Connect with us

វប្បធម៌ ជំនឿ

មមីកើតឆ្នាំ ១៩៩០ ត្រូវប្រុងប្រយ័ត្នផ្នែកអាជីព នាឆ្នាំ២០២១នេះ

បានផុស

នៅ

យោងទៅតាមធាតុទាំងប្រាំរបស់ចិន មនុស្សកើតនៅឆ្នាំ ១៩៩០ ចាប់ពីថ្ងៃទី ២៧ ខែមករាឆ្នាំ ១៩៩០ ដល់ថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ១៩៩១ គឺជាសេះដែក លេខសំណាង: ២, ៧ ពណ៌សំណាង: ក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាពិបាកសម្រាប់មនុស្សដែលកើតក្នុងឆ្នាំ ១៩៩០ ដើម្បីអភិវឌ្ឍការងារជាពិសេសសម្រាប់អ្នកដែលកំពុងចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដោយសារតែការមិនចុះសម្រុងជាមួយដៃគូរបស់ពួកគេការអភិវឌ្ឍន៍អាជីពរបស់ពួកគេនឹងមិនមានការរីកចម្រើនទៅមុខទេ ហើយផ្ទុយទៅវិញពួកគេបានបាត់បង់ប្រាក់យ៉ាងច្រើន(ទាំងផ្កាយការងារនិងលុយ​មិនល្អទេនៅឆ្នាំនេះ) ចូររកដាំដើមឬស្សីក្នុងរបងឬលើតុធ្វើការ។ ពួកគេក៏ងាយនឹងធ្វើខុសនៅកន្លែងធ្វើការដែរ។ ភាគច្រើនបណ្តាលមកពីការធ្វេសប្រហែស មាត់ច្រើន និង​ចិត្តចង្អៀតនៃខ្លួនឯង​នាំឱ្យ​បាត់បង់ឱកាសក្នុងការតំឡើងហើយថែមទាំងប្រឈមនឹងហានិភ័យក្នុងការស្វែងរកការងារផ្សេងទៀត។

ទោះជាយ៉ាងណាក៏ដោយការវិនិយោគនិងការទិញផលិតផលហិរញ្ញវត្ថុនឹងនាំមកនូវប្រាក់ចំណូលជាក់លាក់។ ជាការប្រសើរដែលមិនឱ្យខ្ចីប្រាក់ទៅអ្នកដទៃក្នុងឆ្នាំនេះ។

អ្នកកើតក្នុងរាសីចក្រ​សេះដែក គួរតែហាត់ប្រាណឱ្យបានច្រើននៅឆ្នាំនេះ ជាពិសេសសម្រាប់អ្នកដែលមិនចូលចិត្តកីឡា គួរតែទុកពេលខ្លះដើម្បីហាត់ប្រាណហើយមិនគួរញ៉ាំអាហារហឹរនិងត្រជាក់ច្រើនពេកទេដើម្បីចៀសវាងបន្ទុកលើក្រពះនិងពោះវៀន។ ផ្កាយសុខភាពខ្សោយ ដែល​អាចមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

បុគ្គលិកលក្ខណៈពេញមួយជីវិតរបស់សេះដែកកើតឆ្នាំ ១៩៩០

មនុស្សដែលកើតនៅឆ្នាំ ១៩៩០ នេះតែង​មានចិត្តល្អនិងនិយមការងារ​មានប្រយោជន៍ ដូច្នេះពួកគេមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងចំណោមមិត្តភក្តិ។ ពួកគេមានភាពសប្បាយរីករាយ ពូកែខាងទំនាក់ទំនងនិងមានការយល់ដឹងទូលំទូលាយ។ ចំណុចខ្សោយ​គឺពួកគេតែងតែមានការរាយមាយ​សម្រាប់ជីវិតស្នេហា​និងការឆ្លើយតបរហ័សពេកបានជាភាគច្រើនបរាជ័យ​សូម្បីតែរៀបការរួច។ ពួកគេមិនចូលចិត្តធ្វើត្រាប់តាមទេ។ សេះដែកនិយមតុបតែងឆើតឆាយ និង​ជារឿយៗស្លៀកសម្លៀកបំពាក់ទាន់សម័យ ក្រេបអាហារ​ដែលមានរសជាតិឆ្ងាញ់នៅគ្រប់ទិដ្ឋភាព

ទោះយ៉ាងណាក៏ដោយសេះដែកមានមនសិការផ្ទាល់ខ្លួន ហើយមិនងាយទទួលយកការរិះគន់ពីអ្នកដទៃឡើយ។ ពួកគេខ្លះមានអណ្តាតរហ័ស ហើយតែងតែនិយាយអ្វីដែលពួកគេគិតមិនខ្វល់អ្នកណាអាចរងការឈឺចាប់។ មិនថាគេមាន​លុយច្រើនយ៉ាងណា​គេតែងធ្វើការ​ជានិច្ច ហើយ​ជាជីវិត​លំបាកលំបិនទោះរស់នៅគំនរប្រាក់ក្តី។ ពួកគេអាចនឹង​ផ្លាស់ប្តូរ​ដៃគូច្រើនដង និងមាន​ស្នេហា​ច្រើន​ផងដែរ។

គេគួររៀបការជាមួយមនុស្សឆ្នាំរោង និងឆ្នាំជូត ចំណែកមិនគួរគឺ វក និងកុរ៕

គ្រូ ឯម

ចុចអាន៖ ម្សាញ់ កើតឆ្នាំ ១៩៦៥ រាសីឡើងខ្ពស់ដើមឆ្នាំ ២០២១

ចុចអាន៖ ស្វែងយល់ ហុងស៊ុយយ័ន្ត ៨ ទិសតាមជំនឿតៃវ៉ាន់ ដើម្បីកាត់គ្រោះខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម