Connect with us

វប្បធម៌ ជំនឿ

ហេតុអ្វីពេលខ្លះ ក្រោក​ពីគេងមិនចងចាំសុបិនសោះ?

បានផុស

នៅ

លោក Lambert  អ្នក​ស្រាវជ្រាវ​សុខភាព​បានឲ្យដឹងថា​ ប្រសិន​បើ​នរណា​ម្នាក់​គេង​មិន​គ្រប់គ្រាន់ ​បរិមាណ​នៃ​ការ​គេង​ដែល​ពួកគេ​ជួប​នឹង​ធ្លាក់​ចុះ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​ចងចាំ​នូវ​សុបិន​នៅ​ថ្ងៃ​បន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កត្តា​ផ្សេង​ទៀត​ដូចជា​ស្ត្រេស​ ឬ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ ក៏​អាច​បណ្ដាល​ឱ្យ​មនុស្ស​មាន​សុបិន​អាក្រក់ ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​ចង់ចង​ចាំ​នៅ​ថ្ងៃ​បន្ទាប់ដែរ។ ឧទាហរណ៍​មនុស្ស​ម្នាក់​ដែល​មាន​ទុក្ខ​ព្រួយ​ បន្ទាប់ពី​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ ក៏​អាច​សុបិន​អំពី​ការ​ស្លាប់ ​និង​ចងចាំ​នៅ​រឿង​អាក្រក់ៗ​ដូចគ្នា។ ដូច្នេះការ​ចងចាំ​សុបិន​នៅ​ថ្ងៃ​បន្ទាប់​ អាច​ប៉ះពាល់​ដល់​អារម្មណ៍​និង​បណ្ដាល​ឱ្យ​មាន​ភាព​តានតឹង​ឬ​ការ​ថប់​បារម្ភ​កាន់​តែ​ខ្លាំង ​ទើបពួកគេ​មិនចង់ចងចាំ​វាឡើយ។

លោក Andrillon មានប្រសាសន៍ថា “អំឡុង​ពេល​នៃ​ដំណេក​ទិន្នន័យ​មួយចំនួនបានបញ្ជូន​ព័ត៌មាន​ទៅ​ក្នុង​ខួរក្បាល​ ប៉ុន្តែ​ខួរក្បាលមិន​ទទួល​បាននោះទេ។ លុះនៅ​ពេល​ភ្ញាក់​ដឹង​ខ្លួន ​ខួរក្បាល​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​យ៉ាងតិច ២ នាទី ​ដើម្បី​ចាប់ផ្ដើម​បង្កើត​​សមត្ថភាព​នៃ​ការ​ចងចាំនោះឡើង។”

នៅ​ក្នុង​ការ​សិក្សា​ឆ្នាំ ២០១៧ ដែល​បាន​ចុះផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី Frontiers in Human Neuroscience ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​បារាំង​បាន​តាមដាន​លំនាំ​ដំណេក​របស់​មនុស្ស ១៨ នាក់ ​ដែល​រាយការណ៍​ពី​ការ​ចងចាំ​សុបិន​របស់​ពួកគេ​តែ​រាល់ថ្ងៃ​។

ក្រុម​នេះ​បាន​រក​ឃើញ​ថា​ ក្រុម​ដែលចងចាំ​​សុបិន ជាក្រុមដែលបាន​ភ្ញាក់​​ពី​ដំណេក​ញឹកញាប់​នៅ​ពេល​យប់។ ការ​ភ្ញាក់​ពី​កណ្ដាល​យប់​មាន​រយៈពេល​ជា​មធ្យម ២ នាទីអាចធ្វើឲ្យពួកគេ​ប្រមូល​មកការចងចាំនៅ​សុបិន​ឡើងមកបាននៅពេលព្រឹក។

ប៉ុន្តែ​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា បញ្ហា​​ប្រព័ន្ធ​សរសៃ​ប្រសាទ​មនុស្សម្នាក់ៗ ក៏អាច​ជា​ហេតុផល​ដែល​បណ្ដាលឲ្យភ្លេច​សុបិន​៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖ អត្ថន័យ​ក្នុង​សុបិន ​៦យ៉ាង​បញ្ជាក់​ហេតុការណ៍​ក្នុង​ជីវិត​ពិត​ ដែល​អ្នក​មិន​គួរ​ព្រងើយ​កន្តើយ

ចុចអាន៖ រឿង​អស្ចារ្យ​ទាំង ៧ ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​ពី​សុបិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម