ថៃ បញ្ចេញ​ជំនួយ​ខ្នាត​ទន់ជិត ១៣ពាន់​លាន​ដុល្លារ ជួយ​ស្តារ​សេដ្ឋកិច្ច​ខេត្តទេសចរណ៍​ភាគ​ខាងត្បូង – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ចេញ​ជំនួយ​ខ្នាត​ទន់ជិត ១៣ពាន់​លាន​ដុល្លារ ជួយ​ស្តារ​សេដ្ឋកិច្ច​ខេត្តទេសចរណ៍​ភាគ​ខាងត្បូង

Published

on

រដ្ឋាភិបាល​ថៃ ចាប់​ផ្តើម​បញ្ចេញ​ថវិកា​ជាតិ​ទ្រង់ទ្រាយ​ធំដល់​ទៅ​ជាង ៤សែនលានបាត ស្មើ​ប្រមាណជិត ១៣ ០០០លានដុល្លារអាមេរិក ដើម្បី​ស្តារ​សេដ្ឋកិច្ច​នៅ​ខេត្តភាគ​ខាងត្បូង​របស់​ខ្លួន​ឡើង​វិញ ក្នុង​នោះ​ផ្តោត​ទាំង​ការ​ផ្តល់​កម្ចី​ខ្នាត​ទន់​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ រួម​ទាំង​អាជីវកម្ម​ទាំងឡាយ​ណា​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ជាដើម។

ជាមួយ​នឹង​ការ​បញ្ចេញ​ទឹក​ប្រាក់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នេះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ លោក Arkhom Termpittayapaisith បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍​ថា រដ្ឋាភិបាល​បាន​ស្នើ​ទៅ​ដល់​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់ កុំ​ដំឡើង​ថ្លៃ​សំបុត្រ​ធ្វើ​ដំណើរ ដើម្បីជួយ​ជំរុញ​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ឡើង​វិញ ជាថ្នូរ​និង​ការ​ផ្តល់​កម្ចី​ខ្នាតទន់​ទៅ​កាន់​ពួកគេ។

ទោះ​ជា​យ៉ាងណា មុន​នេះប្រតិបត្តិករ​អាកាសចរណ៍ ធ្លាប់​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ផ្តល់​កម្ចី​សម្រាប់​ពួក​គេ​ប្រមាណ ២៤ពាន់​លានបាត សម្រាប់​ស្តារ​លទ្ធភាព​សេដ្ឋកិច្ច​ខ្លួន​ ប៉ុន្តែ​សំណើនេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។  

លោក Arkhom Termpittayapaisith បញ្ជាក់​ថា ដំណាក់​កាល​នេះ រដ្ឋាភិបាល​នឹង​បញ្ចេញ​ទឹក​ប្រាក់​កម្ចី​ជាមួយ​ការប្រាក់​ទាប​បំផុត​សម្រាប់​ស្តារ​លទ្ធភាព​ក្រុម​ហ៊ុន​នៅ​តំបន់​ខេត្ត​ភាគ​ខាងត្បូង​ឡើង​វិញ មាន​ទាំង​ខេត្ត Phuket, Trang, Satun, Phangnga, Krabi និងខេត្ត Ranong ជាមួយ​ទឹក​ប្រាក់​គ្រោង​បញ្ចេញ ៤០០ ០០០លានបាត ខណៈ ៥០០លានបាត​ផ្សេងទៀត បញ្ចេញជួល​ពលករ​ទេសចរណ៍ ៨ពាន់​នាក់​នៅ​ភូកេត និង ២០០លានបាត​ទៀត សម្រាប់​ជួល​ពលករទេសចរណ៍​ ២០០០-៣០០០នាក់ ក្នុង​ខេត្ត​ផ្សេងទៀត។

ការ​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​យ៉ាង​ច្រើន​នេះ ធ្វើ​ឡើង​ក្រោយ​នាយករដ្ឋមន្ត្រី​យោធា​ថៃ ប្រាយុទ្ធ ចាន់​អូចា កាល​ពី​ថ្ងៃច័ន្ទ បានសន្យាថា នឹងពន្លឿន​ការ​ស្តារ​វិស័យទេសចរណ៍សម្រាប់​ខេត្តភាគ​ខាងត្បូងឲ្យ​ឆាប់​បំផុត ផ្តោតសំខាន់​លើ​ខេត្តទេសចរណ៍ភូកេត និងកោះសាម៊ុយ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

ចុចអាន៖ ស្តេច Vajiralongkorn ​ថ្លែង​សារ​ទៅ​កាន់​ប្រជារាស្ត្រ​ជាលើក​ដំបូង ក្រោយបាតុកម្មអូសបន្លាយរាប់ខែ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ51 mins ago

ល្ខោន​ចាប់ផ្តើម​សម្តែង ! លោកស្រី មូរ សុខ​ហួរ និង​ក្រុម​អ្នក​ស្ម័គ្រស្មោះ បានចាប់ផ្តើម​ចេញដំណើ​រ​មក​កម្ពុជា

ព័ត៌មានជាតិ1 hour ago

យានយន្ត​ចំនួន​៩៣៥​គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ នៅ​ថ្ងៃទី​១៥ ខែមករា​នេះ​

ព័ត៌មានជាតិ2 hours ago

លម្អិត​សមត្ថកិច្ច​ព័ទ្ធ​​ព្រៃ​ជិត​មួយ​អាទិត្យ ទើប​អាច​សម្លាប់​ឃាតកដៃ​ឆៅបាន​សម្រេច​

ព័ត៌មានជាតិ2 hours ago

ក្តៅៗ! សមត្ថកិច្ច​បាន​បាញ់​សម្លាប់ ឃាតក​បាញ់នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាល ស្លាប់​មុននេះ​​

ព័ត៌មានជាតិ3 hours ago

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​នាយទាហាន​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ចំនួន​១២​រូប​

ព័ត៌មានពេញនិយម