វប្បធម៌ ជំនឿ
ទឹកក្រូចកំប៉ុង (Soft Drinks) ក្នុងសុបិនភាគច្រើនជាសុភមង្គល
ការបង្ហាញនិមិត្តនៃប្រភេទភេសជ្ជៈកំប៉ុង (Soft Drinks) ក្នុងសុបិន តំណាងឲ្យអារម្មណ៍ល្អៗ ដែលកត់សម្គាល់ថា ជីវិតកំពុងតែមានភាពអបអរ និងងាយស្រួល តួយ៉ាងយើងរកបានដំណោះស្រាយងាយៗចំពោះបញ្ហា យើងតែងតែមានជម្រើស មានសេរីភាព មានអារម្មណ៍ល្អក្នុងការធ្វើអ្វីមួយប្រសិនបើខ្លួនចង់។
បើសុបិនឃើញបានហូបកូកាកូឡា តំណាងឲ្យអារម្មណ៍ល្អៗ ជិវិតដែលមានជម្រើសល្អបំផុត ដំណើរការគ្រប់យ៉ាងរលូន ភាពរីករាយ នឹងភាពមានបាន សម្បូរកម្សាន្ត។ល។

កំប៉ុងឬរសជាតិ Pepsi Cola ក្នុងសុបិនតំណាងឲ្យអារម្មណ៍រីករាយ ជីវិតជឿនលឿន ដែលមិនចាំបាច់ធ្វើអ្វីៗបំពេញចិត្តអ្នកដទៃ។
សុបិនពីការផ្សាយពាណិជ្ជកម្មសូដាឬភេសជ្ជៈកំប៉ុង តំណាងឲ្យការប៉ុនប៉ងទាក់ទាញចំណាប់អារម្មណ៍លើអ្នកដទៃ ការលួងលោមឬព្យាយាមបញ្ចុះបញ្ចូលអ្នកដទៃ ឲ្យស្ងើចសសើរយើង។
និយាយរួមប្រសិនបើភេសជ្ជៈដែលអ្នកកំពុងទទួលទានក្នុងសុបិន គឺជារបស់ដែលមានយីហោនោះ បានន័យថាអំណើះតទៅ ក្នុងជីវិតពិតយើងមិនចាំបាច់សម្រុះសម្រួលអ្វីបន្ថែមទេ ទំនោរគ្រប់យ៉ាងនឹងបកទៅរកផ្លូវល្អបំផុតសម្រាប់ម្ចាស់សុបិន ធ្វើអ្វីក៏ល្អ។
ប្រសិនបើឃើញខ្លួនយើងកំពុងផឹកផង សុបិននេះកំពុងប្រាប់អ្នកឲ្យមានភាពមុះមុត ព្រោះយើងមានភាពទាក់ទាញមិត្តភក្តិឬអ្នកដែលយើងលួចស្រលាញ់បានយ៉ាងពេញទំហឹង។
គំនិតមួយទៀតគឺថា ឆាប់ៗ យើងនឹងមានអារម្មណ៍ស្រស់ស្រាយ មានពេលសម្រាកដែលផ្តល់ឲ្យជីវិតរសនិយមមួយថ្មី ដើម្បីទទួលបានកម្លាំងនិងកម្រិតថាមពលមកវិញ។
ន័យជាទូទៅក្នុងក្បួនកាត់សប្តិបុរាណ
សុបិនអំពីភេសជ្ជៈផ្អែមៗ អាចផ្តល់នូវការផ្លាស់ប្តូរទស្សនវិស័យនៃអំណាចភាពជាអ្នកដឹកនាំនិងសិទ្ធិអំណាច។ សកម្មភាពពីអតីតកាលល្អៗនឹងត្រលប់មកវិញ។ ភេសជ្ជៈក្នុងសុបិនក៏អាចជាសារបានឡើងឋានៈ ទទួលមកវិញនូវអំណាចដែលបាត់បង់ និងការមានកូន។ ក្តីសុបិននេះបង្ហាញពីទេពកោសល្យដែលលាក់កំបាំងនិងសមត្ថភាពអភិវឌ្ឍដែលឥឡូវ អ្នកអាចទាញយកជាប្រយោជន៍បាន។

ការផឹកទឹកក្រូចក្នុងសុបិនប្រសិនមានអារម្មណ៍ថាផ្អែមឆ្ងាញ់ គឺជាតម្រុយមួយប្រាប់មុន សម្រាប់ភាពរុងរឿងនាពេលអនាគតដែលបានមកពីការខិតខំរបស់អ្នក។ វាអាចទៅរួចដែលថា អ្នកនឹងមានអ្វីៗគ្រប់យ៉ាងបរិបូណ៌ឡើងវិញនៅពេលនេះ។
គ្រូឯម
ចុចអាន៖ពេញបូណ៌មីចុងឆ្នាំ ផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី២០២១នេះ ត្រូវចំរាត្រីទី ២៩ ធ្នូ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ