សេដ្ឋកិច្ច
តាមការព្យាករណ៍នៃធនាគារជាតិ សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយនៅឆ្នាំ២០២១នេះ
ធនាគារជាតិនៃកម្ពុជាបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយ ប្រសិនបើវ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាពអាចទប់ស្កាត់ជំងឺនេះបាននៅក្នុងឆមាសទី១ឆ្នាំ២០២១ខាងមុខ។
យោងតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ ២០២០ និងទស្សនវិស័យឆ្នាំ ២០២១ ដែលចេញផ្សាយដោយធនាគារនៅថ្ងៃ ៣១ ខែធ្ នូឆ្នាំ២០២០ បានឲ្យដឹងថា «ក្នុងបរិការណ៍ ដែលថ្នាំបង្ការជំងឺកូវីដ១៩មានប្រសិទ្ធភាពអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានក្នុងឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយ ហើយអត្រាអតិផរណារំពឹងមានកម្រិតក្រោម៣ភាគរយ។
![](https://kampucheathmey.com/wp-content/uploads/2021/01/02..2e16d0ba.fill-960x540-1.jpg)
ធនាគារជាតិ បានបញ្ជាក់ថា ក្រៅពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩នោះ ល្បឿននៃការងើបឡើងនៃកំណើនក្នុងប្រទេស ជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជានិងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក គឺជាចលករយ៉ាងចម្បងដែលជួយឲ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៤ភាគរយ នៅក្នុងឆ្នាំ២០២១ដែរ។
ស្ថិតក្នុងកាលៈទេសៈទប់ស្កាត់កូវីដ-១៩នេះចការបន្តពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុកថែមទៀត អាចជួយទ្រទ្រង់
និងកាត់បន្ថយការប៉ះពាល់លើកំណើនសេដ្ឋកិច្ចកម្ពុជាដោយសារការធ្លាក់ចុះនៃវិស័យខាងក្រៅ។
ធនាគារជាតិ បានបញ្ជាក់ថា ការបន្តអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ការជំរុញនវានុវត្តន៍និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗលើគ្រប់វិស័យ គឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងមូលដ្ឋាននៃកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកស្របពេលដែលវិស័យកសិកម្មបន្តដើរតួនាទីយ៉ាងសំខាន់និងមានសក្តានុពលក្នុងស្រូបឥទ្ធិពលបានមួយផ្នែកនៃវិបត្តិកូវីដ-១៩នៃភាពអត់ការងារធ្វើ និងគាំទ្រជីវភាពប្រជាជនក្រីក្រ។
ធនាគារជាតិព្យាករណ៍បន្តថា វិស័យកម្មន្តសាលរំពឹងថានឹងងើបឡើងជាលំដាប់ជាពិសេសវិស័យកាត់ដេរសម្លៀ
កបំពាក់ និងស្បែកជើង ខណៈដែលវិស័យកសិកម្មរំពឹងថានឹងបន្តមានកំណើនល្អដូចឆ្នាំ២០២០។ ទន្ទឹមនេះ ការនាំចេញផលិតផលកសិកម្មជាពិសេសអង្ករ និងកៅស៊ូរំពឹងថាមានសន្ទុះកំណើនខ្ពស់ដែលគាំទ្រដោយការធ្វើពិពិធកម្មទីផ្សារកសិផលកម្ពុជានិងកំណើនតម្រូវការកៅស៊ូ ក្នុងស្ថានភាពនៃការប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក។
![](https://kampucheathmey.com/wp-content/uploads/2021/01/b.jpg)
ចំណែក វិស័យសំណង់ និងអចលនទ្រព្យរំពឹងថាងើបឡើងសន្សឹមៗស្របពេលជាមួយនឹងកំណើនវិនិយោគផ្ទាល់បរទេសការងើបឡើងវិញនៃចំណូលនិងការរំពឹងទុកពីការរីកចម្រើនសេដ្ឋកិច្ចជារួមនាពេលអនាគត។
ម្យាងទៀតវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ក៏ដូចជាវិស័យដឹកជញ្ជូននឹងអាចបន្តកើនឡើងវិញ ប៉ុន្តែក្នុងល្បឿនយឺត។
ផ្ទុយពីនេះលោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាដែលហៅកាត់ថា ADB
បានអះអាងជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើងវិញ ៥.៤ ភាគរយនៅឆ្នាំ ២០២១ ខណៈឆ្នាំ ២០២០ សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ក្នុងរង្វង់ -៤.០% ដោយសារវិបត្តិជំងឺកូវីដ១៩។
លោកបានបញ្ជាក់ពីមូលហេតុថាការស្ទុះឡើងវិញសដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយដោយសារកម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគត ពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម។
ចំពោះធនាគារពិភពលោកវិញបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញជិត៤ភាគរយនៅឆ្នាំ២០២១ដោយសារការអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជា។
លោកស្រី អ៊ីងហ្គូណាដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកមានប្រសាសន៍ថា រដ្ឋាភិបាលចាំបាច់ត្រូវជំរុញលើកទឹកចិត្ត ឮដល់ការវិនិយោគក្នុងស្រុកនិងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែងនិងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគអមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មផងដែរ៕
អត្ថបទ៖ សំអឿន
ចុចអាន៖ ស្មារតីអន្តរជាតិដ៏អស្ចារ្យ៖ មូលដ្ឋានគ្រឹះនៃទំនាក់ទំនងកម្ពុជា-វៀតណាមបច្ចុប្បន្ន
ចុចអាន៖ ពូជពោតថ្មី មួយហិតាបានជាង ៨ តោន ដាំដុះជាង ២០០ កន្លែង ទិន្នផលខ្ពស់ ជាងពូជពោតនាំចូល
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច