វប្បធម៌ ជំនឿ
ស្វែងយល់រូបគំនូរសេះតាមក្បួនហុងស៊ុយ លើករាសីមនុស្សឲ្យជោគជ័យ
សេះគឺជានិមិត្តរូបនៃថាមពល អំណាច ជ័យជម្នះ និងកម្លាំង។ គេនិយមដាក់សេះហុងស៊ុយជារូបថត រូបចម្លាក់ ដែលតាំងនៅផ្ទះឬការិយាល័យ តំណាងឲ្យភាពជោគជ័យនៅក្នុងការខិតខំផ្សេងៗ។
១. តើសេះតំណាងអ្វី?

សេះតំណាងឲ្យល្បឿនថាមពលកម្លាំងជោគជ័យ ជ័យជម្នះ កិត្តិនាម ការអត់ធ្មត់ ភាពខ្លាំង។ អ្វីដែលសេះនាំមកហុងស៊ុយដល់ជីវិត គឺភាពរុងរឿង ចលនាឬភាពចល័ត ការលើកកម្ពស់ ការរីកចម្រើន ភាពស្មោះត្រង់ ភាពរឹងប៉ឹង និងភាពជោគជ័យជាដើម។ រូបគំនូរសេះក៏ដូចជាចំនួនសេះដែលបានបង្ហាញ ក៏មានអត្ថន័យជានិមិត្តរូបផងដែរ។
សេះដែលមានចលនា អាចជួយឱ្យយើងទទួលបានការផ្ដោតអារម្មណ៍និងដឹកនាំយើងឆ្ពោះទៅរកភាពជោគជ័យ។ សេះទាំងអស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងធាតុភ្លើង ក៏ដូចជាថាមពលនៃភាពខ្លាំងដូចបុរស។
២. ស្វែងយល់ពីពណ៌របស់សេះ

រូបភាពឬរូបចម្លាក់ពណ៌របស់សេះនៅការិយាល័យរបស់អ្នក អាចពង្រឹងសិទ្ធិអំណាចនិងនាំមកនូវសុឆន្ទៈ។ ហើយសេះនីមួយៗក៏មានក្បួនតំណាងទៅតាមពណ៌របស់វាដែរ។
– សេះក្រហម តំណាងឱ្យថាមពលដូចបុរស ហើយឥទ្ធិពលរបស់វាធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពរឹងមាំ ដោយលំហូរនៃការបញ្ជាទិញ កើនឡើង ចំណែកការងារនៅស្ថិតស្ថេរ វានឹងបង្កើនលំហូរសាច់ប្រាក់កេរ្តិ៍ឈ្មោះនិងកិត្តិនាមដល់អ្នកដែលដាក់តាំងវត្ថុទាំងនេះ។

– សេះស តំណាងឱ្យធាតុខ្យល់ បង្កើនលំហូរប្រាក់ល្អប្រសើរនិងរលូនទៅមុខ។ វាជួយលុបបំបាត់ឧបសគ្គទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ ព្រោះពណ៌សតំណាងឱ្យភាពសុខដុមនិងស្ថិរភាព។

– សេះជាក្រុម រត់ឬលោតជាមួយគ្នា គឺបង្ហាញពីភាពជាដៃគូគ្រួសារឬកម្លាំងរួមគ្នា។ សេះលោតដែលមាននិមិត្តសញ្ញាបោះត្រាខាងស្កាំនៃកន្ទុយ ដែលតាំងនៅលើតុរបស់អ្នក គឺបង្ហាញពីភាពជោគជ័យ។

– អ្វីដែលត្រូវចៀសវាងក្នុងកំឡុងពេលដាក់សេះ
ចៀសវាងដាក់គំនូរឬចម្លាក់សេះដែលក្រៀមក្រំ ខឹង ឬឈ្លោះគ្នា។ សេះទាំងនេះអាចបង្កើតឱ្យមានទំនាស់ក្នុងចំណោមសមាជិកគ្រួសារ ឬសហការីក្នុងអាជីវកម្ម។ អ្នកគួរតែតាំងរូបសេះដែលរីករាយ អាចធ្វើឲ្យលោកអ្នកមានអារម្មណ៍ល្អ ព្រមទាំងទិសដៅវិជ្ជមានជានិច្ច។
– កុំដាក់និមិត្តសញ្ញាសេះដែលមិនពេញរូបរាង

ចៀសវាងរូបភាពសេះដែលមិនពេញរូបរាង ឬអរូបីបែបចម្រៀកៗដាច់គ្នា។ រូបភាពទាំងនេះអាចជំរុញឱ្យមានអារម្មណ៍ច្របូកច្របល់ ខ្វះការគ្រប់គ្រងឬខូចទ្រង់ទ្រាយ។
– កុំដាក់សេះនៅទីរាបឬដាក់បែរមុខទៅខ្លោងទ្វារ
ចៀសវាងការដាក់សេះនៅក្នុងតំបន់ដែលមានធាតុឈើ នាំបង្កឱ្យមានជម្លោះក្នុងគ្រួសារឬក្រុម។ មួយទៀតនៅក្នុងបន្ទប់គេងក៏មិនត្រូវដាក់ដូចគ្នា ព្រោះសកម្មភាពថាមពលនិងកម្លាំងខ្លាំងក្លារបស់សេះ ជាពិសេសអ្នកដែលមានចលនា អាចនាំថាមពលសកម្មដល់បន្ទប់គេង ដូច្នេះជាហេតុធ្វើឱ្យកង្វះការសម្រាកនិងការលំហែ។ នៅក្នុងបន្ទប់ទឹកនិងផ្ទះបាយ ក៏គួរចៀសវាងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ជំនឿចាស់ៗគួរឱ្យចាប់អារម្មណ៍ខ្លាំំង ទីមួយត្រូវប្រើរបស់ថ្មីនៅថ្ងៃសុក្រ ព្រោះអាច….

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ