វប្បធម៌ ជំនឿ
ដឹងថា ក្នុងដើមឬស្សីមានគជ់មានតម្លៃដែរទេ?
គជ់ពិសេស ដែលមិនអាចកាត់ថ្លៃបានលើផ្សារដូចសម្ភារៈនានា ត្រូវបានដុះមកក្នុង ក្នុងក្រពះឬពោះវៀនដើមឬស្សីស្រុក ដែលតរៀងមកត្រូវបានគេចាត់ទុកថា ជាថាមពលធម្មជាតិ ប្រឆាំងនឹងសារធាតុពុល ក៏ដូចជាមន្តអាគម និងថាមពលអវិជ្ជមាននានា។
គជ់នេះជាទូទៅដុះបង្កប់ក្នុងដើមឬស្សី ដែលពិបាកនឹងដឹងប្រសិនមិនមានការពន្យល់សប្តិឱ្យដឹងទៅរុករក នេះបើតាមសម្តីអ្នកភូមិ។

គេជឿថា វាទាក់ទាញសំណាង ពេលណាដាក់ជាប់ខ្លួន ឧទាហរណ៍គជ់នេះនាំមកនូវភាពបរិបូរណ៍ដោយទ្រព្យ ព្យាបាលការពារជំងឺតំកាត់និងការពារមន្តអំពើខ្មៅ។

នៅចិន គេហៅវាផ្កាថ្មឫស្សី ហើយគេទុកថាវាមានលក្ខណៈសម្បត្តិព្យាបាលរបួសចិត្ត ផ្តល់ថាមពលរឹងមាំនិងថាមពលជីវិតដ៏មានឥទ្ធិពលផងដែរនៅពេលយើងធ្លាក់ទឹកចិត្តម្តងៗ។ វាគឺជាត្បូងដែលគេប្រើនៅពេលអ្នកចង់បោះជំហានធ្វើអ្វីមួយថ្មី ដូចជាការផ្លាស់ប្តូរទិសដៅជីវិតដែលគុណសម្បត្តិគជ់នេះ អាចជួយធ្វើឱ្យអារម្មណ៍មានតុល្យភាព ស្ងប់ដើម្បីការពារឥរិយាបថមិនល្អនានារបស់យើងខ្លួនឯង និងការគិតគតិជ្រុល។

វាមានច្រើនពណ៌ តែភាគច្រើនគឺ “ស” “លឿងស្រាល” និង “ពណ៌ត្នោតខ្ចី” ជាផ្កាថ្មដ៏មានតម្លៃក្នុងលោក សម្រាប់ជាគ្រឿងអលង្ការ តែគេមិនសូវលក់ដូរវានៅលើទីផ្សារ ដោយសារការបញ្ចេញវត្ថុនេះចេញដូចកាត់លាភសំណាង។
ចូររក្សាវាឱ្យបានល្អ ព្រោះនៅបារាំងគេចាត់ទុក គជ់ឬស្សី ថា ជាត្បូងពេជ្រដែលធ្វើអោយជីវិតកាន់តែប្រសើរឡើង៕
គ្រូ ឯម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ