Connect with us

KPT+

ចង់​ជួយ​កូនៗ​ឲ្យ​មានគំនិត​អាជីវកម្ម​តាំង​ពី​នៅ​វ័យក្មេង​?

បានផុស

នៅ

ចាប់ផ្ដើម​អាជីវកម្ម​ផ្ដល់​នូវ​បទពិសោធន៍​ជីវិត​ ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​កុមារ​ បូករួម​នឹង​ការ​អភិវឌ្ឍ​ជំនាញ​ជាក់ស្ដែង ​ដូចជា​ការ​រៀបចំ​ការ​គ្រប់គ្រង ​ដោះស្រាយ​បញ្ហា​ប្រាក់​​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាដើម។

នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​ឪពុកម្ដាយ​ត្រូវ​ជួយ​កូនតូចៗ​ ឲ្យ​កាន់​តែ​មាន​បទពិសោធន៍​ក្នុង​ជីវិត​ពួកគេ ៖

១. ឲ្យ​កូន​ដេញ​តាម​ចំណង់ចំណូលចិត្ត​របស់​ពួកគេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ចង់​ឲ្យ​កូន​រីករាយ​នឹង​បទពិសោធន៍ ​ហើយ​មិន​បាត់បង់​ចំណាប់​អារម្មណ៍​ ជា​ការ​សំខាន់ដែល​ត្រូវ​ឲ្យ​កូន​ងប់ងុល​នឹង​រឿង​ដែល​ពួកគេ​កំពុង​ធ្វើ។ បើ​កូន​មិន​មាន​គំនិត​អាជីវកម្ម​នៅ​ក្នុង​ចិត្ត ​ទុក​ឲ្យពួកគេ​ធ្វើ​បញ្ជី​ដែល​ពួកគេ​ចូលចិត្ត​ធ្វើ។ បើ​កូន​ស្រឡាញ់​សត្វ​ អាច​ចាប់ផ្ដើម​អាជីវកម្ម​សត្វ​ចិញ្ចឹម​បាន។

ពួកគេ​អាច​រៀបចំ​សិក្ខាសាលា​ស្ដីពី​ការ​សម្ដែង​សម្រាប់​ក្មេង​តូចៗ ​នៅ​ក្នុង​សង្កាត់​ បង្រៀន​មេរៀន​តន្ត្រី​ ឬ​អាច​រចនា​កម្មវិធី​ទូរស័ព្ទ​ចល័ត​ជាដើម។

. កំណត់​គោលដៅ​និង​ធ្វើ​ផែនការ

ឲ្យ​កូន​គិត​ពី​គ្រប់​រឿង​ទាំងអស់​ដែល​ត្រូវការ​ ដើម្បី​បង្វែរ​គំនិត​របស់​កូន​ឲ្យ​ក្លាយ​ជា​ការ​ពិត។ តើ​ពួកគេ​ត្រូវ​ការ​ឧបករណ៍​អ្វីខ្លះ​ ការ​ផ្គត់ផ្គង់​ ឬ​ការ​បណ្ដុះបណ្ដាល? បើ​កូន​កំពុង​កាត់​ស្មៅ​ តើ​ពួកគេ​ត្រូវ​ការ​អ្វីខ្លះ?

ពួកគេ​គួរ​តែ​សរសេរ​គោលដៅ​សម្រាប់​អាជីវកម្ម​ រួមមាន​ទាំង​គោលដៅ​ហិរញ្ញវត្ថុ​ និង​អ្វី​ផ្សេង​ទៀត​ដែល​កូន​ៗ​ចង់​សម្រេច​បាន។

. ណែនាំ​គំនិត​នៃ​ការ​គ្រប់គ្រង​ប្រាក់

អាជីវកម្ម​គឺ​ជា​វិធី​ដ៏​ល្អ​មួយ ​ដើម្បី​ណែនាំ​កុមារ​ឲ្យចេះ​ជំនាញ​គ្រប់គ្រង​ប្រាក់​មូលដ្ឋាន ​ក៏​ដូចជា​ប្រធានបទ​ស្មុគស្មាញ​ដូចជា​ការ​គណនា​ប្រាក់ចំណេញ ​និង​ការ​គ្រប់គ្រង​ប្រាក់។ ក្មេង​ជំទង់​អាច​តាមដាន​ប្រាក់​ចំណូល​និង​ចំណាយ​អាជីវកម្ម។ ក្មេង​តូចៗ​អាច​អនុវត្ត​បន្ថែម​តម្លៃ​ និង​ការ​ផ្លាស់ប្ដូរ​។

បើ​យើង​ផ្ដល់​ប្រាក់​ឲ្យ​កូន​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម ​សូម​ឲ្យ​ពួកគេ​ចាត់ចែង​រាល់​ការ​ចំណាយ​របស់​ពួកគេ ​ដើម្បី​ដឹង​ច្បាស់​ថា ​ត្រូវ​ការ​ចំនួន​ប៉ុន្មាន។

. ធ្វើការ​លើ​ជំនាញ​បម្រើ​អតិថិជន​និង​ទំនាក់ទំនង

ក្នុង​នាម​ជា​អ្នក​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព ​និង​ជា​អ្នក​ស្ដាប់​ចេះ​យល់ចិត្ត ​គឺ​ជា​គ្រឹះ​ដ៏​ចាំបាច់​សម្រាប់​ភាព​ជា​សហគ្រិន។ ជួយ​កូន​ឲ្យ​អភិវឌ្ឍ​វិធី​ពន្យល់​ផលិតផល​ និង​សេវាកម្ម​របស់​ពួកគេ​ឲ្យបាន​ច្បាស់​ និង​យល់​ពី​ការ​ស្នើសុំ​តម្លៃ​អាជីវកម្ម​របស់​ពួកគេ។

សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​សេវាកម្ម​អតិថិជន​ និង​លើកទឹកចិត្ត​កូន​ឲ្យស្ដាប់​និង​ទទួលយក​សំណើ​ពិសេស​នៅ​ពេល​ចាំបាច់។

. គ្រប់គ្រង​តម្រូវការ​ផ្នែក​ច្បាប់

ម្ចាស់​អាជីវកម្ម​កុមារ​ត្រូវ​គោរព​តាម​ច្បាប់​និង​តម្រូវការ​ស្របច្បាប់​ ដូច​មនុស្ស​ពេញវ័យ​ដែរ។ ពន្យល់​កូន ​​នៃ​ការ​អនុញ្ញាត​ក្នុង​តំបន់​ណា​មួយ​ដែល​ត្រូវការ​ ដោយ​ជួយកូនឆែក​ជាមួយ​ការិយាល័យ ​ស្មៀន​ ឬ​ខេត្ត​ក្រុង​ដែល​​រស់នៅ។

. បង់ពន្ធ

បើ​ប្រាក់​ចំណូល​របស់​កូន​លើស​ពី ៤០០ ដុល្លារ ​ពួកគេ​នឹង​ត្រូវ​​ប្រកាស​ពន្ធ​ផ្ទាល់ខ្លួន។ ភាគច្រើន​ពួកគេ​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជំពាក់​ពន្ធ​លើ​ប្រាក់​ចំណូល​នោះ​ទេ ​ប៉ុន្តែ​កូន​យើង​នឹង​ត្រូវ​បង់​ពន្ធ​លើ​ការងារ​ផ្ទាល់ខ្លួន។

ជួយ​ពួកគេ​ឲ្យ​ត្រៀម​លក្ខណៈ​ជាមុន ឬ​ត្រូវ​ទុក​ប្រាក់​ចំណេញ ១៥ % សម្រាប់​ពន្ធ។ អ្វី​ដែល​សំខាន់​បំផុត​ត្រូវ​ចងចាំ​ថា​​ ​ដំណើរការ​គួរ​តែ​រីករាយ។

ភាព​ជា​សហគ្រិន​គឺ​ជា​កម្លាំង​ពលកម្ម​នៃ​សេចក្ដី​ស្រឡាញ់ ​មិន​ត្រឹម​តែ​កម្លាំង​ពលកម្ម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ចាប់​យក​ឱកាស​ធ្វើ​ឱ្យ​មាន​កំហុស ​ដើម្បី​រៀន​ពី​កំហុស​ទាំងនោះ​ ហើយ​ធ្វើ​វា​ម្ដង​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៣ យ៉ាង​ដែល​ស្ត្រី​ម្នាក់ៗអាច​ឈាន​មុខខ្លាំង​​ឡើងៗក្នុងអាជីព

ចុចអាន៖មុនបានជោគជ័យ សហគ្រិនភាគច្រើន​ មានកំហុស​ធំៗ​៥នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម