Connect with us

វប្បធម៌ ជំនឿ

ជាពុទ្ធបរិស័ទគួរអានជ្រួតជ្រាបពីលក្ខណៈពិសេសទាំង១០នៃព្រះពុទ្ធសាសនា

បានផុស

នៅ

ប្រជាជនកម្ពុជាជាអ្នកគោរពដើរតាមព្រះពុទ្ធសាសនា តាំងពីយូរលង់ណាស់មកហើយ។ ពលរដ្ឋប្រមាណជា ៩០% នៃប្រជាជនសរុបជាពុទ្ធបរិស័ទដែលកាន់ជំនឿយដោយស្រគត់ស្រគំ នឹងធឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ អាចមាន​អ្នកមិនទាន់ដឹងពីលក្ខណៈពិសេសទាំង ១០ ខាងក្រោមនេះនៅឡើយ៖

១. ព្រះពុទ្ធសាសនា បានមកពីព្រះនាម​នៃព្រះពុទ្ធដែលសំដៅទៅលើ ព្រះសក្យមុនីសម្មាសម្ពុទ្ធដែលមានន័យថា “ការត្រាស់ដឹងនៃសច្ចភាព” ។ ពាក្យនេះមកពីភាសាបាលីដែលជាភាសាមួយក្នុងចំណោមភាសាបុរាណបំផុតនៅលើពិភពលោក។

២. ត្បិតតែប្រភពមួយចំនួនអះអាងថា  ព្រះពុទ្ធសាសនាកើតចេញពីប្រទេសឥណ្ឌា ប៉ុន្តែការពិតសាសនាធំជាងគេទី ៤ នៅលើពិភពលោកនេះ ត្រូវបានគេរកឃើញដំបូងបំផុតនៅភាគខាងលិចប្រទេសនេប៉ាល់។

៣. ពុទ្ធសាសនិកមិនជឿលើព្រះណាទាំងអស់ ហើយក៏មិនគោរពបូជាព្រះពុទ្ធដែរ ប៉ុន្តែធ្វើតាមការបង្រៀនរបស់ព្រះពុទ្ធ ដោយហេតុថា ព្រះពុទ្ធត្រូវបានគេចាត់ទុកជា បរមគ្រូ មិនមែនជាអទិទេពឡើយ។

៤. ព្រះពុទ្ធសាសនាចាប់កើតឡើងនៅចន្លោះឆ្នាំ ៥៤៣-៤៨០ មុនគ្រឹស្តសករាជ ដោយផ្ដើមក្រោយពី ព្រះអង្គ សិទ្ធត្ថ គោតម បានបានចាកចេញពីក្រុមគ្រួសារាជវង្សដើម្បីស្វែងរកសន្តិភាព និងការត្រាស់។ ក្រោយមកព្រះអង្គបានទទួលការត្រាស់ដឹងក្រោមដើមល្វាឬដើមពោធិព្រឹក្សដែលមានទីតាំងនៅភូមិ Bodh Gaya រដ្ឋ Bihar ប្រទេសឥណ្ឌា។

៥. មូលដ្ឋានគ្រឹះនៃការបង្រៀនទាំងបីនៃសាសនាត្រូវបានគេស្គាល់ថាជា “ រតនសម្បត្តិទាំងបី” មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ ព្រះពុទ្ធសំដៅទៅលើព្រះសក្យមុនីសម្មាសម្ពុទ្ធ ព្រះធម៌សំដៅទៅលើការបង្រៀនរបស់ព្រះសក្យមុនីសម្មាសម្ពុទ្ធ និងព្រះសង្ឃសំដៅលើបុព្វជិតដែលធ្វើតាមព្រះធម៌។

៦. ប្រទេសដែលគោរពព្រះពុទ្ធសាសនាច្រើនជាងគេមាននៅ ចិន ជប៉ុន កូរ៉េ និងអាស៊ីអាគ្នេយ៍។

៧. គ្រឹះការទូន្មានទាំងបីនៃសាសនាគឺ ប្រាជ្ញា ការរួបរួម និងវិន័យ។ តាមការបង្រៀនរបស់ព្រះពុទ្ធសាសនា គ្មានអ្វីនៅក្នុងលោកនេះជារៀងរហូតនោះទេ អ្វីៗទាំងអស់មានតែបណ្តោះអាសន្នប៉ុណ្ណោះដែលព្រះអង្គហៅថា និពាន្វ ។

៨. បាបកម្មទាំង៣នៃព្រះពុទ្ធសាសនាគឺ មោហៈ (ភាពល្ងង់ខ្លៅ) លោភៈ(ការចង់បាន) និងទោសៈ(កំហឹង)។

៩. គម្ពីរពិសិដ្ឋមានឈ្មោះ “ព្រះត្រៃបិដក” ដែលជាភាសាបាលីសំស្ក្រឹត ហើយបែងចែកជា ៨៤ ០០០ ធម្មខណ្ឌ។

១០. ព្រះពុទ្ធសាសនាមានពីរនិកាយធំៗ គឺ មហាយាន និងហិនយាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THE FACT SITE

ចុចអាន៖ ការពិតមួយចំនួន​ដែលមនុស្សភាគច្រើនតែងយល់ច្រឡំលើសាសនាអ៊ីស្លាម

ចុចអាន៖ បើគេងសុបិនឃើញព្រះពុទ្ធ គ្មានអ្វីសង្ស័យទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ចំនួន​៧៥​ខ្នង​នៅ​ស្រុក​បន្ទាយស្រី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ​ស្រុក​ក្រូចឆ្មារ​នឹងទទួល​បាន​ផ្លូវ ៤​ខ្សែ បន្ថែម​ទៀត ក្នុង​ពេល​ឆាប់ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបីជួបប្រជុំលើកដំបូង បានព្រមព្រៀងដាក់ចេញគោលការណ៍សំខាន់ៗចំនួន៤ ដើម្បីជួយពលរដ្ឋ

សន្តិសុខសង្គម៥ ម៉ោង មុន

មនុស្ស៣នាក់ ​ត្រូវ​រន្ទះបាញ់​បណ្ដាលឱ្យ​រងរបួស​នៅ​ស្រុកសំពៅលូន

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្តធ្វើ​ការចុះពិនិត្យ​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​-​ស្ពាន ផ្លូវជាតិ​លេខ​៧

Sokha Hotels

ព័ត៌មានពេញនិយម