Connect with us

KPT+

ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងសង្គម អ្នកនិពន្ធគួរចៀសវាងរឿង ៦ យ៉ាងនេះ

បានផុស

នៅ

អ្នកនិពន្ធ អ៊ុច ថាវី ជាម្ចាស់ស្នាដៃប្រលោមលោកដ៏ល្បីរឿង “តាមប្រមាញ់ឧក្រិដ្ឋជន”  និងរឿង “សំណាញ់ជីវិត” ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជនស្នេហាអំណាន។ កវីជើងចាស់រូបនេះ ក៏ជាម្ចាស់ស្នាដៃមួយចំនួននៅលើគេហទំព័រប្រលោមលោក Sabbay ស្នាដៃរឿងខ្លី និងរឿងអប់រំច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាពេលថ្មីៗ អ្នកនិពន្ធដែលមាននាមប៉ាកកា មេអំបៅ រូបនេះ បានចែករំលែកបទពិសោធន៍ទាក់ទិននឹងអាជីពជាអ្នកសរសេរ នូវរឿង ៦ ចំណុចដែលអ្នកនិពន្ធគួរពិចារណា និងចៀសវាងក្នុងនាមជាសិល្បករ-សិល្បការិនីមួយរូបរបស់សង្គម។

១. មោទកភាពចំពោះខ្លួនឯងហួសហេតុ

អួតសរសើរស្នាដៃខ្លួនឯងថាល្អ អ្នកអានត្រូវតែអាន ឬមិនគួររំលង អានហើយដឹងតែអ៊ីចេះ អានហើយដឹងតែអ៊ីចុះជាដើម។ រឿងស្នាដៃល្អឬមិនល្អនេះ ទុកឱ្យអ្នកអានជាអ្នកអួតសរសើរជំនួសអ្នកនិពន្ធទៅទើបមានតម្លៃជាង។

២. មិនទទួលយកការរិះគន់

គិតថាអ្វីដែលខ្លួនគិត អ្វីដែលខ្លួនសរសេរគឺល្អប្រសើរហើយ។ ដើម្បីមើលឃើញរាងកាយយើងខ្លួនឯង ក៏យើងត្រូវការកញ្ចក់ដើម្បីឆ្លុះ ឬកាមេរ៉ា​ដើម្បី​ថតផ្តិតរូបភាពដែរ។ ការរិះគន់ ការកែលម្អពីសំណាក់រៀមច្បង អ្នកជំនាន់ក្រោយ ឬពី​អ្នកអាន គឺសុទ្ធតែជាអ្វីដែលយើងមិនត្រូវបដិសេធ។ ទទួលយកគ្រប់ការរិះគន់ ហើយវិភាគ​ដោយខ្លួនឯងថាគួរតាម ឬមិនគួរតាម។

៣. លង់នឹងការសរសើររបស់ហ្វេន

សូមកុំភ្លេចថា «ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ» ដូច្នេះពេល​ដែល​ហ្វេនស្រឡាញ់អាយដលខ្លួន ហ្វេននឹងមើលឃើញចំណុចល្អរបស់អ្នកនិពន្ធ ច្រើន​ជាងចំណុចខ្វះខាត ឬខ្លះអាចនឹងមិនមានតែម្ដង។ ប៉ុន្តែត្រូវចាំថា យើងមិនមែន​សរសេរ​ដើម្បី​តែហ្វេនមួយមុខទេ តែយើងសរសេរដើម្បីអប់រំ ចែករំលែកដល់អ្នកអានទូទៅដែរ។ ជាការពិតណាស់ អ្នកនិពន្ធត្រូវការហ្វេន អ្នកនិពន្ធក៏ត្រូវការអ្នកលើកទឹកចិត្តដែរ ពួកគាត់គឺ​ជាកម្លាំងចិត្តមួយផ្នែកធំក្នុងការសរសេររបស់យើង។ ប៉ុន្តែយើងមិនអាចរវល់តែ​លង់នឹង​ការ​សរសើររបស់ហ្វេន ភ្លេចកែលម្អចំណុចខ្វះខាតរបស់យើងទេ។

៤. សរសេរដើម្បីតែការកម្សាន្តមួយមុខ

វាមិនមែនជារឿងខុសទាស់អ្វីនោះទេ បើគ្រាន់តែចង់​ធ្វើឱ្យអ្នកដទៃសប្បាយចិត្ត ឬចង់ឱ្យអ្នកអានទទួលបានការកម្សាន្ត វាគួរតែបានបុណ្យ​វិញ​ផង។ ប៉ុន្តែទន្ទឹមនឹងការកម្សាន្ត ក្នុងនាមជាអ្នកនិពន្ធយើងគួរតែមានសារអប់រំ ការផ្សព្វ​ផ្សាយ​វប្បធម៌ ឬផ្ដល់ចំណេះដឹង ដោយប្រយោលនៅក្នុងការកម្សាន្តនោះដែរ។ ស្នាដៃដែល​មាន​តម្លៃយូរអង្វែង កប់ក្នុងក្រអៅបេះដូងអ្នកអាន គឺជាស្នាដៃដែលមានទាំងការអប់រំ​និង​ការ​កម្សាន្ត។

៥. សរសេរតាមតែនឹកឃើញ

គំនិតច្នៃប្រឌិត ពេលខ្លះគ្មានប្រភពទេ! សុខៗក៏ផុសឡើងមក សុខៗក៏កើតតាមយល់សប្ដិ។ ប្រាកដណាស់ រាល់ការសរសេរយើងគួរធ្វើការស្រាវជ្រាវ សួរ​អ្នកជំនាញនូវបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់ តថភាព និងភាពអាចទៅរួច ដើម្បីធ្វើឱ្យរឿង​មាន​ទម្ងន់ និងមិនឆ្គង។ ការសរសេរចងមុង ជាស្នាដៃដែលមើលងាយសមត្ថភាពអ្នកអាន និង​ជា​ការចែករំលែកតថភាពក្លែងក្លាយដល់អ្នកអានវ័យក្មេង។

៦. មិនខ្វល់ពីអក្ខរាវិរុទ្ធ

អក្ខរាវិរុទ្ធសំខាន់ណាស់ មិនថាអ្នកជាអ្នកណាក៏ដោយ សរសេរលើ​សៀវភៅ លើទូរសព្ទ ឱ្យតែមានអ្នកផ្សេងក្រៅពីខ្លួនអ្នកនឹងឃើញការសរសេរនោះ អក្ខរាវិរុទ្ធ​ចាំបាច់សរសេរឱ្យត្រូវ។ បើអ្នកកាន់តែល្បី អ្នកកាន់តែត្រូវប្រយ័ត្នចំពោះអក្ខរាវិរុទ្ធ ពីព្រោះ​ថាអ្នកគាំទ្រ និងក្មេងៗដែលបានឃើញ តែងតែជឿជាក់លើអ្វីដែលអ្នកសរសេរ។

អ្នកស្រី អ៊ុច ថាវី បញ្ចប់ថា

“ទាំង ៦ ចំណុចខាងលើជាការចែករំលែកផ្ទាល់ខ្លួនប៉ុណ្ណោះ ក៏មិនមែនមានន័យថា ស្នាដៃ​ខ្ញុំល្អឥតខ្ចោះនោះដែរ ពិសេសគឺចំណុចចុងក្រោយ ហើយបើគិតថាចំណុចណាត្រូវ អាចរៀន​សូត្រ​បាន​ក៏ទទួលយក បើគិតថាមិនត្រូវ ក៏បោះចោលទៅ”។

នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់អ្នកនិពន្ធផ្ទាល់។

អត្ថបទ៖ សន្យា

ចុចអាន៖ បើ​មិន​ចង់​នាំ​ទុក្ខ​ដាក់​ខ្លួន​មិន​គួរ​ធ្វើ​រឿង ៧ យ៉ាង​នៅ​លើ facebook ទេ

ចុចអាន៖ Yakmob យក្សសម័យថ្មីពីវិចិត្រការិនីវ័យក្មេង ហេន វឌ្ឍនាស្ថាពរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម