វប្បធម៌ ជំនឿ
ស្វែងយល់ ហុងស៊ុយយ័ន្ត ៨ ទិសតាមជំនឿតៃវ៉ាន់ ដើម្បីកាត់គ្រោះខ្លួនឯង
Bagua ឬយ័ន្ត ៨ ទិស មានប្រភពមកពីតៃវ៉ាន់ ជាហុងស៊ុយថាមពលវិជ្ជមានសម្រាប់តាំងក្នុងគេហដ្ឋាន ការិយាល័យ និងសួនច្បារ ដើម្បីលើករាសី។

គេរមែងប្រើ Bagua សម្រាប់លើករាសីដល់គេហដ្ឋាន ឬកន្លែងការងារដើម្បីកាត់គ្រោះ ឬឆុង នៅទិសណាមួយដែលម្ចាស់មិនត្រូវធាតុជាមួយ។ ក្នុងជំនឿរបស់តៃវ៉ាន់ និងចិនបុរាណ កាលណាតែរស់នៅមិនសុុខសប្បាយ ឬការងារមិនចម្រុងចម្រើន គេតែងប្រើយ័ន្តនេះជាជំនួយចក្រាជានិច្ច។
ទោះយ៉ាងនោះក្ដី យ័ន្តនេះពុំមែនសម្រាប់តែកាត់គ្រោះឡើយ។ ចំពោះនរណាដែលគ្មានគ្រោះឬឆុង គេអាចប្រើវាដើម្បីលើកហុងស៊ុយឲ្យត្រដែតត្រដឹមទៅតាមទិសដែលគេចង់បាន។
រីឯទិសទាំង ៨ នៃ Bagua តំណាងឲ្យធាតុទាំង ៨ រួមទាំងហុងស៊ុងផងនោះមាន៖

ទិសខាងត្បូង តំណាង ឋានសួគ៌ លើកហុងស៊ុយសុខភាពល្អនិងសុភមង្គលគ្រួសារ
ទិសខាងលិច តំណាង ទឹក លើកហុងស៊ុយទ្រព្យសម្បត្តិនិងភាពបរិបូរណ៍
ទិសខាងជើង តំណាង ផែនដី លើកហុងស៊ុយកិត្តិនាមនិងកេរ្តិ៍ឈ្មោះរន្ទឺ
ទិសខាងកើត តំណាង ភ្លើង លើកហុងស៊ុយស្នេហាផ្អែមល្ហែមនិងអាពាហ៍ពិពាហ៍
ទិសឦសាន តំណាង រន្ទះ លើកហុងស៊ុយ ការច្នៃប្រឌិតនិងសម្បូរកូនចៅ
ទិសអាគ្នេយ៍ តំណាង ទន្លេ លើកហុងស៊ុយនូវជំនួយនានានិងពរជ័យ
ទិសនិរតី តំណាង ភ្នំ លើកហុងស៊ុយ អាជីពជោគជ័យនិងផ្លូវជីវិតរលូន
ទិសពាយ័ព្យ តំណាង ខ្យល់ ការលូតលាស់ផ្នែកវិញ្ញាណនិងការដាំដុះផលានុផល

ដើម្បីកំណត់ហុងស៊ុយបែបបុរាណនេះ ឲ្យត្រូវនឹងគេហដ្ឋាន ឬការិយាល័យរបស់អ្នក ដំបូងត្រូវប្រើត្រីវិស័យមើលទ្វារផ្ទះឬការិយាល័ជាមុនសិនថា តើទិសណាមួយមានគ្រោះ ហើយទិសមួយណាអាចរាសីខ្ពស់បាន សឹមតាំងវាតាមទិសនោះ។
មួយវិញទៀត ហុងស៊ុយយ័ន្ត ៨ ទិស ដែលអាចផ្ដល់ថាមពលប្រកបឲ្យសុខដុមរមនានិងរស់រវើកពេញផ្ទះ ឬការិយាល័យបាន លើកណាតែអ្នកដឹងពីចំណុចឆុងនៃទិសរបស់ទីកន្លែងអ្នកជាមុន ទើបអារកចទិសនោះដាក់យ័ន្តទៅល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព ៖ the spruce
ចុចអាន៖ ក្បួនដាក់កង្កែបប្រាក់នាំសំណាងល្អដល់ក្រុមហ៊ុនឬអាជីវកម្ម
ចុចអាន៖ វេទមន្តផ្លូវងងឹតស័ក្តិសិទ្ធិអន្ទងឱ្យគូស្នេហ៍ត្រឡប់មកវិញ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ