កីឡា
CAMSOCបើកសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីយុទ្ធនាការអប់រំសង្គមឆ្ពោះទៅស៊ីហ្គេម-២០២៣
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAM SOC)នៅព្រឹកថ្ងៃទី១៨មករា២០២១នេះ បានបើកសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីយុទ្ធនាការអប់រំសង្គមឆ្ពោះទៅស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារហ្គាឌិនស៊ីធី។
ពិធីបើកសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលាថ្នាក់ជាតិរបស់ CAMSOC នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
សន្និបាតប្រចាំឆ្នាំនេះ រៀបចំឡើងដើម្បីបូកសរុបសមិទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ដរបស់គណៈកម្មាធិការជាតិ CAMSOC ដើម្បីសម្រួចផែនការមេឆ្ពោះទៅរកភាពជោគជ័យ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ។ ទន្ទឹមជាមួយគ្នា ក៏មានការធ្វើបទបង្ហាញអំពីផែនការរបស់គណៈកម្មការជំនាញនីមួយៗ ដើម្បីពង្រឹងការអនុវត្តការងារឲ្យមាន ប្រសិទ្ធភាព ស្របតាមប្រតិទិន ដែលបានកំណត់ផងដែរ។
ចំពោះសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីយុទ្ធនាការអប់រំសង្គមវិញ គឺរៀបចំផ្សព្វផ្សាយពីគុណតម្លៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ជាមួយយុទ្ធនាការជាច្រើនដូចជាយុទ្ធនាការ «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «បរិស្ថានសង្គម ដើម្បីគាំទ្រព្រឹត្តិការណ៍កីឡា» «កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ» «ការរៀបចំសណ្ដាប់ ធ្នាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» និង «ផលប៉ះពាល់ និងគ្រោះថ្នាក់គ្រឿងញៀន» ជាដើម ៕
ដោយ ៖ វិសិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ