Connect with us

វប្បធម៌ ជំនឿ

ត្រណម ១០ ក្នុងពិធីចូលឆ្នាំចិនដែលគេជឿថាអាចបញ្ចៀសគ្រោះចង្រៃបាន

បានផុស

នៅ

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ជាឱកាសពិសេសដែលអាចនាំមកនូវសិរីសួស្ដីដល់ប្រជាជន តែក៏អាចនាំយកសំណាងមិនល្អ ប្រសិនបើធ្វើខុសត្រណមមួយចំនួន។

តើមានត្រណមអ្វីខ្លះ ដែលជនជាតិចិនអនុវត្តដើម្បីបញ្ចៀសគ្រោះ?

១. ហាមនិយាយពាក្យអវិជ្ជមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាំងឡាយណាដែលមានអត្ថន័យអវិជ្ជមានត្រូវបានហាមឃាត់! ពាក្យទាំងនោះរួមមាន ស្លាប់ ឈឺ ទទេ ខ្មោច ក្រ បែកបាក់ សម្លាប់ និងច្រើនទៀតឲ្យតែន័យមិនល្អ។ ហេតុផលដោយសារពាក្យអវិជ្ជមាននឹងធ្វើឱ្យខ្លួនឯង ក៏ដូចជាមនុស្សជាទីស្រឡាញ់ទទួលបានតែសំណាងអាក្រក់ ដូចពាក្យពោលដូច្នោះដែរ។

២. ហាមបែកកែវឬកញ្ចក់

អ្វីមួយបែកនៅក្នុងផ្ទះនឹងធ្វើឱ្យទំនាក់ទំនង​ព្រាត់ប្រាស់ ប្រេះឆា ឬបាត់បង់សំណាង។ បើសិនចានឬកែវធ្លាក់បែកក្នុងកំលុងពិធីបុណ្យចូលឆ្នាំថ្មី គេត្រូវប្រមូលអំបែងរុំជាមួយក្រដាសក្រហម រួចនិយាយសុំសេខក្ដីសុខ និងសុវត្ថិភាព។ បន្ទាប់ពីចូលឆ្នាំថ្មីចប់ គេខ្ចប់វាបោះទៅក្នុងបឹងឬទន្លេ។

៣. ហាមសម្អាតឬចោលសំរាម

មុនបុណ្យចូលឆ្នាំមកដល់ ជនជាតិចិន រមែងសម្អាតផ្ទះសម្បែងពួកគេជានិច្ច។ វាជាអត្ថន័យនៃការបោសចោលសំណាងអាក្រក់ទាំងពួង។ ប៉ុន្តែក្នុងអំឡុងពេលនៃការប្រារព្ធពិធីមកដល់ ការសម្អាតឬបោសជូតក្លាយទៅជាបម្រាមវិញ។ ការសម្អាត បោសជូត បោះចោលសំរាមប្រៀបដូចយកសំណាងទៅក្រវាត់ចោលដូច្នោះដែរ។ ដូច្នេះគេរមែងទុកសំរាម ហើយបោះវាចោលបន្ទាប់ពីថ្ងៃទី ៥ នៃពិធីបុណ្យ។ ស្រដៀងគ្នានេះដែរ ការងូតទឹកនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ក៏ត្រូវបានហាមប្រាមដូចគ្នា។

៤. ហាមប្រើកន្ត្រៃ កាំបិត ឬវត្ថុមុតស្រួចផ្សេងទៀត

គេជឿថា វត្ថុមុតស្រួច អាចកាត់ទ្រព្យសម្បត្តិនិងភាពជោគជ័យរបស់គេបាន។ នេះហើយជាមូលហេតុដែលហាងកាត់សក់ ៩៩% ត្រូវបិទក្នុងអំឡុងពេលថ្ងៃចូលឆ្នាំថ្មី។ រីឯការកាត់សក់ក៏ត្រូវបានហាមប្រាមដែរ រហូតដល់ពិធីបុណ្យចប់សព្វគ្រប់។

៥. ហាមទៅលេងសាច់ញាតិខាងប្រពន្ធ

ប្រពៃណីជនជាតិ កូនក្រមុំត្រូវផ្លាស់ទៅរស់នៅផ្ទះកូនកំលោះ បន្ទាប់ពីរៀបការរួច ហើយនាងនឹងប្រារព្ធពិធីចូលឆ្នាំជាមួយសាច់ថ្លៃ។ ការវិលទៅផ្ទះឪពុកម្តាយនៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី មានន័យថា នាងមានបញ្ហាជីវិតអាពាហ៍ពិពាហ៍ ហើយវាអាចនាំមកនូវគ្រោះអាក្រក់ដល់គ្រួសារផងដែរ។ យ៉ាងណាមិញ ស្វាមីភរិយាអាចទៅលេងសាច់ញាតិខាងប្រពន្ធ ក៏ដូចជាអំណោយជូនពួកគាត់បាននៅថ្ងៃទី ២ ។

៦. ហាមទារបំណុល

ពេលចូលឆ្នាំ ជាពេលរីករាយដែលមនុស្សគ្រប់គ្នាត្រូវប្រារព្ធវាឡើងដោយគ្មានការព្រួយបារម្ភនានា។ ប្រសិនបើមានអ្នកមកគោះទ្វារទារសំណង ទាំងម្ចាស់និងកូនបំណុលនឹងជួបលាភអាក្រក់ទាំងសងខាង។ ទោះយ៉ាងណា ត្រណមនេះនឹងផុត ក្រោយថ្ងៃទី ៥ នៃពិធីបុណ្យ។ រីឯការខ្ចីប្រាក់ក៏ត្រូវបានហាមផងដែរ។

៧. ចៀសវាងការវាយតប់និងយំ

លុះត្រាតែកាលៈទេសៈទ័លបំផុត ទើបអាចយំបាន បើពុំនោះគេចៀសបំផុតយំយែកពេលចូលឆ្នាំថ្មី (ចំពោះកុមារយំ ជាករណីលើកលែង) ។ ដោយឡែកកាវាយតប់នានា មិនថាក្មេងចាស់ ជាត្រណមដាច់ខាត ព្រោះធ្វើឲ្យជីវិតក្នុងឆ្នាំថ្មីមិនរលូន។

៨. ចៀសវាងប្រើថ្នាំ

ជនជាតិចិនតែងតែព្យាយាមមិនលេបថ្នាំដាច់ខាត នៅរដូវចូលឆ្នាំ ដើម្បីកុំឱ្យពួកគេឈឺពេញ ១២ ខែបន្ទាប់។ រីឯបម្រាមផ្សេងទៀតរួមមាន មិនជួបគ្រូពេទ្យ មិនធ្វើការវះកាត់ និងមិនពិនិត្យសុខភាព។ល។

ទោះជាបែបនោះក្ដី ប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃ ឬឆ្លងជំងឺធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ភ្លាមៗ នោះសុខភាពនិងសុវត្ថិភាពត្រូវតែព្យាបាល មុនគិតលើតំណម។

. ហាមឲ្យពរឆ្នាំថ្មីដល់នរណាម្នាក់ដែលមិនទាន់ក្រោក

ការឲ្យពរឆ្នាំថ្មី ជាប្រពៃណីដែលបានអនុវត្តជាយូរលង់។ ប៉ុន្តែមុនឲ្យពរ ​ត្រូវឱ្យអ្នកទទួលក្រោកពីគេងសិន។ បើមិនដូច្នោះទេ ពួកគេនឹងត្រូវដេកលើគ្រែពេញមួយឆ្នាំ។ ចំណែកប្រាប់នរណាម្នាក់ឱ្យឆាប់ភ្ញាក់ ក៏មិនគួរធ្វើដែរ ព្រោះជីវិតគេនឹងមមាញឹកជាមួយការងារពេញមួយឆ្នាំដូចគ្នា។

១០. ការជូនអំណោយ

ចូលឆ្នាំថ្មី ជាពេលជូនអំណោយ តែអំណោយមួយចំនួនត្រូវបានហាមប្រាម។ នាឡិកាគឺជាអំណោយដ៏អាក្រក់បំផុត ព្រោះវាប្រៀបទៅនឹងសូរសំឡេងនៃការគោរពសព ។ រីឯផ្លែសារីប្រេះ តំណាងឲ្យការបែកបាក់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ chinesenewyear

ចុចអាន៖ មិនបាច់ត្រណមអ្វីទំាងអស់ពេលចូលឆ្នាំចិន ប្រសិនមានរបស់នេះជាប់ខ្លួន

ចុចអាន៖ ទំនៀមទម្លាប់ ១០ យ៉ាង​ដែល​ជនជាតិចិនជឿថា​នាំ​សំណាង​នៅ​​ថ្ងៃចូលឆ្នាំ​ថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម