បច្ចេកវិទ្យា
ជំនាញទីផ្សារឌីជីថល៖ ឧបករណ៍ធ្វើតេស្តគេហទំព័រ website testing
ការផ្លាស់ប្ដូរតូចបំផុតមួយ អាចធ្វើឲ្យមានភាពខុសគ្នាធំបំផុត នៅពេលនិយាយអំពីការសាកល្បងក្នុងចំណោមឧបករណ៍ទីផ្សារឌីជីថល។
មានTool ជាច្រើនជាឧបករណ៍ដែលជួយសាកល្បងឬបង្កើនប្រសិទ្ធភាពគេហទំព័ររបស់យើងបានយ៉ាងវេទមន្ត ដូចជា៖
១ ឧបករណ៍ Unbounce
Unbounce គឺជាឧបករណ៍ដ៏អស្ចារ្យមួយ សម្រាប់កែសម្រួលការបោះពុម្ពទំព័រថ្មីៗលើអនឡាញ ហើយលក្ខណៈពិសេសអស្ចារ្យបំផុតមួយរបស់វា គឺងាយស្រួលក្នុងការប្រើវេទិកានេះដើម្បីបង្កើតគេហទំព័រថ្មីបាន។
ទោះបីជាយើងមិនមែនជាអ្នកចេះឌីស្សាញម៉ូដវែបសាយច្រើន តែក៏អាចប្រើគំរូមួយចំនួនដែលបញ្ចូលសមនឹងរចនាប័ទ្មដែលយើងចង់បាន។
Unbounce អាចផ្ញើចរាចរណ៍នៃអត្ថបទយើង ទៅទីចុះចតជាក់លាក់មួយដើម្បីបង្កើនការសន្ទនាអំពីរឿងដែលយើងសរសេរ ឬជំរុញការនាំមុខគេផ្នែកមាតិកា ដែលយុទ្ធនាការផ្សព្វផ្សាយរបស់យើង នឹងទទួលបានអត្ថប្រយោជន៍ច្រើនហួសស្មាន
២ ឧបករណ៍ Oracle Maxymiser
Maxymiser គឺជាឧបករណ៍មួយដែលហួសពីអាណាចក្រនៃការចុះចតលើគេហទំព័រ។ ដំណោះស្រាយសូហ្វវែរកម្រិតសហគ្រាសនេះត្រូវបានបង្កើតឡើងដើម្បីសាកល្បងនូវទិដ្ឋភាពជាច្រើននៃគេហទំព័រទាំងដំណើរការនិងតេស្តផ្សេងៗនាក្នុងពេលដំណាលគ្នា។ Maxymiser ក៏អនុញ្ញាតឲ្យយើងអាចបែងចែកអ្នកណាដែលចង់ផ្ញើទៅការធ្វើតេស្តនីមួយៗ ហើយបង្កើតបានជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នកទស្សនាគេហទំព័ររបស់ឲ្យត្រឡប់មកវិញម្តងទៀត។

៣ VWO
ទោះបីជាការធ្វើតេស្តគេហទំព័រ បានក្លាយជារឿងស្មុគស្មាញក៏ដោយ ក៏មិនអាចខ្វះបានដដែល ព្រោះការធ្វើតេស្តបានជួយឲ្យគេហទំព័រយើងកំណត់នូវចំណងជើងនិងរូបភាពណាល្អ ដើម្បីបង្កើតកំណែនិងតំណសម្រាប់អ្នកទស្សនាចូលមើលសាកល្បង។ Tool VWO ជាវេទិកាជួយបានយ៉ាងឆាប់រហ័សនិងងាយស្រួលក្នុងការជំរុញជោគជ័យឆ្ពោះទៅរកទស្សនិកជនថ្មីៗជានិច្ច និងធ្វើឲ្យមានស្តង់ដារលើគេហទំព័រតាមក្រឹត្យរបស់Google ។
៤ កម្មវិធីHotjar
វេទិការបស់ Hotjar ផ្ដល់នូវកំណត់ត្រាជាក់ស្ដែងនៃសកម្មភាពនិងអាកប្បកិរិយាអ្នកទស្សនានៅនឹងកន្លែង វិភាគនិងផ្ដល់យោបល់ជួយអ្នកឲ្យយល់ពីឥរិយាបថរបស់អ្នកប្រើប្រាស់គេហទំព័រ និងទទួលបាននូវមតិប្រតិកម្មរបស់ពួកគេ តាមរយៈឧបករណ៍ស្ទង់មតិទំនើប
Hotjar បំពេញបន្ថែមទិន្នន័យ និងការយល់ដឹងពីឧបករណ៍វិភាគគេហទំព័រតាមបែបប្រពៃណីដូចជា Google Analytics ហើយឥឡូវ វាជាសេវាកម្មឈានមុខគេក្នុងឧស្សាហកម្មទីផ្សារឌីជីថល និងងាយស្រួលប្រើ ដែលរួមបញ្ចូលការវិភាគលក្ខណៈអ្នកប្រើនិងឧបករណ៍ផ្តល់យោបល់ដល់គេហទំព័រគ្រប់ប្រភេទ៕
ប្រែសម្រួល៖ សុភា
ប្រភព ៖GeGGO/CNBC
ចុចអាន៖ការពិតពី Youtube ដែលយើងមិនសូវបានដឹង
ចុចអាន៖សម្រង់សម្ដីអស្ចារ្យទាំង៥ ដែលធ្វើឲ្យយើងច្បាស់ពីបច្ចេកវិទ្យាជាងពីមុន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ