វប្បធម៌ ជំនឿ
ខ្លះៗជុំវិញពាក្យជួរសម្បួរដែលជាជំងឺផ្លូវងងឹតក្នុងជំនឿខ្មែរ
តើអ្នកជឿលើរឿងអប្បិយជំនឿ មន្តអាគមខ្មោចព្រាយបិសាចដែរឬទេ? បើជឿ តើជឿដល់កម្រិតណាដែរ? ចុះអ្នកធ្លាប់ឮអំពីជំនឿទាក់ទិននឹង ជំងឺជួរសម្បួរ ដែរឬអត់?
ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ត្រូវបានគេជឿថា បន្សល់ទុកនូវជំនឿ ព្រមទាំងគ្រូខ្មែរដែលកាន់តំណមមន្តអាគមអូមអាមច្រើន។ ចាស់ទុំនៅខេត្តទាំងពីរ បានបង្ហើបពីករណីជួរសម្បួរដែលស្ដាប់ទៅគួរឲ្យព្រឺព្រួចអំពីរឿងនេះ។
ជួរសម្បួរ ជាឈ្មោះគេហៅសម្រាប់ជំនឿអរូប ហើយឈ្មោះនេះខុសៗគ្នាទៅតាមតំបន់ ដូចជានៅកំពង់ស្ពឺ គេហៅ សម្បួរជួរ នៅកំពង់ធំគេហៅថាឆ្នួរ នៅផ្នែកខ្លះនៃខេត្តតាកែវគេហៅថា ជួរសម្បួរ នៅប៉ែកពាយព្យគេហៅខ្មោចចាស់ទុំ ឬខ្លះហៅថា ខ្មោចជួរចម្បួរ។
ខែ្មរយើងនៅមានជំនឿមុតមាំណាស់រឿងវិញ្ញាណខាងឪពុកនិងម្ដាយ។ គេជឿថា ព្រលឹងវិញ្ញាណរបស់ដូនតាបុព្វការីជន ឬញាតិសណ្ដានទាំងឡាយក្នុងគ្រួសារនីមួយៗ រមែងតែងតែនៅវិលវល់មកជួយថែរក្សាអ្នកជំនាន់ក្រោយ។
អ្នកជួរសម្បួរនឹងរករឿងបណ្ដាលឲ្យមនុស្សណាមួយឈឺ អាចខ្លះរហូតដល់ស្លាប់ក៏មាន បើគ្រួសារនោះពុំព្រមរកវិធីសែនព្រេនសុំខមាទោសទាន់ពេលវេលា។
តំបន់ខ្លះគេហៅថាជាជំងឺទាស់ចាស់ទុំ ជំងឺតំណ និងខ្លះទុកជាវិញ្ញាណខ្មោចក្នុងគ្រួសារដែលមាន អំណាចខ្លាំង ពេលមានចំណីចំណុកមិនត្រូវរំលងភ្លេចគិត ដាក់ឧទ្ទិសសុំសុខសប្បាយជានិច្ច ជាកាលរៀងមក៕
អត្ថបទ៖ សន្យា
ដកស្រង់៖ សៀវភៅ សង្វៀនផ្លូវងងឹត
ចុចអាន៖ ហេតុផលសំខាន់ពីរនេះហើយ ទើបរឿង “ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ” បោះពុម្ពម្ដងទៀត
ចុចអាន៖ ជំនឿពីបុរាណស្រ្តីមិនគួរធ្វើព្រោះអាចនាំគ្រោះថ្នាក់ ឬស៊យដល់ជីវិត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ