Connect with us

វប្បធម៌ ជំនឿ

មានអ្នកឈឺក្នុងផ្ទះ ​ សាកក្បួនហុងស៊ុយនេះ ក្រែងជួយបាន

បានផុស

នៅ

ហុងស៊ុយសុខភាពមាំទាំទាក់ទង​ទៅនឹងគុណសម្បត្តិនៃធាតុឈើ។ ដោយសារ​តំបន់​តំណាង​សម្រាប់សុខភាពអ្នកផ្ទះ មានទីតាំងនៅខាងកើតឬខាងឆ្វេងនៃគេហដ្ឋាន​ដូច្នេះ​តំបន់បូព៌ាត្រូវបានគេចាត់ទុកថា​ជាកន្លែង​សម្រាប់ពង្រឹង​សុខភាព ក៏ដូចជាភាព​រឹងមាំក្នុង​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទស្សនៈជនជាតិចិន គេមានជំនឿ​អំពីសុខភាព និងសុខុមាលភាព​ថា​មាន​ទំនាក់ទំនងជិតស្និទ្ធនឹងគំនិតរប​ស់មេគ្រួសារក្នុងការគោរព​​បូជា​ទិសខាងកើត និង​តំកល់ធាតុឈើក្នុងផ្ទះច្រើនតាមដែលអាចធ្វើទៅបាន។​

ឈើធាតុគឺជាធាតុតែមួយគត់ ក្នុងចំណោម​នៃធាតុទាំងប្រាំ​ដែលមានឥទ្ធិពល​តំណាងឱ្យសុខភាពនិងការលូតលាស់រាងកាយសមាជិកគ្រួសារ។ ថាមពលនិងរចនាសម្ព័ន្ធមូលដ្ឋាននៃតំបន់បូព៌ា ដែលផ្ទុកដោយឈើ​ជាសញ្ញានៃភាព​លូតលាស់សន្សឹមៗ ប៉ុន្តែរឹងមាំនិងមានអំណាច។

ក្នុងករណីមានបញ្ហាសុខភាពធ្ងន់ធ្ងរ អ្នកជំនាញ​ហុងស៊ុយណែនាំ​ឱ្យ​ចាប់ផ្តើម​ផ្លាស់ប្តូរមូលដ្ឋានក្នុងផ្ទះ និងតំបន់ខាងកើតដោយ​ប្រើ​ពណ៌បៃតង​ឬបៃតងចាស់​ជាំគជ់ ឬជា​ដើមរុក្ខជាតិ ។ធម្មតា​ធាតុ​ឈើត្រូវការ​បំប៉នដោយទឹក​ដូច្នេះ​អាចបំពេញបន្ថែមដោយ​ប្រើគំនូរ​សមុទ្រពណ៌ឬពណ៌ងខៀវងងឹត​ដែលតំណាងឱ្យ​ទឹក​។

រុក្ខជាតិធ្វើការយ៉ាងល្អដើម្បីបង្កើនថាមពលឈើ ប៉ុន្តែគួររើស​យក​ប្រភេទ​រុក្ខជាតិដែលស្រួលដាំ – ចៀសវាងរុក្ខជាតិងាយ​ស្ងួត ដែល​អាចងាប់វិញ។ គ្រឿង​ហុងស៊ុយ​សុខភាព​ដែលងាយ​ជ្រើស​មក​តុបតែងដើម្បីពង្រឹង​សុខភាព គឺគ្រឿងសង្ហារិម ធ្វើពីឈើនិងដើមឫស្សីដែលតំណាងភាពរឹងមាំនិងលូតលាស់៕

គ្រូ ឯម

ចុចអាន៖ គជ់ភ្នែកខ្លា ថាមពលនៃអំណាច​ព្រមទំាង​ការពារ​អាគម​ផ្សេងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ADB៖ សេដ្ឋកិច្ចវៀតណាម​នឹងបន្តកំណើនរឹងមាំ ទោះមានហានិភ័យសកល

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

មហាសេដ្ធីប៉ុន្មានរូបនេះ ជិតស្និទ្ធ និងមានឥទ្ធិពលលើអ្នកនយោបាយក្នុងប្រទេស ថៃ

ព័ត៌មានជាតិ២១ នាទីutes មុន

លោក ហៃ វណ្ណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកមូលនិធិមហាគ្រួសារខ្មែរនៅក្រៅប្រទេសជូនកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ខ្យល់ព្យុះត្រូពិកវីពផាបង្កឲ្យមានទឹកជំនន់ពាសពេញភាគខាងជើងប្រទេសថៃ

ព័ត៌មានជាតិ២៧ នាទីutes មុន

អភិបាលខណ្ឌឫស្សីកែវ សំណូមពរ ៤ ចំណុច ទៅម្ចាស់អគារខុនដូស្កាយទ្រី ពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ធានាសន្តិសុខសាធារណៈ និងសុវត្ថិភាពសង្គម

Sokha Hotels

ព័ត៌មានពេញនិយម