KPT+
យុទ្ធសាស្ត្រលក់ផលិតផលប្រកបដោយប្រសិទ្ធភាពរហ័សទាន់ចិត្ត
ជាអ្នកលក់ម្នាក់ តែងតែចង់ឲ្យអតិថិជនជាប់ចិត្តជាមួយនឹងផលិតផលរបស់ខ្លួន ជាក់ជាមិនខានឡើយ។ គ្រប់ផលិតផលប្រាកដជាមានយុទ្ធសាស្ត្រនិងក្បួនខ្នាតដូចក្រលាអុកមួយ ដែលបានរៀបចំរួចជាស្រេច បើសិនគ្មានវិធីឬគម្រោងរៀបចំជាមុនទេ នោះផលិតផលនឹងមិនអាចទៅដល់ដៃអតិថិជនឡើយ។
ជំហានដំបូងអាចចាប់ផ្ដើមលក់តាមអ៊ិនធរណិតជាមុនសិន
មិនចាំបាច់ត្រូវការជំនាញបច្ចេកទេស ដើម្បីចាប់ផ្ដើមទេ ហើយការបង្កើតគេហទំព័រគឺជាការផ្លាស់ប្ដូរដ៏រឹងមាំមួយ សម្រាប់អាជីវកម្មរបស់យើង។
បើមិនទាន់មានគេហទំព័រទេ សូមបង្កើតហាងអនឡាញដ៏សាមញ្ញមួយ ដែលអាចឲ្យអតិថិជនងាយយល់សម្រាប់ផលិតផលនិងសេវាកម្មរបស់យើង។
ប៉ុន្តែបើយើងមានគេហទំព័ររួចស្រេច សូមរចនាគេហទំព័របន្ថែមទៀត ដូចជាប៊ូតុងឆែកទំនិញតាមអ៊ីនធឺណិត ដើម្បីងាយស្រួលគិតប្រាក់ដល់អតិថិជន។
លក់តាមអ៊ីមែលក៏ជាជម្រើសមួយដែលគួរសាកល្បង យើងអាចផ្ញើអ៊ីមែលទៅអតិថិជនដែលមានភ្ជាប់បណ្ដាញទូទាត់ជាមួយយើងក៏បាន។
សាកល្បងលក់នៅលើអ៊ិនស្ដាក្រាម រួចប្រកាសនៅអ្វីដែលអាចទិញបាននៃផលិតផលរបស់យើងនិងរបៀបរបបនៃការទិញ ហើយជួយពន្យល់ផលិតផលមួយៗទៅកាន់អតិថិជនឲ្យស្វែងយល់ពីផលិតផលរបស់យើង។
រៀបចំប្រតិបត្តិការ
មុនពេលអតិថិជនចាប់ផ្ដើមធ្វើការបញ្ជាទិញ យើងត្រូវរៀបចំប្រព័ន្ធដើម្បីជួយគ្រប់គ្រងបញ្ជីសារពើភណ្ឌ ការវេចខ្ចប់ និងដឹកជញ្ជូនទំនិញឲ្យរួចរាល់ជាមុនសិន។
តើយើងនឹងផ្ដល់ជូនការដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់អតិថិជនដែរទេ? តើយើងនឹងដោះស្រាយការវិលត្រឡប់ម្ដងម្កាល ឬបញ្ហាដែលជៀសមិនរួចដោយរបៀបណា?
ប្រសិនបើយើងជាម្ចាស់ភោជនីយដ្ឋានឬអាជីវកម្មលក់រាយ ជាមួយអតិថិជននៅក្នុងតំបន់ យើងអាចបន្ថែមជម្រើសនៃការដឹកជញ្ជូនឬជ្រើសរើសតាមតំបន់ឆ្ងាយឬជិត។ យើងក៏អាចបន្ថែមការដឹកជញ្ជូននៅខាងក្រៅតំបន់របស់យើងបានដែរ ប្រសិនបើយើងជ្រើសរើសដឹកជញ្ជូននៅខាងក្រៅសហគមន៍។
មួយទៀតបើមានអាជីវកម្មយើងប្រាកដជាត្រូវការជួលបុគ្គលិក ឬត្រូវបណ្ដុះបណ្ដាលបន្ថែមនៅជំនាញដែលមានស្រាប់តាមនីតិវិធីបំពេញរបស់យើង។ ដូច្នេះហើយយើងក៏ត្រូវការពួកគេឲ្យមកជួយជំនួសដៃជើងយើង ហើយជួយគ្នាទៅវិញទៅមក ដើម្បីផលិតផលបានឈានទៅមុខ។
ចុងក្រោយគឺត្រូវមានភាពច្នៃប្រឌិតឲ្យខុសគេ
កុំខ្លាចក្នុងការសាកល្បងវិធីថ្មី ក្នុងការប្រតិបត្តិការ សូមឲ្យបុគ្គលិករបស់យើងធ្វើការតាមរបៀបផ្សេងឬធ្វើបច្ចុប្បន្នភាព ការផ្ដល់ជូនផលិតផលទៅអតិថិជនយើង។
បើផលិតផលយើងខុសគេ ហើយមានគុណភាពល្អដាច់គេទៀត នោះអតិថិជនមិនខ្លាចនឹងចូលមករកយើងឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ forbes
ចុចអាន៖ យុទ្ធសាស្ត្រ Marketing មិនល្អចំនួន៣ ដែលសម្លាប់យីហោអ្នកចោល
ចុចអាន៖ ជួបវិបត្តិអត់ការងារធ្វើយូរពេក គួរធ្វើបែបណា?
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ