វប្បធម៌ ជំនឿ
ពណ៌បៃតងក្នុងសុបិន បង្ហាញថាជីវិតកំពុងផ្លាស់ប្តូរធំទៅរក…
ពណ៌បៃតង តំណាងឱ្យការរីកចម្រើន ភាពស្ងប់ស្ងាត់ សេចក្តីសង្ឃឹម ស្ថានភាពលូតលាស់ ជីវិតរឹងមាំ បរិយាកាសសន្តិភាព សុខភាពផ្លូវចិត្តល្អ និងសុភមង្គលក្នុងជីវិត។
សុបិនអំពីពណ៌បៃតង មានន័យថាជីវិតអ្នកសុបិននោះ កំពុងឆ្ពោះទៅមុខ លើសមនុស្សម្នាអាចក្លាយជាអ្នកដឹកនាំគេ អ្នកដែលមានបានជាងគេ ឬមនុស្សជាច្រើនគោរពធ្វើតាម។
ចុះតើសុបិនអំពីហ្គិច (គជ់ចិន) មានន័យយ៉ាងណា?

ការមើលឃើញគជ់ចិននៅក្នុងក្តីសុបិនគឺជាប្រផ្នូលដ៏អស្ចារ្យ! បើនិយាយពីន័យខាងវិញ្ញាណគឺសុបិននេះ មានទំនាក់ទំនងជាមួយយើងទាំងប្រាជ្ញា សា្មរតី និងភាពស្ងប់សុខដែលហៀបនឹងកើតមានឡើងក្នុងជីវិតយើង ទោះពេលនេះព្យុះព្យោមារបក់សន្ធប់មកយ៉ាងណាក្តី។ ហ្គិចក្នុងជំនឿចិន គឺទាក់ទងនឹងអមតភាព(ភាពជាអមតៈ) បង្ហាញពីសំណាង សុភមង្គលនិងទ្រព្យសម្បត្តិដែលមិនបាត់បង់វិញជាដាច់ខាត។
ចុះតើសុបិនឃើញមរកតមានន័យយ៉ាងណាវិញ?

ត្បូងមរកតក្នុងសុបិននិម្មិត ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឱ្យដឹងមុននូវលទ្ធផលសម្រេចបានអ្វីមួយជាសម្ភារៈជាជាងមនុស្សឬឋានៈ។ វាបង្ហាញពីទ្រព្យសម្បត្តិ ទំនិញនិងអាចជាអចលនទ្រព្យ។ ប្រសិនត្បូងនោះកែជាអលង្ការ វាអាចជាប្រផ្នូលនៃការមានកេរ្តិ៍ឈ្មោះក្នុងជីវិត។ ការពាក់ត្បូងមរកតនៅលើដងខ្លួនក្នុងសុបិន បង្ហាញពីអារម្មណ៍សារៈសំខាន់នៃខ្លួនយើងក្នុងកែវភ្នែកមេយើងឬអ្នកដទៃជុំវិញ។ វាក៏តំណាងឱ្យទ្រព្យសម្បត្តិដែលត្រូវបានទទួលជាមរតកពីអ្នកណាម្នាក់ (មិនមែនយើងរកបានមកខ្លួនឯង)។
ចុះតើសម្លៀកបំពាក់ពណ៌បៃតងមានន័យយ៉ាងណានៅក្នុងសុបិន?

សុបិនថាអ្នកកំពុងទិញរ៉ូបអាពាហ៍ពិពាហ៍ពណ៌បៃតងគឺជាសញ្ញានៃភាពជោគជ័យនៅក្នុងអាជីវកម្ម តែបើយល់សប្តិថាយើងលក់បញ្ចេញចោលនូវសម្លៀកបំពាក់ពណ៌បៃតង គឺជានិមិត្តរូបនៃការចំណាយ ឬការខាតបង់អ្វីមួយព្រោះមិនបានប្រុងប្រយ័ត្ន។
ចុះបន្លែពណ៌បៃតងក្នុងសុបិន?

វាតំណាងឱ្យសុខភាព អាហារូបត្ថម្ភ ទ្រព្យធន កេរ្តិ៍ឈ្មោះ ការបង្កើតថ្មីនូវសម្បត្តិលើសពីតម្រូវការការរីកចម្រើនវិសាលភាពក្នុងគ្រួសារ និងមនុស្សល្អៗជាច្រើន ដែលត្រៀមមកក្នុងជីវិតរបស់អ្នក។
ចុះទិញកាបូបពណ៌បៃតង?

ទិញកាបូបតូចធំគ្រប់ប្រភេទដែលមានពណ៌បៃតងនៅក្នុងសុបិន ជាប្រផ្នូលថា គ្រប់យ៉ាងដែលអ្នកកំពុងធ្វើ បាននឹងកំពុងលូតលាស់ឱ្យផលហើយ គ្រាន់តែអ្នកជាម្ចាស់សុបិនមិនយកចិត្តទុកដាក់។ កាបូបកាន់តែធំវាបង្ហាញឱ្យដឹងមុនថាកាន់តែជោគជ័យខ្លាំង ហើយលុយកាក់នឹងក្លាយមកនៅជាទ្រព្យរបស់អ្នកជាក់ជាមិនខាន។
តើពណ៌បៃតងមានន័យអ្វីខ្លះខាងវិញ្ញាណ?

តាមអត្ថន័យនៃក្បួនទស្សន៍ទាយនៅមជ្ឈិមបូព៌ា សុបិនណាដែលទាក់ទងនឹងពណ៌បៃតងដែលគេជឿថា ជាពណ៌នៃការលូតលាស់នានិទាឃរដូវ ជាប្រផ្នូលការបន្តលូតលាស់ ឬកកើតឡើងវិញជាថ្មីនៃរឿងល្អៗក្នុងជីវិត។ ពណ៌នេះបញ្ជាក់ប្រាប់ឱ្យដឹងមុនអំពី ការស្តារឡើងវិញនូវថាមពលដែលខ្សត់ខ្សោយក្នុងជីវិតយើង ។ វានាំម្ចាស់សុបិន ចាកឆ្ងាយពីភាពតានតឹងទោះបីបច្ចុប្បន្ន កំពុងរស់ក្នុងការលំបាកយ៉ាងណាក្តី វាបង្ហាញថាយើងវិលត្រឡប់មករកសុខុមាលភាពវិញហើយ។៕
គ្រូ ឯម

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា