Connect with us

KPT+

ការ​ពិត​ដ៏​អស្ចារ្យ​អំពី​រាងកាយ​មនុស្សដែលយើងមិនធ្លាប់ដឹង

បានផុស

នៅ

រាង​កាយ​របស់​យើង​ជា​ម៉ាស៊ីន​ស្មុគស្មាញ​ដែល​ដំណើរ​ការ​រាប់​រយ​មុខងារ​ ទោះបីជា​យើង​អង្គុយ​ទំនេរ​ក៏​ដោយ។ ភ្នែក​របស់​យើង​ព្រិច​ បេះដូង​កំពុង​ច្របាច់​ឈាម ​ខួរក្បាល​របស់​យើង​កំពុង​គិត​ឥត​ឈប់ ​ម្រាមដៃ​របស់​យើង​កំពុង​វាយអត្ថបទ​ សួត​របស់​យើង​កំពុង​ដក​ដង្ហើម ​តម្រង​នោម​ថ្លើម ​និង​ក្រពះ​របស់​យើង​កំពុង​បំពេញ​មុខងារ​ជាក់លាក់​ណា​មួយ។ល។

ខាង​ក្រោម​នេះ​នឹងប្រមូល​នូវ​ហេតុការណ៍​មិន​គួរ​ឱ្យ​ជឿ​មួយ​ចំនួន​អំពី​រាងកាយ​របស់​មនុស្ស​ មក​បង្ហាញ​ជូន​លោក​អ្នក​ហើយ​អាច​និង​ភ្ញាក់ផ្អើល​នៅ​ចំណុច​ណា​មួយ​ជាក់​ជា​មិន​ខាន​ទេ។

១.ជង្គង់

វា​អាច​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ទារក​ទើប​នឹង​កើត​មិន​មាន​ជង្គង់ទេ។ សាច់ដុំ​ដំបូង​លេចឡើង​ជា​ឆ្អឹងខ្ចី​ជង្គង់​ដែល​ក្រោយ​មក​វិវត្ត​ទៅ​ជា​ជង្គង់​ត្រឹម​អាយុ ៣ ឆ្នាំ។

២.កញ្ចក់ភ្នែក

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​កែវភ្នែក​គឺ​ជា​ផ្នែក​តែ​មួយ​គត់​នៃ​រាងកាយ​របស់​អ្នក​ដែល​មិន​ទទួល​បាន​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ពី​ឈាម​ផ្ទុយ​ទៅ​វិញ​វា​អាស្រ័យ​ទៅ​លើ​ខ្យល់។

៣.ព្យាយាមបញ្ជាខ្លួនឯង

នៅ​ពេល​ដែល​នរណា​ព្យាយាម​លេងសើច​ដោយ​ឲ្យ​រាងកាយ​​រសើប​ អ្នក​នឹង​សង្កេត​ឃើញ​ថា ​អ្នក​មិន​សើច​ទាល់​តែ​សោះ​នៅ​ពេល​អ្នក​ធុញទ្រាន់​នឹង​ខ្លួន​អ្នក។ មូលហេតុ​ដែល​កើត​ឡើង​គឺ​ថា cerebellum របស់​អ្នក​បញ្ជូន​សញ្ញា​ទៅ​រាងកាយ។

៤.ខួរក្បាល

ប្រសិននរណាប្រាប់ថា ​មនុស្ស​ម្នាក់​ប្រើ​ខួរក្បាល​របស់​ពួកគេ​ត្រឹមតែ ១០% ជា​មធ្យម កុំ​ជឿ​អី! នេះ​គ្រាន់​តែ​ជា​ការ​ប៉ាន​ស្មាន​ប៉ុណ្ណោះ​ តាមពិត​អ្នក​ប្រើវា​គ្រប់​ផ្នែក​នៃ​ខួរក្បាល​របស់​អ្នក។ ខួរក្បាល​របស់​អ្នក​ប្រើ​អុកស៊ីហ្សែន ២០% និង ៥០% នៃ​ជាតិ​គ្លុយកូស​ដែល​ចូល​ក្នុង​ខ្លួន។ វា​ក៏​ចំណាយ ២០% ​នៃ​ថាមពល​សរុប​ដែល​រាងកាយ​របស់​អ្នក​មាន។

៥.កែវ​ភ្នែក​ស្រវាំង

ស្រវាំង​ភ្នែក​គឺ​ជា​ស្ថានភាព​ដ៏​កម្រ​មួយ​ដែល​អ្នក​ជំងឺ​មិន​អាច​មើល​ឃើញ​ដោយ​ពន្លឺ​ភ្លឺ​ខ្លាំង។

៦.ដកដង្ហើមពីរន្ធច្រមុះ

មនុស្ស​ភាគច្រើន​ដកដង្ហើម​ចេញ​ពី​រន្ធច្រមុះ​តែ​មួយ​ប៉ុណ្ណោះ។ វា​ផ្លាស់​ប្ដូរ​បន្ទាប់​ពី​រៀងរាល់ ៤ ម៉ោង​ម្ដង។

៧.ទំហំសាច់ដុំ

ទោះ​បី​ហាត់ប្រាណ​ច្រើន​ក៏​ដោយ ​ក៏​ទំហំ​សាច់ដុំ​អាច​និង​ត្រូវ​បាន​កាត់​បន្ថយ។​

៨.ផ្ទៃមុខ

ប្រហែលជា ២៥% នៃ​សាច់ដុំ​ស្ថិត​នៅ​ក្នុង​តំបន់​ក​និង​មុខ។ នេះ​ជា​ហេតុផល​ដែល​ទឹកមុខ​របស់​អ្នក​មាន​គឺ​ងាយ​បកស្រាយ។

៩.ស្ត្រីសក់ក្រហម

អ្នក​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​​ដឹង​ថា​សក់​របស់​ស្ត្រី​ដែល​មាន​សក់​ពណ៌​ក្រហម​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​ប្រដាប់ប្រដា​ក្មេង​លេង (ឧបករណ៍​ពិសេស​ដើម្បី​វាស់​សំណើម​ខ្យល់) ។

១០.អាថ៌កំបាំងនៃភ្នែក

វា​ជា​ការ​ពិត​ដែល​នរណា​ម្នាក់​ខ្លាច​ខ្សែភ្នែក​អ្នក​ផ្សេង​សម្លឹង​មក ​ហេតុផល​​គឺ​ថា​ចក្ខុវិស័យ​របស់​អ្នក​ដែល​សម្លឹង​មក​បាន​កើន​ឡើង​ដែល​អាច​ឲ្យ​គេ​ប៉ាន់ស្មាន​បរិស្ថាន​ជុំវិញ​របស់​អ្នក​បាន។

១១.ខួរក្បាលអំពូល

ខួរក្បាល​របស់​យើង​មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​បំភ្លឺ​ដូច​ជា​អំពូល។

១២.ភ្នែកពិការពណ៌

ពិការ​ភ្នែក​ពណ៌​គឺ​ជា​រឿង​ពិត​ហើយ​ទោះ​បី​ជា​ការ​ស្រាវជ្រាវ​ដែល​និយាយ​ថា ​វា​ត្រូវ​បាន​រក​ឃើញ​តែ​លើ​បុរស​ក៏​ដោយ​ ​ស្ត្រី​ក៏​ទទួល​រង​នូវ​ភាព​ពិការ​ភ្នែក​ពណ៌​ដែរ។ ប៉ុន្តែភាគច្រើនវាកើតឡើងនៅប៉ែកអឺរ៉ុប។

១៣.មួយជំហានម្តងៗ

យោង​តាម​ការ​ស្រាវជ្រាវ​ដើម្បី​ឈាន​មួយ​ជំហាន​ទៅមុខ​រាងកាយ​របស់​អ្នក​ប្រើ​សាច់ដុំ​ចំនួន ២០០ ។ ទោះ​យ៉ាងណា​ចំនួន​អាច​ប្រែប្រួល​អាស្រ័យ​លើ​រាង​កាយ​របស់​មនុស្ស​គ្រប់រូប។

១៤.ស្បែកនឹងបង្កើតឡើងវិញ

ស្បែក​របស់​អ្នក​បង្កើត​ឡើងវិញ​ដោយ​ខ្លួនឯង​តាម​ធម្មជាតិ​រៀងរាល់ ២៨ ថ្ងៃ​ម្ដង​ ហើយ ក្នុង​មួយ​ជីវិត​មនុស្ស​ស្រក​ស្បែក ៤០ គីឡូក្រាម​ជា​មធ្យម។

១៥.ឆ្អឹង

ទារក​ទើប​នឹង​កើតមាន​ឆ្អឹង​ច្រើន​ជាង ២៧០ ។ ក្នុង​កំឡុង​ពេល​នៃ​ការ​លូតលាស់​ភាគច្រើន​នៃ​ឆ្អឹង​ចូលគ្នា​ទៅវិញទៅមក​បណ្ដាល​ឲ្យ​មាន​ឆ្អឹង​ចំនួន ២០៦ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​មនុស្ស​ពេញវ័យ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ទម្លាប់​គេង​មិន​គ្រប់ ៨ម៉ោង រឿង​អាក្រក់ ៨យ៉ាងនេះ​​នឹង​កើត​មាន​ចំពោះ​អ្នក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម