ជីវិតកម្សាន្ដ
ដំណើរលើវិថីសិល្បៈរបស់ Aum Patcharapa មុនក្លាយជាកំពូលតារាល្បីប្រចាំប្រទេស
Aum Patcharapa ដែលមានឈ្មោះដើមកំណើតថា Patcharapa Chaichua កើតនៅថ្ងៃទី ៥ ធ្នូឆ្នាំ ១៩៧៨ មានទីកន្លែងកំណើតនៅបាងកក ប្រទេសថៃ ។ Aum មានឪពុកឈ្មោះ Worrawut Chaichua និងម្ដាយឈ្មោះ Supaporn Chaichua នាងជាកូនទោលនៅក្នុងគ្រួសារ ។

Aum បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Rangsit និងទទួលបានសញ្ញាប័ត្រផ្នែកសិល្បៈនិងទំនាក់ទំនង ។ នាងប្រឡូកក្នុងវិស័យសិល្បៈដំបូងក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីទទួលបានជយលាភីក្នុងការប្រកួត សម្រស់និងទេពកោសល្យ មួយដែលមានឈ្មោះថា HACKS ។ ខ្សែភាពយន្តភាគដែល Aum Patcharapa សម្ដែងនិងទទួលបានគាំទ្រ ក៏ដូចជាមានគេចាប់អារម្មណ៍គឺរឿង “So Sanae Ha” ក្នុងឆ្នាំ ២០០៣ ដោយនាងបានសម្ដែងជាតួអ្នកដឹកនាំរឿង។ នៅឆ្នាំ ២០០៣ Aum ទទួលបានពានរង្វាន់ជាតារាសម្ដែងឆ្នើម និងទទួលបានការគាំទ្រពីប្រជាជនក្នុងប្រទេស ។ នៅក្នុងឆ្នាំ ២០០៥ នាងក៏បានទទួលរង្វាន់ជាលើកទី ២ នៅក្នុងរឿង “Pleung Payu” ដែលសម្ដែងជាតួ Tana Suttikamol ចាប់ពីពេលនោះមក តារារូបនេះក៏បាន ក្លាយជាតារាដែលមានចំណូលច្រើនជាងគេនៅក្នុងប្រទេសថៃ ។

ឆ្នាំ ២០០៦ គេបានរៀបចំពានរង្វាន់តារាស្រីឆ្នើម ក្នុងនាមជាតារាដែលទទួលបានការគាំទ្រ នៅក្នុងរឿង “Pin mook” និង “Song Sanae” ប៉ុន្តែពានរង្វាន់នេះបានជំនួសទៅដោយនាង Ann Thongprasom វិញ ។ ក្រៅពីទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការ សម្ដែងរបស់នាង Aum Patcharapa ក៏ត្រូវជាប់ឈ្មោះជាតារាស្រីសិចស៊ីបំផុត ដោយតាមរយៈការបោះឆ្នោតគាំទ្រពី FHM (ប្រទេសថៃ) ២ ឆ្នាំជាប់គ្នាចាប់ពី ២០០៤ ដល់ ២០០៦ ប៉ុន្តែនៅក្នុងឆ្នាំ ២០០៧ ត្រូវបានតារាស្រី May Pichanart ដណ្ដើមយកវិញ ។ Aum ក៏មានមុខជំនួញផ្ទាល់ខ្លួន ដែលនាងបានចូលរួមជាមួយមិត្តភក្ដិរបស់នាង ២ ទៅ ៣ នាក់ បើកហាងម្ហូបមួយឈ្មោះថា D-Wa និង ហាងលក់គ្រឿងបន្លាស់មួយទៀតដែលមានឈ្មោះថា Buon Fi-ne ។ តារារូបនេះក៏បានបង្កើតទឹកអប់មួយដោយខ្លួនឯងនៅខែ សីហាឆ្នាំ ២០០៩ ឈ្មោះ SEXY ME ។ SEXY ME By Patchrapa គឺជាទឹកអប់ល្បីល្បាញរបស់ថៃដំបូងបង្អស់ដែលផលិតនៅប្រទេសបារាំងដោយតារាស្រីរូបនេះ Patcharapa ។

ក្រៅពីនោះ Aum Patcharapa បានទទួលបានពានរង្វាន់ដូចជា៖
– ១៩៩៧ ពានរង្វាន់ HACKS ចំណាត់ថ្នាក់លេខ ១
– ២០០៣ ពានរង្វាន់ FHM តារាស្រីដែលមានភាពសិចស៊ីប្រចាំឆ្នាំ
– ២០០៤ ពានរង្វាន់ តារាសម្ដែងឆ្នើមប្រចាំឆ្នាំ
– ២០០៤ ពានរង្វាន់ FHM តារាស្រីដែលមានភាពសិចស៊ីប្រចាំឆ្នាំ
– ២០០៤ ពានរង្វាន់ Tape Tong ជាពាលរដ្ឋល្អ
– ២០០៤ ពានរង្វាន់ Durex Poll Award នារីឆ្នើមប្រចាំឆ្នាំ
– ២០០៤ ពានរង្វាន់ Asian TV Award តារាសម្ដែងស្រីឆ្នើមប្រចាំឆ្នាំ
– ២០០៤ ពានរង្វាន់ Gossip និយាយច្រើនអំពីមនុស្សប្រចាំឆ្នាំ

– ២០០៥ ពានរង្វាន់ FHM នារីឆ្នើមប្រចាំឆ្នាំ
– ២០០៥ ពានរង្វាន់ Gossip Award និយាយច្រើនអំពីមនុស្សប្រចាំឆ្នាំ
– ២០០៦ ពានរង្វាន់TOP Award ជាតារាសម្ដែងឆ្នើម (តារាស្រីនាំមុខ) ប្រចាំឆ្នាំ ក្នុងរឿង (Plerng Payu)
– ២០០៦ ពានរង្វាន់ FHM Awardតារាស្រីដែលមានសិចស៊ីគ្រប់ពេល (៣ ឆ្នាំជាប់គ្នា)
– ២០០៩ ពានរង្វាន់ Stars Entertainment Awards តារាសម្រាប់តារាស្រីដែលមានប្រជាប្រិយបំផុតសម្រាប់អ្នកកាសែត
– ២០១១ ពានរង្វាន់ FHM នារីសិចស៊ីបំផុតប្រចាំប្រទេសថៃប្រចាំឆ្នាំ
– ២០១១ ពានរង្វាន់ FHM នារីដែលមានភាពសិចស៊ីបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ

ឆ្នាំនេះ Aum Patcharapa មានអាយុ ៤២ ឆ្នាំក៏ពិតមែនតែសម្រស់របស់នាងនៅតែស្អាតនិងមានទីផ្សារក្នុងរឿងភាគថៃជាច្រើន។ លើសពីនេះទៅទៀតនាងមានបុរសក្មេងៗសង្ហាជាច្រើនបានលបលួចចិត្តស្រលាញ់មិនតិចនោះទេ តែនាងមិនទាន់ប្រកាសយកគូគ្រងនៅឡើយ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ Davika Hoorne មានលុយ ៥.៥ លានដុល្លារនៅក្នុងវ័យ ២៨ ឆ្នាំ
ចុចអាន៖ ៩ ចំណុចដែលអ្នកគាំទ្រគួរដឹងពី Baifern Pimchanok

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?