ព័ត៌មានអន្ដរជាតិ
ការសិក្សាពីទីអវកាសរបស់ជប៉ុន រកឃើញរឿងដ៏ភ្ញាក់ផ្អើលក្រោយបញ្ជូនកណ្តុរ ១២ក្បាលទៅទីនោះ
ការសិក្សានៃភ្នាក់ងារទីអវកាសជប៉ុន រកឃើញរឿងគួរឲ្យភ្ញាក់ផ្អើលបំផុតមួយ ក្រោយបញ្ជូនកូនកណ្តុរទៅពិសោធនៅស្ថានីយទីអវកាសអន្តរជាតិ ដោយអាចជួយឲ្យការវិវត្តន៍ទៅរកវ័យចំណាស់របស់កណ្តុរធ្វើឡើងក្នុងសហភាពយឺតយ៉ាវ។ នេះបើតាមការអះអាងក្នុងការសិក្សារបស់ភ្នាក់ងាររុករកទីអវកាស នៃសាកលវិទ្យា Tohoku របស់ជប៉ុន។
ក្នុងការសិក្សាថ្មីនេះបញ្ជាក់ថា នៅពេលសត្វកណ្តុរត្រូវគេបញ្ជូនទៅលើទីអវកាស អ្នកវិទ្យាសាស្ត្របានធ្វើពិសោធន៍ បម្រែបម្រួលគីមីដូចគ្នាទៅលើល្បឿនផ្លាស់ប្តូរវ័យក្នុងខ្លួនកណ្តុរ អ្នកវិទ្យាសាស្ត្របានរកឃើញការធ្លាក់ចុះសារធាតុ nuclear factor erythroid 2-related factor 2 ឬ Nrf2 ធ្វើឲ្យការវិវត្តទៅរកភាពចាស់របស់កណ្តុរមានភាពយឺតយ៉ាវ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន JAXA នៅថ្ងៃអង្គារ៍នេះ។
គំហើញថ្មីនេះ គឺកាន់តែជួយដល់ក្រុមអ្នកវិទ្យាសាស្ត្រអាចអភិវឌ្ឍថ្នាំព្យាបាលជំងឺមួយចំនួនដែលពាក់ព័ន្ធនិងភាពជរា ពិសេសជំងឺចាស់វង្វេង Alzheimer ជំងឺភ្លេចភ្លាំងមនុស្សចាស់ និងជំងឺទឹកនោមផ្អែមជាដើម។
លើសពីនេះ អ្នកវិទ្យាសាស្ត្រក៏អាចប្រើការសិក្សានេះ ជួយក្នុងការស្រាវជ្រាវវិធីព្យាបាលបញ្ហាសុខភាពពាក់ព័ន្ធពីការធ្វើដំណើរលើទីអវកាសថែមទៀតផង៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ បញ្ចេញជំនួយខ្នាតទន់ជិត ១៣ពាន់លានដុល្លារ ជួយស្តារសេដ្ឋកិច្ចខេត្តទេសចរណ៍ភាគខាងត្បូង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់