Connect with us

KPT+

ពង្រឹង​បណ្ដាញ (the network group)​​ កាន់​តែ​ប្រសើរ​ឡើង

បានផុស

នៅ

​បណ្ដាញ​ពិត​ជា​មាន​សារៈសំខាន់​គ្រប់​អាជីព។ យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​បង្កើត​បណ្ដាញ​ក៏​ដូចពង្រឹង​ទាំង​ក្នុង​ពេល​មាន​វិបត្តិ​មេរោគ​​និង​ទៅ​អនាគត​អាច​ជា៖

. ផ្ដើម​គំនិត​ផ្ដួចផ្ដើម​ដើម្បី​ប្រយោជន៍​សាធារណៈ

មនុស្ស​ជា​ច្រើន​បាន​ផ្ដល់​ពេល​វេលា ​ថវិកា​និង​អ្វីៗ​ជា​ច្រើន​ទៀត​ដើម្បី​ជួយ​ដល់​អ្នក​ដែល​ខ្វះខាត​ក្នុង​អំឡុង​ពេលនេះ។ ជំនួយ​ដែល​មាន​មេត្តា​ករុណា​ កំពុង​បង្កើត​ឱកាស​ថ្មីៗ​ ដើម្បី​ពង្រីក​បណ្ដាញ​របស់​យើង​ផង​ដែរ។

តាម​រយៈ​ការ​ជួយ​អ្នកដទៃ​តាម​អង្គការ​សប្បុរសធម៌ ​ឱកាស​ការងារ​ស្ម័គ្រចិត្ត​ ឬ​​បង្កើត​ជំនួយ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ដែល​មាន​តម្រូវការ ​យើង​នឹង​ជួប​មនុស្ស​ថ្មី។ នៅ​ក្នុង​វេន​អន្តរកម្ម​ទាំងនោះ​ ភ្ជាប់​យើង​ជាមួយ​នឹង​ឱកាស​រៀន​សូត្រ​អាជីវកម្ម​ និង​ការអភិវឌ្ឍន៍។

. វគ្គ​សិក្សា​តាម​អ៊ីនធឺណិត​ឬ​គេហទំព័រ

យើង​អាច​ចុះ​ឈ្មោះ​និង​ចូលរួម​ព្រឹត្តិការណ៍​តាម​អ៊ីនធឺណិត​របស់​អង្គការ​ផ្សេងទៀត ដើម្បី​បង្កើត​ខ្លួនឯង។ ដូច្នេះ​អនុញ្ញាត​ឲ្យ​យើង​បាន​ដាក់​ខ្លួនឯង​នៅ​ចំពោះ​មុខ​មិត្ត​ឧស្សាហកម្ម​របស់​យើង​ ដែល​​មិន​ធ្លាប់​បាន​ជួប​ពួកគេ​ពី​មុន​មក។

ឧទាហរណ៍​យើង​អាច​អភិវឌ្ឍ​វគ្គ​សិក្សា​តាម​អ៊ីនធឺណិត​លើ​ប្រធានបទ​អ្នកដឹកនាំ ​ដែល​មាន​គំនិត​ដូចគ្នា ​បន្ទាប់មក​ចែករំលែក​វា​នៅ​លើ​គេហទំព័រ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. របាយការណ៍​ដែល​អាច​ទាញ​យក​បាន

ជម្រើស​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​អ្វីមួយ​ដែល​មាន​តម្លៃ​ អាច​ជួយ​យើង​​ទាក់ទាញ​ទំនាក់ទំនង​បណ្ដាញ​ថ្មី។ មិនថា​យើង​មាន​គោលបំណង​ឡើងវិញ​នូវ​មាតិកា​ដែល​មាន​ស្រាប់​​ឬ​បង្កើត​ការ​ស្រាវជ្រាវ​និង​ការ​សិក្សា​ថ្មីៗ​នោះ​ទេ ​មាតិកា​ដែល​ផ្ដល់​នូវ​ប្រយោជន៍​ដល់​អ្នក​ដែល​មាន​នៅ​ក្នុង​បញ្ជី​ទំនាក់ទំនង​របស់​យើង​ គឺ​ពួកគេ​សុទ្ធតែ​អាច​ទាញ​យក​បាន​ទាំងអស់។

. សហគមន៍​តាម​អ៊ីនធឺណិត​

បច្ចុប្បន្ន​នេះ​របៀប​ដែល​យើង​ធ្វើការ​និង​អន្តរកម្ម​អង្គការ​ឧស្សាហកម្ម​ និង​ក្រុមហ៊ុន​ដែល​មាន​ស្រាប់​ត្រូវ​ផ្លាស់ប្ដូរ​តាម​អ៊ីនធឺណិត​ដើម្បី​ទៅ​ដល់​សមាជិក​និង​សហសេវិក​របស់​ពួកគេ។  ប្រសិនបើ​យើង​ជា​សមាជិក​នៃ​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ទាំងនេះ​ យើង​ប្រហែល​ជា​បាន​ទទួល​ព័ត៌មាន​ពី​ការ​ចូលរួម​ក្រុម​ពិភាក្សា​ និង​ព្រឹត្តិការណ៍​ជាក់ស្ដែង​របស់​ពួកគេ។

យើង​ក៏​អាច​ស្វែងរក​សហគមន៍​បន្ថែម​ដូចជា Google ឬ  Bing ក៏​ដូចជា​តាម​រយៈ​វេទិកា​ដូចជា LinkedIn និង​ហ្វេសប៊ុក​ជាដើម។ នេះ​នឹង​ជួយ​យើង​ឲ្យ​រក​ឃើញ​ឱកាស​ផ្សេង​ទៀត ​សម្រាប់​ការ​ចូលរួម​និង​បណ្ដាញ​គោលដៅ​ផង​ដែរ។

. សារ​ផ្ទាល់ខ្លួន

កុំ​ធ្វេស​ប្រហែស​ឱកាស​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​បណ្ដាញ ​ដែល​មាន​ស្រាប់​របស់​យើង​ឲ្យសោះ។ អន្តរកម្ម​ស្មោះត្រង់​អាច​ទទួល​បាន​លទ្ធផល​នៅ​ក្នុង​អាជីវកម្ម​ថ្មី​ ឬ​ពង្រីក​វិសាលភាព​នៃ​បណ្ដាញ​របស់​យើង។ ត្រូវ​អត់ធ្មត់​និង​ចំណាយ​ពេល​ច្រើន​នៅ​ពេល​មាន​ទំនាក់ទំនង ព្យាយាម​ធ្វើ​ឬ​ផ្ញើ​សារ​តាម​អ៊ីមែល​នីមួយៗ​ឲ្យ​សកម្ម​បន្តិច។

ទោះបី​នេះ​ជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​យើង​ភាគច្រើន​ក៏​ដោយ​ តែ​ជា​រឿង​សំខាន់​ដើម្បី​បន្ត​ធ្វើការ​លើ​ទំនាក់ទំនង​មនុស្ស​ទាំងនោះ។ ការ​ពង្រឹង​ចំណង​​ក្នុង​ពេល​មាន​វិបត្តិ​ នឹង​ផ្ដល់​នូវ​ការ​ត្រឡប់​មកវិញ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ នៅ​ពេល​ដែល​ពេល​ណា​ស្ថានភាព​ល្អ​ប្រសើរ​វិញ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖៥គន្លឹះ ទប់លំហូរ​សាច់ប្រាក់​អាជីវកម្ម​បាន​យ៉ាង​ល្អ

ចុចអាន៖ធ្លាប់​បាន​ត្រឹម​គិត ហើយ​មិន​ដែល​ក្រោក​មក​ធ្វើ​សកម្មភាព? មាន​វិធី​ផ្លាស់ប្ដូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១១ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១២ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម