង​ក្នុងប្រាង្គប្រាសាទទឹកកកដ៏ស្រស់ស្អាត ទីបំផុតបានដោះស្រោមដៃដែលលាក់អំណាចមន្តអាគមអស់រយៈពេលជាយូរមកហើយនោះចេញ រស់ជា​ខ្លួនឯងយ៉ាងពិតប្រាកដ។

ដោយមានអារម្មណ៍ថា មានសិទ្ធិអំណាចនាងបានចេញ “Let It Go” នៅពេលដែលនាងបានដោះលែងអតីតកាលរបស់នាង និងការភ័យខ្លាចដែលកំពុងរារាំងនាង។

មនុស្សដែលទទួលរងពីជំងឺផ្លូវចិត្តជារឿយៗតស៊ូជាមួយនឹងការទទួលយកខ្លួនឯង ថាតើពួកគេជានរណា។

រឿងរ៉ាវរបស់អេលសា គឺជារឿងមួយដែលល្អសម្រាប់កុមារ​និងវ័យជំទង់ទៅទស្សនា ។​ពួកគេ​និងយល់ពីសារៈសំខាន់នៃ​ការ​ទទួលយកភាពទន់ខ្សោយរបស់ខ្លួនឯង និងបើកចំហរការពិតទៅកាន់អ្នកដទៃដើម្បី​ទទួលយកមកវិញ​នូវ​ភាពរឹងមាំដែលព្រមឆ្លងកាត់​លការលំបាកនៃជីវិតឯកជនម្នាក់ៗ៕

អត្ថបទ៖ ចម្រើន តារា​

ចុចអាន៖ អានរឿងនេះហើយ អ្នកនឹង​លែងកម្រោលទៅកាន់មនុស្សម្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម