ព័ត៌មានជាតិ
ខេត្តព្រះសីហនុ គ្រោងនឹងបង្កើតវិថីលក់ម្ហូបអាហារ ដើម្បីទាក់ទាញភ្ញៀវទេសចរ
អាជ្ញាធរខេត្តព្រះសីហនុ គ្រោងនឹងបង្កើតវិថីលក់ម្ហូបអាហារ ឬ Street Food ដើម្បីទាក់ទាញភ្ញៀវ ទេសចរឲ្យទៅកម្សាន្ត នៅខេត្តមាត់សមុទ្រមួយនេះ កាន់តែច្រើនឡើងថែមទៀត។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារ នៅខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២០មករា បានឲ្យដឹងថា ទីតាំងក្នុងបរិវេណសួនមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។

លោកអភិបាលខេត្ត បានប្រគល់ជូនមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ សិក្សាទីតាំងនេះលំអិត ដើម្បីឈានទៅដំណើរការគម្រោងនេះឲ្យបានសមស្រប។ លោក អភិបាលខេត្តបានបន្តថា ទីតាំងនេះគ្រោងរៀបចំខ្លោងទ្វារចូលចំនួន២ រៀបចំបន្ទប់ទឹក ទីតាំងចំណត ការតុបតែងលម្អផ្សេងៗ និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ហើយអ្នក ដែលត្រូវបានអនុញ្ញាតឲ្យលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវឲ្យអនុវត្តតាមស្តង់ដាសេវាកម្មវិថីលក់ម្ហូបអាហារ និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ Street Food ដែលកំណត់ច្បាស់លាស់ ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន។ លោកបានបន្ថែមថា ចំពោះអ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌ ដែលបានតម្រូវនឹងត្រូវពិនិត្យវាយតម្លៃណែនាំឲ្យកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាមអាចនឹងបញ្ឈប់លែងឲ្យលក់។

លោក គួច ចំរើន បានគាំទ្រចំពោះគម្រោងបង្កើត Street Food របស់ក្រសួងទេសចរណ៍ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំសេវាកម្មស្តង់ដារ Street Food នេះនឹងអាចទាក់ទាញភ្ញៀវទេសចរបានមួយផ្នែកទៀត។ មួយវិញទៀតវាជាកន្លែងទទួលទានអាហារដែលមានគុណភាព និងសុវត្ថិភាពនៅក្រុងព្រះសីហនុ។


ចំណែក លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា តាមរយៈការប្រលងប្រណាំងទីក្រុងស្អាតក្រសួងទេសចរណ៍ បានដាក់ចេញការប្រលងប្រណាំងស្តង់សេវាកម្មវិថីម្ហូបអាហារ ដោយបានកំណត់លក្ខណៈវិនិច្ឆ័យចំនួនដូចជា៖ ស្តង់ដាតូប ការតុបតែង ស្លាកយីហោ អនាម័យ ទីតាំងចំណត មានបន្ទប់ទឹកស្អាត ការដាក់ច្រករបាំងបង្ហាញផ្លូវដល់ភ្ញៀវ សញ្ញាសម្រាប់ភ្ញៀវចេញចូល និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ដោយមានការពិនិត្យវាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមសូចនាករគោលរបស់ក្រសួងទេសចរណ៍ដើម្បីលើកកម្ពស់គុណភាពសេវាទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ហាងឆេងដីកំពុងឡើងថ្លៃ ក្រោយស្ពានស្ទឹងត្រង់ក្រូចឆ្មារស្ថាបនាជិតរួច

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល