Connect with us

KPT+

Davika Hoorne មានលុយ ៥.៥ លានដុល្លារនៅក្នុង​វ័យ ២៨ ឆ្នាំ

បានផុស

នៅ

យោងតាម IMDb និង Forbes បង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់តារាសម្តែងទូរទស្សន៍ Davika Hoorne បាន​ឡើងដល់ ៥.៥ លានដុល្លារនៅក្នុង​វ័យ ​២៨ ឆ្នាំ។

តារាថៃដ៏ស្រស់ប្រិមប្រិយ រូបនេះ អាចរកប្រាក់បានតាម​រយៈការសម្តែងកុនធំនិងរឿងភាគ​ទូរទស្សន៍ក្នុងប្រទេសកំណើតខ្លួនតែប៉ុណ្ណោះ។ IMDb បានធ្វើការប៉ាន់ស្មាននេះ តាមរយៈ​តម្លៃ​នៃ​ទូរទស្សន៍ដែល​កុងត្រា​ជាមួយនាង​ព្រមទំាង​ប្រភពចំណូលពី​ការ​ធ្វើជាអ្នក​ផ្សាយម៉ាកយីហោក្នុងប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា IMDb ទទួលស្គាល់ថា តួលេខខាងលើមិនទាន់ត្រូវ ១០០% ដោយសារគេពុំមាន​​ព័ត៌មានគ្រប់គ្រាន់អំពីប្រភេទ​រថយន្ដដែល​នាង​មាន និងទំហំ​ប្រាក់ខែ ក៏​ដូចជាតម្លៃខ្លួន​នាពេលថ្មៗនេះនៅឡើយ។

ដាវីកា ហ័រណេ ដែលគេហៅតាមថៃថា ម៉ៃដាវីកា  កើតថ្ងៃទី ១៦ ខែឧសភាឆ្នាំ ១៩៩២ ជាតារាសម្តែងនិងជាតារា​ម៉ូ​ឌែល​​ថៃ កូនកាន់ប៊ែលហ្សីក ។ តារារូបនេះ ទើប​បានទទួលកិត្តិនាមពីខ្សែភាពយន្តរបស់នាងនាឆ្នាំ ​២០១០  ក្នុងឱកាស​ដំបូង​សម្តែង​ជាតួឯកស្រីនាង​ណាត ក្នុងខ្សែភាពយន្ត Pee Mark ជាមួយ​តួប្រុស​ Mario Maurer ដែលរកចំណូលបានខ្ពស់ជាងគេប្រៀបជាមួយរឿងដទៃ​ក្នុងប្រទេសថៃនាឆ្នាំនោះ។

រហូតមកដល់ពេលនេះនាងត្រូវបានគេដាក់នាមក្រៅ​ថាជា “ម្ចាស់ក្សត្រីនៃអ្នកធ្វើបទបង្ហាញ” សម្រាប់​ប្រទេសថៃព្រោះ​ជាតារាសម្តែងដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុងGoogle ក៏ជាអ្នកដែលទទួលបានការ​ចូលចិត្ត ការគោរពស្រលាញ់ជាងគេ ក្នុងចំណោមក្រុមតុបតែងមុខឬអ្នករចនាម៉ូដល្បីៗនៃ​ឧស្សាហកម្មទស្សនាវដ្តីនិងសិល្បៈថៃ។

ឆ្ពោះទៅទីផ្សារអន្តរជាតិ នាងគឺជាអ្នកនាំពាក្យរបស់យីហោល្បីឈ្មោះ L’Oréal។ ដាវិកាក៏មានឱកាស​បានទៅចូលរួមក្នុងកម្មវិធីញូវយ៉ក Fashion week តាំងតែពីឆ្នាំ ​២០១៧ មកម៉្លេះ។ ហើយ​រហូតមកនាងមានវត្តមានគ្រប់ឆ្នាំមិនថានៅមហោស្រពកុន ឬកម្មវិធី​អ្វីផ្សេងៗ​។

យោងតាម ​​Vogue បានឲ្យដឹងថា Davika Hoorne គឺជាអ្នកបង្ហាញ​ម៉ូដថ្មី និងគួរឱ្យទាក់ទាញបំផុតរបស់ Milan Fashion Week នៅប្រទេស​អ៊ីតាលី។

មុនពេលល្បីដល់កំពូល ដាវីកា​ចាប់ផ្តើមជាតារាម៉ូឌែលក្នុងវិស័យឧស្សាហកម្មម៉ូដ តំាង​ពី​អាយុបាន​ ១៤ ឆ្នាំដោយ​ការចូលថតផ្សាយពាណិជ្ជកម្មផលិតផល​ផ្សេងៗ។

ក្រោយមក​នាង​ទទួលបានការចាប់អារម្មណ៍​ និងបាន​​ជំនួយពីអតីតអ្នកគ្រប់គ្រងនាង ធ្វើឱ្យ​ដាវិកា​បាន​ទទួលកុងត្រាជាមួយប៉ុស្តិ៍លេខ ៧ ក្នុងឆ្នាំ ២០១៦ ជា​ឱកាស​សម្តែង​តួឯកស្រីដំបូង​បង្អស់ក្នុងជីវិត​។

Davika Hoorne ធ្លាប់​​បានទទួលពានរង្វាន់ក្នុងកម្មវិធី Asia Model Awards កាលពីឆ្នាំ ២០១៦ ដែលប្រារព្ធធ្វើនៅប្រទេសកូរ៉។ បច្ចុប្បន្ន​នាង​ក៏​ជាឯកអគ្គរដ្ឋទូតសុឆន្ទៈ នៃអង្គការយូនីសេហ្វ និង WildAid ថៃផង៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ សេដ្ឋីនីចម្លែក​ ចូលចិត្ត​សាក់រូបមួយតំណាងឱ្យ​មិត្តប្រុសម្នាក់ៗលើរាងកាយ

ចុចអាន៖ ៩ ​ចំណុច​ដែល​អ្នកគាំទ្រ​គួរ​ដឹង​ពី Baifern Pimchanok

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ២៧ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣០ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤៨ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម