វប្បធម៌ ជំនឿ
មកសិក្សាអំពីសាសនាធំលំដាប់ទីបីនៅលើពិភពលោក ហិណ្ឌូ
ប្រជាជនជាង ១ ពាន់លាននាក់នាឆ្នាំ២០២០នេះ បានចាត់ទុកខ្លួនឯងជាអ្នកគោរពត្រងត្រាប់តាមសាសនា ហិណ្ឌូ ហើយ ៨៥% នៃហិណ្ឌូសាសនិកទាំងនោះរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្ការ។

ហិណ្ឌូ ក៏ជាសាសនាចំណាស់ជាងគេបំផុតនៅលើពិភពលោកផងដែរ។ ឯកសារដំបូងបង្អស់ស្តីពីហិណ្ឌូនិយាយថា សាសនាធំនេះមានអាយុកាល ៥៥០០ មុនគ្រឹស្តសករាជ។ ពុំមានមនុស្សដឹងថានរណាជាអ្នកចាប់ផ្តើមសាសនាហិណ្ឌូទេ។ គ្មាននរណាជាស្ថាបនិកនៃសាសនានេះឡើយ។
ពាក្យ “ហិណ្ឌូ” មិនមានអត្ថន័យអ្វីទាំងអស់ ចាប់តាំងពីហិណ្ឌូសាសនាមិនទាន់បង្កើតជាជាសាសនាម្លេះ។ ពាក្យនេះបានបង្កើតឡើងដោយពួកក្រិកនិងអារ៉ាប់ដើម្បីពិពណ៌នាអំពីអ្នកដែលធ្វើដំណើរមកពីទន្លេ “Shindu” ។
ពេលវេលានៅក្នុងជំនឿហិណ្ឌូត្រូវបានបំបែកជាបួនយុគៈ។ នៅចុងបញ្ចប់នៃយុគៈទី ៤ មនុស្សទាំងអស់នឹងស្លាប់ ហើយយុគសម័យថ្មីនឹងកើតឡើង។ យុគៈនីមួយៗមានរយៈពេលរាប់ពាន់ឆ្នាំ ហើយមួយវដ្ត(៤យុគៈ) មានរយៈពេល ៤.៣២ ប៊ីលានឆ្នាំ។ បច្ចុប្បន្នមនុស្សកំពុងរស់នៅក្នុងពាក់កណ្តាលនៃយុគៈចុងក្រោយ។ ដោយផ្អែកលើផ្នត់គំនិតនៃយុគៈ ហិណ្ឌូសាសនិកជឿលើវាលវដ្តសង្សារដោយមានជំនឿថា ការចាប់កំណើតគឺជាឈ្នួលនៃកម្មពៀរ។ ចំណែកគោលដៅចុងក្រោយអ្នកជឿលើហិណ្ឌូសាសនាគឺចង់ទទួលបានសេចក្ដីសង្គ្រោះពីព្រះរបស់ពួកគេ។
ហិណ្ឌូមានអាទិទេពធំបីដែលហៅថា ត្រៃសរណគម (Trimurti) ។ ព្រះព្រហ្ម ជាអ្នកបង្កើតសកលលោក ព្រះវិស្ណុជាអ្នកការពារ និងព្រះសិវៈជាអ្នកបំផ្លាញដើម្បីឱ្យពិភពលោកត្រូវបង្កើតឡើងវិញ។

ហិណ្ឌូសាសនិកភាគច្រើនជាអ្នកបរិភោគបន្លែសុទ្ធ។ រីឯសត្វគោត្រូវបានគេចាត់ទុកជាសត្វពិសិដ្ឋ។ នៅប្រទេសឥណ្ឌាមានសត្វគោដើរតាមផ្លូវច្រើនណាស់ ហើយមនុស្សមិនហ៊ានធ្វើអ្វីជាមួយវាឡើយ។
ក្រៅពីនោះ មូលដ្ឋានគ្រឹះនៃគណិតវិទ្យាមួយចំនួនដូចជា លេខសូន្យ ប្រព័ន្ធទសភាគ អានន្ត និងផាយត្រូវបានប្រើដំបូងដោយហិណ្ឌូ។
ដោយឡែក លេខ ១០៨ ជាលេខដ៏ពិសិដ្ឋបំផុតសម្រាប់ហិណ្ឌូ។ វាជាសមាមាត្រចម្ងាយរវាងព្រះអាទិត្យនិងផែនដី ក៏ដូចជាសមាមាត្រចម្ងាយរវាងព្រះចន្ទនិងផែនដីផងដែរ។
ក្នុងជំនឿហិណ្ឌូ ទន្លេត្រូវបានគេចាត់ទុកជាវត្ថុពិសិដ្ឋ។ ប៉ុន្តែគ្មានទន្លេណាផ្សេងត្រូវបានគោរពបូជាដូចទន្លេ គង្គារ (Ganges) ទេ ព្រោះទន្លេនេះត្រូវបានជា “ព្រះម៉ែ”។ អំពើបាបរបស់មនុស្សម្នាក់ៗត្រូវបានទឹកនាំទៅក្នុងទឹកទន្លេ នៅពេលដែលងូតក្នុងទន្លេគង្គារ។

ម្យ៉ាងទៀត ពណ៌ល្មៀត ជាពណ៌ផ្លូវការរបស់ហិណ្ឌូសាសនា ឯទង់ពណ៌នេះជាទង់ជាតិផ្លូវការរបស់ហិណ្ឌូផងដែរ។ រីឯផ្កាឈូកជាផ្កាពិសេសសម្រាប់ហិណ្ឌូសាសនា។ វាតំណាងឱ្យ “សុឆន្ទៈ សន្តិភាព ភាពចំរុងចំរើន និងសុភមង្គល” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THE FACT SITE
ចុចអាន៖ អំពីគ្រិស្តសាសនា ដែលមនុស្សជាតិច្រើនជាងគេលើពិភពលោកគោរពជឿតាម
ចុចអាន៖ ការពិតមួយចំនួនដែលមនុស្សភាគច្រើនតែងយល់ច្រឡំលើសាសនាអ៊ីស្លាម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ