Connect with us

KPT+

​ស្វែងយល់រោគ​សញ្ញាជំងឺ Bipolar ដើម្បី​រក​ជំនួយ​​ព្យាបាលទាន់​ពេលវេលា

បានផុស

នៅ

នៅ​លើ​ពិភពលោក​ទាំងមូល​មាន​ប្រជាជន​ប្រមាណ ៤៦ លាន​នាក់​ដែល​មាន​ជំងឺ Bipolar ។ Bipolar ប៉ះ​ពាល់​ខ្លាំង​ដល់​ថាមពល​របស់​មនុស្ស​ ជា​ពិសេស​​ផ្នែក​ផ្លូវ​អារម្មណ៍ដែល​ទាក់ទង​​សកម្មភាព​ក្នុង​សង្គម​និង​ការ​បំពេញ​ភារកិច្ច​ប្រចាំថ្ងៃ​ផង​ដែរ។ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រោគ​សញ្ញា​ទាំងនោះ​ ដែល​ជួនកាល​​មិន​អាច​មិន​នឹក​ស្មាន​ដល់។​ បើ​យើង​ដឹង​មុន​ខ្លះៗ​​ នោះបង្កភាពងាយស្រួលដើម្បី​ស្វែង​រក​ជំនួយ​ក្នុង​ការ​ព្យាបាល​ទាន់​ពេលវេលា។

១.គេង​មិន​លក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណេក​ផ្លាស់ប្ដូរ​ច្រើន​នៅ​ពេល​យើង​មាន​ជំងឺ Bipolar ហើយ​អាច​នឹង​មាន​បញ្ហា​គេង​មិន​លក់​ដែល​មាន​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍ថែមទៀត។ តម្រូវ​ការ​នៃ​ការ​គេង​ក៏​អាច​ថយ​ចុះ​ដែរ​ ហើយ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​អស់​កម្លាំង​ពេញ​មួយថ្ងៃ។
ជួនកាល​អាច​ជួប​ប្រទះ​ការ​គេង​​ថប់​ដង្ហើម​ដែរ ដោយដង្ហើម​របស់​អ្នកជំងឺ​នឹង​ឈប់​ដក​ម្ដងម្កាល។

២.អារម្មណ៍​តែង​ផ្លាស់​ប្ដូរ​ញឹកញាប់

អ្នក​មាន​ជំងឺ Bipolar ច្រើនតែ​ធុញថប់​មិន​ថា​នៅ​ទី​ណា​ក៏ដោយ។ វា​កើត​ឡើង​ដោយ​សារ​អ្នក​ដែល​មាន​ជំងឺ Bipolar តែងតែ​ផ្លាស់​ប្ដូរ​អារម្មណ៍។ នៅ​ពេល​ពួកគេ​ព្យាយាម​ផ្ដោត​លើ​ការងារ ​បែរ​ជា​មាន​អារម្មណ៍​រវើរវាយ ​រួច​ចាប់ផ្ដើម​ធ្វើអ្វី​ផ្សេង​ជំនួសវិញ។

៣.មាន​ភាព​អំនួត​ជ្រុល​ហួសហេតុ
នៅ​ពេល​នរណាម្នាក់​មាន​ជំងឺ Bipolar ពួកគេ​អាច​ជួប​ប្រទះ​នូវ​ការ​ភ្លេចភ្លាំង​ច្រើន។ េពេលខ្លះ​ពួកគេ​មាន​អារម្មណ៍​ថា ​ខ្លួន​គេ​ពូកែ​ តែ​បែរ​ជា​ងាយ​រងគ្រោះ​ទៅវិញ។ ពេលខ្លះទៀត​មាន​ទំនុក​ចិត្ត​ខ្ពស់​ពេក ​ហើយ​ជឿជាក់​ថា​ខ្លួន​មាន​អំណាច​ខ្លាំង​ក្លា ​និង​ចំណេះដឹង​ច្រើន​ជាង​អ្នក​ដទៃ។

៤. គិត​លឿនជ្រុល
មនុស្ស​ដែល​មាន​ជំងឺ Bipolar គិត​រហ័ស ​និងធ្វើអ្វី​លឿន​ៗ។ ពួកគេ​អាច​មាន​គំនិត​ជា​បន្តបន្ទាប់​យ៉ាង​រហ័ស​​ដែល​មិន​អាច​បញ្ឈប់​បាន។ យ៉ាងណាគំនិត​ទាំងនោះច្រើនតែពុំសូវល្អ ព្រោះគិតបែបមិនល្អិតល្អន់ ​។

៥.និយាយ​ច្រើន​ហួសហេតុ
អ្នក​កើតជំងឺ Bipolar រមែងមាន​គំនិត​ប្រឆាំងគេឯង ​នៅ​ពេល​ពួកគេ​​និយាយ​ទៅកាន់​មនុស្ស​ផ្សេងទៀត។ ពួកគេ​និយាយ​ពី​ប្រធានបទ​មួយ​ទៅ​ប្រធានបទ​មួយ​បាន​មិន​ចេះ​ចប់។ ការ​​និយាយបែបនេះនឹងធ្វើឡើងអស់​​ពេល​ច្រើនម៉ោង ​និងបន្ត​និយាយ​ច្រើន​ហួសហេតុ​ដោយ​មិន​ខ្វល់ពីអ្វីឡើយ។

៦.គិត​ថា​ខ្លួនឯង​អស្ចារ្យ​លើស​គេ

អ្នក​ជំងឺ Bipolar រមែងមាន​អារម្មណ៍​ប្រែប្រួលមិនទៀង។ នេះ​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ប្រភេទ Mania ។ ក្នុង​កំឡុង​ពេល​ដែល​ស្ថិតនៅ​ក្នុង​ចំណោម​មនុស្ស​ ​ពួកគេ​នឹង​មាន​អារម្មណ៍​​សប្បាយ​រីករាយ​និង​រំភើប​ចំពោះ​​អ្វីៗ​គ្រប់យ៉ាង​។ ទន្ទឹមនឹងនេះ​ពួកគេ​នឹង​មាន​អារម្មណ៍​ដូច​ជីវិត​របស់​ខ្លួនល្អអស្ចារ្យណាស់អ៊ីចឹង។

៧.មាន​អារម្មណ៍​ឆាប់​ខឹង​ខ្លាំង


យ៉ាងណាក្ដី វិធីល្អ​ត្រូវ​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគេ ​ដូច្នេះ​យើង​អាច​រក​ការ​ព្យាបាល​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប្រសិន​បើ​មិន​ព្យាបាល​ទាន់​ពេលវេលា Bipolarity អាច​បណ្ដាល​ឱ្យ​កើត​មាន​ជំងឺ​ផ្សេងៗ​ទៀត​ដូចជា​ការ​ធ្លាក់​ទឹកចិត្ត​ជា​ដើម។

តើ​យើង​មាន​ស្គាល់​នរណា​ម្នាក់​ដែល​មាន​ជំងឺ Bipolar ទេ? តើ​​មាន​​កត់​សម្គាល់​ឃើញ​រោគ​សញ្ញា​ណាមួយ​នៅ​ក្នុង​ខ្លួន​របស់​យើង​ដែរ​ឬទេ?

ប្រែសម្រួល៖ Blue Sky

ចុចអាន៖ ឆាក​ជីវិត ដែល​រៀបចំ​មិន​បាន​ល្អ​ច្រើន​កើត​មាន​ព្រោះ​តែ​គំនិត​បី​យ៉ាង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម