វប្បធម៌ ជំនឿ
ពស់ឈើ កើតឆ្នាំ១៩៦៥ រាសីឡើងខ្ពស់ទាំងឆ្នាំនេះនិងឆ្នាំ២០២១
ដោយផ្អែកលើធាតុទាំង ៥ របស់ចិន ម្សាញ់ដែលកើតឆ្នាំ ១៩៦៥ គឺជាឆ្នាំនៃពស់ឈើ។ ដូច្នេះមនុស្សដែលកើតនៅថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ១៩៦៥ ដល់ថ្ងៃទី ២០ ខែមករាឆ្នាំ ១៩៦៦ ជាពស់ឈើ មានពណ៌សំណាង ដីឥដ្ឋ ឬពណ៌ដី ពណ៌លឿងល្មៀត ពណ៌សូកូឡាស្តើង និងមានលេខសំណាង១និង២។
ហោរាសាស្ដ្រឆ្នាំ ២០២០ សម្រាប់ពស់ឈើកើតនៅឆ្នាំ ១៩៦៥
ខុសពីពស់នានា រាសីនៅឆ្នាំ ២០២០ និងផ្កាយទ្រព្យសម្បត្តិរួមរបស់អ្នកឆ្នាំពស់ឈើដែលកើតក្នុងឆ្នាំ ១៩៦៥ គឺអស្ចារ្យណាស់។ ទោះយ៉ាងណា រាសីចក្រពស់ឈើនេះមានផ្លូវលំបាកក្នុងទំនាក់ទំនង តម្រូវអត់ធ្មត់និងអធ្យាស្រ័យឲ្យបានច្រើន ហើយហ៊ានសូមអភ័យទោសឲ្យទាន់ពេលវេលាចំពោះអ្វីដែលពួកគេបានធ្វើខុស។
ទោះយ៉ាងណាឆ្នាំ ២០២០ នឹងមានការកើនឡើងនូវឱកាសអាជីព។ មនុស្សពស់ឈើដែលមានបទពិសោធន៍ អាចបង្កើតសមិទ្ធិផលច្រើនឡើងៗ បើធ្វើការជាបុគ្គលិក នៅឆ្នាំ ២០២០ និងឡើងតួនាទី បើមានមុខជំនួញឬដែលគិតចង់បាន និងបានសម្រេច។ នៅពេលអាជីពត្រូវបានកែលម្អក្លាយជាវិជ្ជមានយ៉ាងខ្លាំងនៅឆ្នាំនេះ មនុស្សពស់ឈើនឹងរកប្រាក់បានថែមទាំងមានប្រាក់សោធននិវត្តន៍គួរឱ្យកត់សម្គាល់។ ពួកគេទំនងជាមានអារម្មណ៍ឆ្ងល់ដែលអាចមានចំណូលច្រើនមានលុយមកភ្លាមៗ។
ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់ពស់ឈើកើតនៅឆ្នាំ ១៩៦៥
នៅឆ្នាំ ២០២១ រាសីពស់ឈើ អាចអភិវឌ្ឍបានកាន់តែល្អនិងយ៉ាងលឿនស្លេវនៅក្នុងការងាររបស់ពួកគេ។ ប្រឈមមុខនឹងបន្ទុកការងារធ្ងន់នៅដើមឆ្នាំខ្លះក្តី ពួកគេនឹងមានភាពឧស្សាហ៍ព្យាយាមនិងត្រូវបានគេឱ្យតម្លៃដោយចៅហ្វាយហើយទទួលបានឱកាសមានឥទ្ធិពលនិងដើរតួយ៉ាងល្អក្នុងការលើកកម្ពស់អាជីពនាពេលអនាគត។ សម្រាប់អ្នករកស៊ីព្យាយាមកុំសហការជាមួយមិត្តភក្តិឬមានទំនាក់ទំនងអាជីវកម្មច្រើនពេកនៅឆ្នាំ ២០២១ នេះរកមួយៗបានហើយ។
ផ្អែកលើផ្កាយសំណាងខាងសហគ្រិនព្រិលបន្តិចរបស់ពស់ឈើនៅឆ្នាំ ២០២១ នៅពេលណាចង់ធ្វើការវិនិយោគត្រូវពិចារណាដោយប្រុងប្រយ័ត្នចៀសវាងហានិភ័យនិងជាប់អន្ទាក់។ ជាទូទៅ គុណភាពនៃជីវិតឆ្នាំពស់ឈើ កាន់តែប្រសើរឡើងចាប់ពីពេលនេះ ប៉ុន្តែពួកគេនៅតែត្រូវទទួលទានក្នុងកម្រិតមធ្យម ហើយល្អបំផុតក្នុងការសន្សំប្រាក់ដើម្បីផ្តល់នូវការគាំទ្រផ្នែកសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់ការអភិវឌ្ឍបន្ថែមនាពេលអនាគត។
ទំនាក់ទំនងរវាងពស់និងគូស្នេហ៍របស់ពួកគេនឹងមានភាពធូរស្រាលឡើងៗក្នុងឆ្នាំ ២០២១។ ភាគីទាំងពីរអាចឈានដល់ការព្រមព្រៀងគ្នាដោះស្រាយបញ្ហាមួយចំនួន អាចអត់ធ្មត់និងយល់ចិត្តគ្នា ឈប់ឈ្លោះប្រកែកគ្នាលើរឿងតូចតាច។ បើមិនមានគូនៅឡើយ នៅក្នុងឆ្នាំនេះអាចជួបមនុស្សម្នាក់ជាទីពេញចិត្ត។
សំណាងសុខភាពមិនជាល្អទេ។ បើនិយាយពីរបបអាហារវិញពួកគេមិនគួរបរិភោគអាហារប្រៃនិងផ្អែមខ្លាំងពេកឡើយពិសេសអ្នកដែលទទួលរងពីជំងឺរ៉ាំរ៉ៃគួរតែបរិភោគអាហារដែលងាយៗ។ លើសពីនេះទៀតពួកគេត្រូវពង្រឹងការហាត់ប្រាណរបស់យកចិត្តទុកដាក់លើស្ថានភាពប្រែប្រួលរាងកាយដែលមិនបានរំពឹងទុកពេញមួយឆ្នាំនេះ ព្រោះផ្កាយសុខភាពក៏រងទង្គិច។ ចូររកឃ្លោកចិនមកពាក់ការពារខ្លួន ឬក៏ដាក់តាំងក្នុងទីដំណេក។
ឆាកជីវិតពស់ឈើកើតឆ្នាំ ១៩៦៥
មនុស្សដែលមានរាសីចក្រពស់ឈើកើតនៅឆ្នាំ ១៩៦៥ មានការគិតឡូជីខល ហើយចូលចិត្តធ្វើអ្វីដែលមានលក្ខណៈជាវិធីសាស្ត្រ។ ពួកគេចូលចិត្តរៀបចំអ្វីៗឱ្យមានសណ្តាប់ធ្នាប់ ហើយរស់នៅក្នុងកន្លែងស្អាតៗនិងស្រស់ៗ។ ពួកគេមានទេពកោសល្យដ៏អស្ចារ្យក្នុងការកោតសរសើរអ្នកដទៃ ម៉្លោះហើយគេអាចជាមេដឹកនាំមានអ្នកដើរតាមជានិច្ច។ ការសិក្សាគេហាក់ខ្ចិលបន្តិចតែពោរពេញទៅដោយភាពច្នៃប្រឌិត។ ពួកគេងាយនិងភ្ជាប់សារៈសំខាន់ទៅនឹងមិត្តភាពដូច្នេះពួកគេមានប្រជាប្រិយភាពគួរសម។
ទោះជាយ៉ាងណាក៏ដោយសត្វពស់ជាញឹកញាប់គិតថាពួកគេខុសពីអ្នកដទៃ មានលក្ខណៈពិសេស ហើយពួកគេចូលចិត្តរាប់អានមិត្តភក្តិថ្នាក់ខ្ពស់តែប៉ុណ្ណោះ។ ពួកគេរឹងចចេសណាស់នៅពេលមានបញ្ហា លើកលែងតែគេព្រមចុះចាញ់ដោយខ្លួនឯង ចំណែកឱ្យស្តាប់យោបល់អ្នកដទៃហើយដកថយ គឺមិនងាយទេ។
អាជីព
អ្នកកើតឆ្នាំ ១៩៦៥ រមែងមានសំណាងល្អក្នុងអាជីព។ នៅក្នុងជីវិតពួកគេ អាចទទួលបានជំនួយពីមនុស្សជាច្រើននៅពេលពួកគេមានការលំបាក។ ដូច្នេះពួកគេអាចបង្កើតសមិទ្ធិផលមួយចំនួនយ៉ាងងាយស្រួលនៅក្នុងវិស័យការងារនិងមានឱកាសហើយឱកាសទៀត។ នៅឆ្នាំក្រោយពួកគេជាទូទៅនឹងអាចក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមហ៊ុនផ្ទាល់ ហើយនឹងតែងតែត្រូវបានស្រឡាញ់យ៉ាងខ្លាំងពីអ្នកក្រោមបង្គាប់។
ដៃគូអាក្រក់ដែលនៅជុំវិញខ្លួនមិនចេះខ្វះទេ កុំអោយចាញ់បោកគេប្រសិនបើមាននរណាម្នាក់ខ្ចីប្រាក់ពីត្រូវប្រាកដថាមាននីតិវិធីដោះស្រាយច្បាស់លាស់។
អាជីវកម្មនិងអាជីពល្អបំផុត
ទោះបីជាមនុស្សកើតក្នុងឆ្នាំពស់១៩៦៥និង១៩៧៧មានកម្លាំងចិត្តស្រួចស្រាល់ក៏ដោយក៏ពួកគេធ្លាប់ធ្វើអ្វីៗតាមវិធីផ្ទាល់ជាជាងត្រាប់អ្នកណា។ យុគសម័យល្អបំផុត ដើម្បីចាប់ផ្តើមអាជីវកម្មសម្រាប់ពស់ គឺពីវ័យរវាងអាយុ ៤០ដល់៦០ ឆ្នាំ។ហើយផ្នែកជំនួញនិងអាជីពល្អបំផុតសម្រាប់ពស់មាន ជាអាថ៌ ហាងលក់សម្លៀកបំពាក់ មនសិការម៉ូដទាន់សម័យ ក្រុមហ៊ុនកម្សាន្ត ជីវិតចម្រុះពណ៌និងពន្លឺភ្លឺឬបង្កើតស្ថាប័នបុរាណវិទ្យា ធ្វើការស្រាវជ្រាវផ្នែកបុរាណវិទ្យា។ល។
ដៃគូដែលអាចផ្តល់នូវជំនួយដ៏អស្ចារ្យនៅក្នុងអាជីវកម្មរបស់ពស់ឈើ
ទោះបីជាពួកគេងាយនឹងទទួលបានជោគជ័យក្នុងអាជីវកម្មក៏ដោយ ក៏ពួកគេមិនពូកែក្នុងការទំនាក់ទំនងជាមួយបុគ្គលព្រោះមិនសាំញ៉ាំ ដូច្នេះត្រូវការរកដៃគូណាស្មគ្រ័ដោះស្រាយទំនាក់ទំនងរវាងបុគ្គលនិងផ្នែកខាងក្រៅជំនួសទើបបាន។
ពួកគេអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងបានលុះត្រាតែពួកគេចូលរួមក្នុងឧស្សាហកម្មច្នៃប្រឌិតដែលមិនត្រូវការជួបមនុស្សច្រើន។
ដៃគូអាជីវកម្មនិងអាជីពល្អសម្រាប់ពស់ រួមមាន៖
កណ្តុរ
កិច្ចសហប្រតិបត្តិការរវាងពស់និងកណ្តុរ គឺមិនសហការគ្នាល្អក្នុងក្រសែភ្នែកអ្នកដទៃទេ ប៉ុន្តែផ្ទៃក្នុងជាការសហការគាទ្រគ្នាបាននិងបំពេញចំណុចខ្សោយដល់គ្នា។
ទន្សាយ
ពួកគេទាំងពីរយកចិត្តទុកដាក់ស្តាប់គ្នាដូច្នេះអាចទទួលបានជោគជ័យរួមគ្នាបាន។
នាគ
អាចសហការបាន តែពស់គួរតែកុំដាក់ការងារទាំងអស់លើនាគ ហត់នឿយពេកពិបាកក្នុងការថែរក្សាស្ថេរភាពនៃទំនាក់ទំនងសហប្រតិបត្តិការ។
ពស់និងពស់
ពួកគេអាចបង្កើតគំនិតជាមួយគ្នា ប៉ុន្តែវាពិបាកក្នុងការធ្វើសកម្មភាពរួម។
សេះ
ជាដៃគូល្អបំផុត ព្រោះពស់ពូកែផ្តល់ដំបូន្មានក្នុងន័យស្ថាបនាហើយសេះអាចធ្វើឲ្យក្លាយជាការពិត។
ជ្រូក
ដៃគូល្អ តែពស់គួរតែចាត់ទុកកិច្ចសហប្រតិបត្តិការជាអាទិភាពជាជាងកេងចំណេញលើចំណងជាមួយជ្រូក។
ទ្រព្យសម្បត្តិ
សំណាងរបស់ពស់ឈើគឺល្អណាស់នៅក្នុងឆាកជីវិតរបស់ពួកគេ។ សត្វពស់ ១៩៦៥ អាចអភិវឌ្ឍទំលាប់សន្សំសំចៃបានល្អ ដែលអាចអោយពួកគេប្រមូលទ្រព្យសម្បត្តិបានលឿនជាងអ្នកដទៃ។ ហើយដោយមានជំនួយពីអ្នកជំនាញពួកគេតែងតែអាចជ្រើសរើសគម្រោងវិនិយោគត្រឹមត្រូវដូច្នេះពួកគេអាចទទួលបានអត្ថប្រយោជន៍ច្រើនគួរសមនិងធ្វើឱ្យពួកគេមានជីវភាពធូរធារពេលចាស់ឡើងៗ។
ស្នេហានិងទំនាក់ទំនង
ពួកគេអាចជួបប្រទះនូវឧបសគ្គមួយចំនួននៅក្នុងជីវិតស្នេហា ព្រោះតែងប្រាថ្នាចង់បានស្នេហាដែលចេះពិចារណានិងកក់ក្តៅដូច្នេះតែងតែមានស្ត្រីឬបុរសជាច្រើនមកផ្លាស់ប្តូរនៅជុំវិញខ្លួន។ ពួកគេដឹងច្បាស់ពីរបៀបបង្ហាញសេចក្តីស្រឡាញ់ហើយពូកែវិភាគចិត្តសាស្ត្រផងដែរ។ ទោះជាយ៉ាងណាក៏ដោយពួកគេមិនចូលចិត្តប្រាប់ពីការព្រួយបារម្ភរបស់ពួកគេដែលធ្វើឱ្យអ្នកដទៃមិនអាចយល់ពីដួងចិត្តរបស់ពួកគេយ៉ាងជ្រាលជ្រៅដូច្នេះវាពិបាកសម្រាប់ពួកគេក្នុងការស្វែងរកស្នេហាពិត។ សូម្បីតែបន្ទាប់ពីរៀបការពួកគេទំនងជាឈ្លោះប្រកែកជាមួយប្តីប្រពន្ធរបស់ពួកគេ។
សុខភាព
ស្ថានភាពរាងកាយរបស់ពួកគេគឺល្អណាស់មិនង្វេងស្មារតីនឹងជំងឺតូចៗទេ។ ទោះជាយ៉ាងណាក៏ដោយពួកគេអាចមានទម្លាប់រស់នៅនិងបរិភោគមិនល្អដូច្នេះពួកគេគួរតែប្រុងប្រយ័ត្នមិនឱ្យទទួលរងពីជំងឺមាត់និងក្រពះ។ ការហាត់ប្រាណបន្តិចបន្តួចមុនពេលចូលគេងរាល់ថ្ងៃនឹងមានប្រយោជន៍ដល់សុខភាព។ ចំពោះអ្នកដែលធ្លាប់មានជំងឺឆ្អឹងខ្នងនិងតំរងនោមពីមុនវាជាការប្រសើរជាងមុនដែលត្រូវទៅមន្ទីរពេទ្យជាទៀងទាត់ដើម្បីពិនិត្យរាងកាយ៕
គ្រូ ឯម
ចុចអាន៖ ម្សាញ់ឆ្នាំ១៩៨៩ជា «ពស់ដី» ក្នុងឆ្នាំ២០២១មានសំណាងកាន់តែខ្លាំង
ចុចអាន៖ មនុស្សកើតឆ្នាំម្សាញ់ ការផ្លាស់ប្តូរថ្មី ពីថ្ងៃស្អែកនេះដល់១៥មករា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ