វប្បធម៌ ជំនឿ
១២ ចំណុចអំពីបុណ្យចូលឆ្នាំចិន មានតែអ្នកជាប់សែស្រឡាយចិនប៉ុណ្ណោះទើបដឹង
១.បុណ្យចូលឆ្នាំចិន អាចហៅម្យ៉ាងទៀតថា បុណ្យផ្ការីក

ដោយសារបុណ្យចូលឆ្នាំចិន ប្រារព្ធឡើងអំឡុងនិទាឃរដូវ អ្នកស្រុកខ្លះហៅបុណ្យនេះថា ជុនជី (Chunjie) ឬបុណ្យផ្ការីក។ បុណ្យផ្ការីក ជាការស្វាគមន៍និទាឃរដូវ ដោយគេមានជំនឿថា វានាំមកនូវការដាំដុះ ការប្រមូលផល ការចាប់ផ្តើមថ្មី និងស្វាគមន៍លាភសំណាង។
ទោះយ៉ាងណាគេនៅតែអាចហៅវាជា បុណ្យចូលឆ្នាំចិនបាន ពីព្រោះប្រទេសមួយចំនួនដូចជា កូរ៉េខាងជើង កូរ៉េខាងត្បូង និងវៀតណាមក៏ប្រារព្ធបុណ្យនេះដែរ។
២.បុណ្យចូលឆ្នាំចិន គ្មានកាលបរិច្ឆេទច្បាស់លាស់ទេ

យោងតាមប្រតិទិនចន្ទគតិ បុណ្យផ្ការីក ចាប់ផ្ដើមពីថ្ងៃទី ១ ខែមករា និងមានរយៈកាលរហូតដល់ថ្ងៃទី ១៥ កើតនៃខែនេះ។ ជាទូទៅពិធីបុណ្យចូលឆ្នាំចិនប្រារព្ធឡើងតាមប្រតិទិនចន្ទគតិ ដែលត្រូវនឹងសុរិយគតិចន្លោះពីថ្ងៃទី ២១ ខែមករា ដល់ថ្ងៃទី ២០ ខែកុម្ភៈរៀងរាល់ឆ្នាំ។
៣. ថ្ងៃសម្រាប់សែនព្រេនដល់ព្រះ

ថ្ងៃដំបូងនៃពិធីបុណ្យ គឺជាថ្ងៃនៃពិធីបួងសួងអរគុណដល់ព្រះសម្រាប់រដូវដាំដុះនិងការច្រូតកាត់។ ក្រៅពីនោះ ប្រជាជនធ្វើការបួងសួងដល់ជីដូនជីតារបស់ខ្លួនដែរ ដោយពួកគេចាត់ទុកបុព្វការីជនដែលចែកឋានទៅជាអាទិទេពគួរគោរព។
៤. ទេវកថាអំពីសត្វចម្លែក
យោងទៅតាមរឿងព្រេងនិទានរបស់ចិនតំណាលថា មានសត្វចម្លែកមួយឈ្មោះនីន (Nian -年) ដែលតែងចេញមកអុកឡុកអ្នកភូមិរាល់ថ្ងៃចូលឆ្នាំសកល។ នៅពេល នីន នោះលេចមកម្ដងៗ មនុស្សម្នានឹងរត់លាក់ខ្លួនក្នុងផ្ទះមិនហ៊ានចេញទៅណាឡើយ។ ប៉ុន្តែគ្រាមួយ ក្មេងប្រុសម្នាក់មានភាពក្លាហានប្រយុទ្ធជាមួយ នីន ដោយប្រើផាវជាអាវុធ រហូតទាល់តែវាលែងមកបៀតបៀនភូមិទៀត។ លុះនៅថ្ងៃបន្ទាប់អ្នកស្រុកធ្វើពិធីអបអរនឹងការរស់រានមានជីវិតរបស់ពួកគេ ដោយដុតផាវបន្ថែមកាន់តែច្រើននៅក្នុងភូមិ។ ការអនុវត្តនោះក៏បានក្លាយជាប្រពៃណីនៃពិធីបុណ្យចូលឆ្នាំថ្មី។
៥. ការដុតផាវ និងដុតសំណែន

ក្នុងទេវកថាអំពី នីន ផាវត្រូវបានគេសន្មត់ជាឧបករណ៍អាចបំភ័យសត្វចម្លែក និងបណ្ដេញសំណាងអាក្រក់ចោលបាន។ ដូច្នេះនៅថ្ងៃចូលឆ្នាំ ប្រជាជនចិនរមែងដុតផាវនៅពាក់កណ្តាលអធ្រាត្រ ហើយពួកគេដុតវាម្ដងទៀតនៅព្រឹកបន្ទាប់ដើម្បីស្វាគមន៍ឆ្នាំថ្មី ក៏ដូចជាទទួលយកសំណាងល្អ។
ក្រៅពីដុតផាវ នៅរាត្រីដដែលនោះ គ្រួសារនីមួយៗក៏បានដុតលុយក្រដាស និងដុំមាស ក្លែងក្លាយដើម្បីឧទ្ទិសដល់អ្នកចែកឋាន។ ពួកគេជឿថា ការដុតវត្ថុទាំងនោះនឹងជួយឲ្យ កុងម៉ារបស់ខ្លួនទទួលបាននូវសេចក្ដីសុខនៅជាតិខាងមុខ ។
៦. ពិធីចូលឆ្នាំថ្មីចិន ជាបុណ្យមួយដែលមានការធ្វើដំណើរច្រើនធំបំផុតនៅលើពិភពលោក

ការជួបជុំគ្រួសារ ជាប្រពៃណីសំខាន់បំផុតដែលមិនអាចអាក់ខានក្នុងពិធីបុណ្យចូលឆ្នាំចិន។ ទោះបីជារស់នៅទីណាមិនថា ទីក្រុង ឬស្រុកក្រៅឡើយ ប្រជាជនចិនគ្រប់គ្នាត្រូវតែវិលទៅស្រុកកំណើតវិញដើម្បីជួបគ្រួសារទទួលទានអាហារជុំគ្នាក្នុឱកាសឱឡារឹកនេះ។ ដោយសារការវិលត្រឡប់ទៅស្រុករបស់ប្រជាជនចិន ស្ថិតិពិភពលោករកឃើញថា ក្នុងអំឡុងមុនចូលឆ្នាំចិន ជាវេលាដែលមានអ្នកដំណើរចរាចរច្រើនជាងពេលណាៗទាំងអស់។
នៅឆ្នាំ ២០១៥ ស្ថិតិបានបង្ហាញថា ក្នុងមួយវិនាទីសំបុត្រធ្វើដំណើរនានាត្រូវបានលក់ចេញប្រហែល ១០០០ សន្លឹក។
៧. តំណម

ការងូតទឹកនៅថ្ងៃចូលឆ្នាំថ្មី មិនត្រូវបានអនុញ្ញាតនោះទេ។ រីឯការបោសសម្អាតផ្ទះ ឬចោលសំរាមក៏មិនអនុញ្ញាតដែរ។ ការបោសសម្អាតផ្ទះ បោកគក់ លាងចានឆ្នាំង និងសម្ភារនានា ត្រូវធ្វើឲ្យបាន ៥ ថ្ងៃ មុនពិធីមកដល់។ ការហាមប្រាមបោសជូតនៅចូលឆ្នាំ ព្រោះគេជឿថា វាដូចទៅនឹងការសម្អាតចោលសំណាងដូច្នោះដែរ!
ដោយឡែកតំណមផ្សេងទៀតរួមមាន កាត់សក់ ការប្រើកន្ត្រៃ កាំបិត និងវត្ថុមុតស្រួចផ្សេងៗ ការស្បថស្បែ ការនិយាយពាក្យមិនល្អដូចជា ពាក្យស្លាប់ ជំងឺ និងការបែកបាក់។ល។
៨. ប្រពៃណីជូនអាំងប៉ាវ

កុមារៗ នឹងទទួលបានអាំងប៉ាវដែលមានប្រាក់នៅក្នុងស្រោមក្រហម នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ប្រាក់នេះត្រូវបានអ្នកស្រុកជឿថា នឹងជួយផ្ទេរទ្រព្យសម្បត្តិពីមនុស្សចាស់ទៅក្មេងៗ តៗគ្នា។ យ៉ាងណាមិញ ពួកគេក៏ជូនអាំងប៉ាវ រវាងថៅកែនិងកូនចៅ មិត្តរួមការងារ និងមិត្តភក្តិផងដែរ។
៩. ពណ៌ក្រហម

គ្រប់គ្រួសារទាំងអស់នឹងតែងផ្ទះរបស់ខ្លួនដោយពណ៌ក្រហម។ តំណាលពីនិទាកថាអំពី នីន តាមពិតផាវមិនមែនជាអាវុធតែមួយដែលសត្វចម្លែកខ្លាចនោះទេ។ ពណ៌ក្រហមក៏ជាអាវុធដែលត្រូវបានប្រើក្នុងក្នុងពេលនោះដែរ និងបន្តប្រើជាការតុបតែងក្នុងពេលចូលឆ្នាំថ្មីតរៀងមក។ ជនជាតិចិននឹងព្យួរគោមក្រហម ខ្សែម្ទេសពិតឬក្លែង បិទភ្ជាប់ក្រដាសពណ៌ក្រហមដាក់លើទ្វារ បង្អួច និងកន្លែងច្រើនផ្សេងទៀត។ រីឯសម្លៀកបំពាក់ថ្មីពណ៌ក្រហមត្រូវបានជឿថា នឹងនាំមកនូវសំណាងល្អ ក៏ដូចជាជាការចាប់ផ្តើមដ៏មានសិរីមង្គល។
១០. ការកើនអាយុ

នៅប្រទេសចិន មនុស្សម្នាក់ៗសុទ្ធតែមានអាយុពីរ គឺអាយុពិត (岁岁 / shísuì) និងអាយុក្លែងក្លាយ (虚岁 / xū suì) ។ អាយុពិតជាអាយុដែលរាប់តាមថ្ងៃខែឆ្នាំដែលកើត ហើយវាកើនពេលយើងប្រារព្ធពិធីខួបកំណើត។ រីឯអាយុក្លែងក្លាយ ជាអាយុដែលកើនឡើង ដោយរាប់តាមការចូលឆ្នាំថ្មីនេះឯង។
១១. យុវជននៅលីវ ត្រូវរកសង្សារក្លែងក្លាយយកទៅជួបអ្នកផ្ទះ

ចំពោះកូនប្រុសស្រីណាដែលនៅលីវ ហើយមិនទាន់មានគូស្នេហ៍ ពួកគេត្រូវជួលសង្សារក្លែងក្លាយយកទៅជួបអ្នកផ្ទះ។ ទម្លាប់បង្ហាញមុខគូស្នេហ៍ឲ្យឪពុកម្ដាយបានឃើញ គឺក្នុងគោលបំណងធ្វើឲ្យពួកគាត់កក់ក្ដៅចិត្តពេលជួបជុំគ្រួសារ។
១២. ការបង្ហោះគោម

នៅយប់ ព្រះចន្ទពេញវង់ដំបូងនៃឆ្នាំចន្ទគតិ គ្រប់ក្រុមគ្រួសារត្រូវធ្វើពិធីបង្ហោះគោម ដើម្បីបញ្ចប់ពិថីបុណ្យចូលឆ្នាំថ្មី ។ ការបង្ហោះគោម គឺជាការតំណាងឲ្យសេរីភាព និងក្តីស្រឡាញ់នៅក្នុងប្រទេសចិន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ chinesenewyear
ចុចអាន៖ ទំនៀមទម្លាប់ ១០ យ៉ាងដែលជនជាតិចិនជឿថានាំសំណាងនៅថ្ងៃចូលឆ្នាំថ្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ