ព័ត៌មានជាតិ
ភ្លើងឆេះអគារខ្ពស់លែងជាបញ្ហា ជប៉ុនផ្ដល់ជំនួយរថយន្តពន្លត់អគ្គិភ័យ បំពាក់កាំជណ្តើរកម្ពស់៤០ម៉ែត្រ
រាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២ ២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គិភ័យ ដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ ម៉ែត្រ ចំនួនមួយគ្រឿង។ រថយន្តពន្លត់អគ្គិភ័យប្រភេទបែបនេះ នឹងក្លាយជារថយន្តពន្លត់អគ្គិភ័យលើកដំបូងគេនិងមិនធ្លាប់មាន ដែលបានដាក់ឲ្យប្រើប្រាស់ នៅរាជធានីភ្នំពេញ។

លោក មិកាបំ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ KUSANONE ជាមួយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានមានប្រសាសន៍លើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តកម្មវិធី KUSANONE នៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ KUSANONE មានន័យថា “មូលដ្ឋាន” ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦០០ តាមរយៈជំនួយឥតសំណងKUSANONE ។

លោកបន្តថា គម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជា នៅកម្រិតមូលដ្ឋាន ហើយគម្រោងដែលបានចុះហត្ថលេខានេះ មានដូចខាងក្រោម៖ គម្រោងរដ្ឋបាលរាជធានីភ្នំពេញ រាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២ ២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គិភ័យដែលបំពាក់ដោយកាំជណ្ដើរកម្ពស់៤០ ម៉ែត្រ ចំនួនមួយគ្រឿង ដែលនឹងក្លាយជារថយន្តពន្លត់អគ្គិភ័យប្រភេទបែបនេះលើកដំបូងគេ ដែលមិនធ្លាប់ដាក់ឲ្យប្រើប្រាស់ នៅរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ជប៉ុនក៏នឹងផ្គត់ផ្គង់រថយន្តពន្លត់អគ្គិភ័យ ដែលបំពាក់ដោយសារធាតុគីមី ចំនួនមួយគ្រឿង និងឡានទឹកពន្លត់អគ្គិភ័យ ចំនួនពីរគ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៀត មូលនិធិជំនួយឥតសំណងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់កម្មវិធីបណ្តុះបណ្តាលស្តីពីប្រតិបត្តិការ និងការថែរក្សាឧបករណ៍ពន្លត់អគ្គិភ័យនេះ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងជួយអ្នកពន្លត់អគ្គិភ័យជនជាតិខ្មែរ ឆ្លើយតបចំពោះអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ និងឧប្បត្តិហេតុនានា ដែលពាក់ព័ន្ធនឹងវត្ថុធាតុ ដែលមានគ្រោះថ្នាក់ខ្ពស់ ដោយមានន័យថាពួកគេ នឹងអាចឆ្លើយតបឲ្យបានលឿន និងមានប្រសិទ្ធភាព។

ជំនួយនេះ នឹងជួយលើកកម្ពស់សុវត្ថិភាព និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជនប្រមាណ ៤០០,០០០នាក់ នៅរាជធានីភ្នំពេញ ក៏ដូចជាភ្ញៀវទេសចរ និងអ្នកដំណើរជំនួញមកពីជុំវិញពិភពលោក ផងដែរ។ ស្របពេលដែលកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ត្រូវបានចុះហត្ថលេខា អនុស្សរណៈយោគយល់គ្នា រវាងកងកម្លាំងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងក្រុមហ៊ុន Safety Sakura Service Co., Ltd. ត្រូវបានចុះហត្ថលេខាក្នុងគោលបំណងពង្រឹងទំនាក់ទំនង និង សមត្ថភាពបន្ថែមទៀត។

លោកបន្តទៀតថា តាមអនុស្សរណៈនេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងពន្លត់អគ្គិភ័យនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Safety Sakura Service Co., Ltd. នឹងសហការគ្នា ដើម្បីសម្រេចបាននូវការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ និងជួយសង្គ្រោះរបស់កងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ។ លោកបន្តទៀតថា នៅពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ក៏មានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ។ ប្រទេសជប៉ុននឹងបន្តចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ផ្សេងៗ។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលជានិច្ចជាកាលតែងតែជួយជាជំនួយមកកម្ពុជា ដោយឥតសំណង ពិសេសនៅរាជធានីភ្នំពេញជប៉ុន បានជួយជំនួយជាច្រើនមិនថា ថវិកានិងបច្ចេកទេសនោះទេ។ លោក ឃួង ស្រេងបន្តថា កម្ពុជានិងជប៉ុនបានចងសម្ព័ន្ធមេត្រីភាពជាមួយប្រទេសកម្ពុជាយើងចំនួន៦២ឆ្នាំហើយ ហើយទំនាក់ទំនងនេះ កម្ពុជាបានផ្លែផ្កាជាច្រើនពីប្រទេសជប៉ុន៕

អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំនៅលើសួនកាណាឌីយ៉ា ត្រូវបានអាជ្ញាធរលះមែកកែលម្អ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ