Connect with us

កីឡា

គ្រូបង្វឹក ចាន់ រតនា រំលឹក​អំពី​បរាជ័យ និង​ដាក់​ផែនការ​ដល់​កូនសិស្ស​នៅ​ឆ្នាំ​២០២១

បានផុស

នៅ

លោក Lorenzo ដែលជា​គ្រូបង្វឹក​ផ្ទាល់​របស់ ចាន់ រតនា បាន​រំលឹក​អំពី​បរាជ័យ​របស់​កូនសិស្ស កាល​ខែ ធ្នូ ២០២០ ដោយ​ថ្វីដៃ​កីឡាករ​ចិន Xie Wei និង​ដាក់​ផែនការ​សម្រាប់​ឆ្នាំ​២០២១ ដល់​អ្នកលេង​គុន​ចម្រុះ​លំដាប់​លេខ​១​នៅ​កម្ពុជា​។

លោក Lorenzo បាន​ថ្លែង​បែបនេះ «​ការប្រកួត​ឆ្នាំ​២០២០ មិន​ដើរ​ទៅតាម​គោលដៅ​របស់​យើង​។ ពួកយើង​ត្រូវបាន​ដាក់​នៅ​ដោយឡែក​(​ច​ត្តា​ឡី​ស័ក​) នៅ​សប្ដាហ៍​ប្រកួត ដូច្នេះ​វា​មិន​ងាយស្រួល​ក្នុងការ​សម្រប​ខ្លួន​នោះទេ​។ នៅ​ឆ្នាំ ២០២១ យើង​នឹង​ផ្ដោត​ជំនាញ​ផ្សេងៗ​ឡើងវិញ​, ស្ដារ​កម្លាំង​ឲ្យ​ល្អ​, និង​ផ្ដោតលើ​ការប្រកួត​ក្នុង​ជំហរ​ដេក (ground game) ជាពិសេស​ដើម្បី​ជួប​គូបដិបក្ខ​កម្រិត​ខ្ពស់​ក្នុង​ពិភព​គុន​ចម្រុះ​បន្តទៀត​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ ជា​អ្នកធ្វើការងារ​ស្និទ្ធស្នាល​បំផុត​ជាមួយ ចាន់ រតនា ទោះ​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​-១៩ ក្រៅពី គ្រូបង្វឹក​ជឺ​ជិត​ស៊ូ​, ប្រដាល់សកល​, និង គុន​ខ្មែរ​ជាដើម​។ ពេល​មានការ​ប្រកួត​ម្ដងៗ​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship លោក​តែងតែ​នាំ រតនា ចេញទៅ​ប្រកួត និង​ជា​អ្នក​ឲ្យ​ទឹក​ដល់​កូនសិស្ស​ផងដែរ​។

​លោក​បញ្ជាក់​ទៀត​ថា «​ក្រុមការងារ​គ្រូបង្វឹក​LLFitness នឹង​ជួយ​ឲ្យ​រូបគេ​ហ្វឹកហាត់​ដោយមាន​ភាព​ឆ្លាត​វៃ , ខ្លាំង​ទាំង​កម្លាំងកាយ និង​កម្លាំង​ស្មារតី​។ ខ្ញុំ​មើលឃើញ​នូវ​បទពិសោធន៍​ជា​វិជ្ជមាន​សម្រាប់ រតនា ដែល​នឹងធ្វើ​ឲ្យ គេ​កាន់​តែ​ខ្លាំង​ជាង​មុន​នៅ​ប្រកួត​បន្ទាប់​នា​ឆ្នាំ ២០២១​។ ក្នុងនោះ ការគាំទ្រ និង​ក្ដី​ស្រលាញ់​ពី​សំណាក់​អ្នកគាំទ្រ​នៅ​កម្ពុជា​បាន​ជួយ​ឲ្យ​រូបគេ​មាន​កម្លាំងចិត្ត​កាន់តែខ្លាំង និង​ត្រូវដាក់​គោលដៅ​ឲ្យ​ជាតិ​មាន​មោទកភាព​ត្រលប់​ទៅវិញ​ផងដែរ​»​។

​ក្នុង​ការ​ប្រកួត​ចុងក្រោយ ចាន់ រតនា ចាញ់​អ្នកលេង​ចំបាប់​វ័យក្មេង​ចិន Xie Wei ក្នុង​ទម្ងន់ Flyweight នៅ​ព្រឹត្តិការណ៍ ONE: COLLISION COURSE នា​ថ្ងៃទី​១៨ ខែ ធ្នូ នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។ បន្ទាប់ពី​ចាញ់​ដោយ​សន្លប់​នៅ​ទឹក​ទី​៣ រតនា កំពុង​តាំងចិត្ត​ជាតិ​ថ្មី​ដើម្បី​សាង​ជ័យជម្នះ​ជូន​អ្នកគាំទ្រ​វិញ​នៅ​ឆ្នាំ​២០២១ នេះ​។ វា​ជា​លើក​ទី​៣ ដែល​រូបគេ​ចាញ់​កីឡាករ​ចិន​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship​។ ជើង​ខ្លាំង​ចិន​ពីររូប​ដែល ម្ចាស់​ក្លិប​សិល្បៈ ចាញ់​នៅ​ឆ្នាំ ២០១៦ និង ២០១៧ កន្លងមក មានដូចជា Haobin Ma និង Xie Bin ៕

សូមចុចអាន ៖ CAMSOC​បើក​សន្និបាត​ប្រចាំឆ្នាំ និង​សិក្ខាសាលា​ថ្នាក់ជាតិ ស្ដីពី​យុទ្ធនា​ការអប់រំ​សង្គម​ឆ្ពោះទៅ​ស៊ី​ហ្គេម​-២០២៣

សូមចុចអាន ៖ ទោះ​វិបត្តិ​កូ​វីដ​-១៩ យាយី ប៉ុន្តែ ចាន់ រតនា មានរឿង​ល្អៗ​បំផុត​ចំនួន​៣​នៅ​ឆ្នាំ​២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ ក្រុមប្រឆាំងយកទឹកដីគេធ្វើបាតុកម្ម ធ្វើឱ្យអន្តរជាតិមើលងាយជាតិសាសន៍ខ្មែរ

ព័ត៌មានជាតិ២៧ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម