ព័ត៌មានអន្ដរជាតិ
ថៃ បញ្ចេញជំនួយខ្នាតទន់ជិត ១៣ពាន់លានដុល្លារ ជួយស្តារសេដ្ឋកិច្ចខេត្តទេសចរណ៍ភាគខាងត្បូង
រដ្ឋាភិបាលថៃ ចាប់ផ្តើមបញ្ចេញថវិកាជាតិទ្រង់ទ្រាយធំដល់ទៅជាង ៤សែនលានបាត ស្មើប្រមាណជិត ១៣ ០០០លានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ចនៅខេត្តភាគខាងត្បូងរបស់ខ្លួនឡើងវិញ ក្នុងនោះផ្តោតទាំងការផ្តល់កម្ចីខ្នាតទន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអាជីវកម្មទាំងឡាយណាពាក់ព័ន្ធវិស័យទេសចរណ៍ជាដើម។
ជាមួយនឹងការបញ្ចេញទឹកប្រាក់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បាននិយាយកាលពីថ្ងៃអង្គារ៍ថា រដ្ឋាភិបាលបានស្នើទៅដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ កុំដំឡើងថ្លៃសំបុត្រធ្វើដំណើរ ដើម្បីជួយជំរុញជើងហោះហើរក្នុងស្រុកឡើងវិញ ជាថ្នូរនិងការផ្តល់កម្ចីខ្នាតទន់ទៅកាន់ពួកគេ។
ទោះជាយ៉ាងណា មុននេះប្រតិបត្តិករអាកាសចរណ៍ ធ្លាប់បានស្នើដល់រដ្ឋាភិបាលផ្តល់កម្ចីសម្រាប់ពួកគេប្រមាណ ២៤ពាន់លានបាត សម្រាប់ស្តារលទ្ធភាពសេដ្ឋកិច្ចខ្លួន ប៉ុន្តែសំណើនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
លោក Arkhom Termpittayapaisith បញ្ជាក់ថា ដំណាក់កាលនេះ រដ្ឋាភិបាលនឹងបញ្ចេញទឹកប្រាក់កម្ចីជាមួយការប្រាក់ទាបបំផុតសម្រាប់ស្តារលទ្ធភាពក្រុមហ៊ុននៅតំបន់ខេត្តភាគខាងត្បូងឡើងវិញ មានទាំងខេត្ត Phuket, Trang, Satun, Phangnga, Krabi និងខេត្ត Ranong ជាមួយទឹកប្រាក់គ្រោងបញ្ចេញ ៤០០ ០០០លានបាត ខណៈ ៥០០លានបាតផ្សេងទៀត បញ្ចេញជួលពលករទេសចរណ៍ ៨ពាន់នាក់នៅភូកេត និង ២០០លានបាតទៀត សម្រាប់ជួលពលករទេសចរណ៍ ២០០០-៣០០០នាក់ ក្នុងខេត្តផ្សេងទៀត។
ការប្រកាសបញ្ចេញកញ្ចប់ថវិកាជំនួយយ៉ាងច្រើននេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីយោធាថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃច័ន្ទ បានសន្យាថា នឹងពន្លឿនការស្តារវិស័យទេសចរណ៍សម្រាប់ខេត្តភាគខាងត្បូងឲ្យឆាប់បំផុត ផ្តោតសំខាន់លើខេត្តទេសចរណ៍ភូកេត និងកោះសាម៊ុយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
ចុចអាន៖ ស្តេច Vajiralongkorn ថ្លែងសារទៅកាន់ប្រជារាស្ត្រជាលើកដំបូង ក្រោយបាតុកម្មអូសបន្លាយរាប់ខែ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ