Connect with us

KPT+

តែបៃតងពិត មិនឆុងចេញពណ៌បៃតងទេ ព្រោះថា…..

បានផុស

នៅ

ចុះតែដែលមាន​ពណ៌បៃតងហូបរាល់ថ្ងៃ ជាអ្វីវិញ?

យោងតាម Foodnetwork.com តែបៃតងមិនមែនសំដៅលើឆុងចេញមកមាន​​ពណ៌បៃតងទេ គឺ​ផ្តោត​លើ​ស្លឹកតែដែលមាន​ពណ៌បៃតងនិងមានក្លិនស្មៅស្រស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែនេះមាន ក្លិនក្រអូបនៅពេល​ដែល​ស្លឹកតែត្រូវបាន​លីង​ស្ងួតប៉ុណ្ណោះ ចំណែក​តែឆុងចេញមានពណ៌​បែតង​ដិត ឬក្លិនឈ្ងុយឆួលខ្លាំង ជាប្រភេទ​សំយោគ ជាមួយពណ៌បន្ថែម​ឬ​គីមីក្លិន។

តែសំយោគអស់ទំាងនេះមាន​តម្លៃធូរ ខុសឆ្ងាយពីតែបៃតងពិត​ដែលថ្លៃ និងមានគុណភាព​មហាសាល​ចំពោះសុខភាព។

ជាទូទៅ​តែបៃតងពិតៗ ឆុងចេញមក មាន​ពណ៌លឿងចាស់ ឬ​ពណ៌ត្នោត ដូចតែនានា ។ បៃតងនេះ ត្រូវបានផលិតចេញពីស្លឹក Camellia sinensis ដូចដែលគេ​ប្រើដើម្បីផលិតតែអូតែឡុងនិងតែខ្មៅ Balkce Tea ដែរ ភាពខុសប្លែក​គឺ​គេយកវាតែត្រួយណាដែលបៃតងស្រងាត់មករំលីង។

ការធ្វើបែបនេះ ធ្វើឱ្យតែបៃតង បន្សល់ទុកយ៉ាងល្អនូវសារជាតិ Catechins ដែលមាន​សមត្ថភាព​ប្រឆាំងអុកស៊ីតកម្មធម្មជាតិ ជួយការពារការបំផ្លាញកោសិកាក្នុងរាងកាយ រួមទាំងសារជាតិកាហ្វេអ៊ីនដែលមានឈ្មោះថា EGCG។ការសិក្សារបស់​អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Purdue បានរកឃើញថា ការបន្ថែមទឹកក្រូចឆ្មារឬជាតិ​វីតាមីន C ទៅក្នុងតែបៃតង ជួយឱ្យរាងកាយស្រូបយកជាតិកាហ្វេអ៊ីនកម្រិត​សមល្មម ដែលអាច​​ប្រឆាំងអុកស៊ីតកម្ម បង្កើនការដុតបំផ្លាញជាតិខ្លាញ់និងជួយឱ្យអ្នកស្រកទម្ងន់​បាន​។

ជាទូទៅ​ដើម្បីទទួលបានប្រសិទ្ធិភាព​គេត្រូវ​ឆុង​តែនេះ​ក្នុង​សីតុណ្ហភាពត្រឹមត្រូវគឺទឹក​១០០អង្សារមិនលើសពីនេះ ហើយ​ឆុងក្នុងពេល​កន្លះនាទីលើកចេញ។​

ការ​បន្ថែមទឹកឃ្មុំឬជាតិ​ផ្អែមផ្សេងទៀតនៅតែអាចជួយដល់ការសម្រកទំងន់ ​ប៉ុន្តែ​ទាល់តែ​យើង​ទិញប៉ះ​តែបៃតងពិត ដែល​គេ​ប្រើស្លឹកតែមានគុណភាពខ្ពស់មករំលីង។ តែនេះមិនគួរញ៉ាំ​ក្រោយម៉ោង​៩យប់ទេ។​

ដំបូងឡើយ តែបៃតងមានដើមកំណើតនៅប្រទេសចិន ប៉ុន្តែដោយសារទីផ្សារ​រីកចម្រើនខ្លាំង ការផលិតនិងការបោកបញ្ឆោតបានរីករាលដាលដល់ប្រទេសជាច្រើនទៀតនៅអាស៊ី៕

ប្រែសម្រួល៖ ស្រស់​

ចុចអាន៖ តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម