ជីវិតកម្សាន្ដ
រ៉េត សារីតា អាចគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា ដោយសារមានសមត្ថភាពពូកែបែបនេះ
ម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ប្រចាំឆ្នាំ២០២០ កញ្ញា រ៉េត សារីតា មានសមត្ថភាពខ្លាំងមិនធម្មតា បូករួមនិងការឆ្លើយសំណួរប្រកបដោយភាពជឿជាក់ព្រមទាំងចំណេះដឹងផងនោះ ទើបនាងអាចដណ្ដើមបានជយលាភីនារដូវកាលនេះ។

កម្មវិធីប្រកួតប្រជែងបវរកញ្ញាចក្រវាលកម្ពុជា រដូវកាលទី៤ ដែលផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍បាយ័ន កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា បានរកឃើញម្ចាស់មកុដថ្មីរបស់ខ្លួន ដោយបានទៅលើបេក្ខនារីពាក់ស្លាកលេខ ១៨ កញ្ញា រ៉េត សារីតា។

តើកញ្ាឯកកម្ពុជារូបនេះមានលក្ខណៈអ្វីខ្លះគួរឲ្យទាក់ទាញ?
ម្ចាស់គ្រងមកុដថ្មី រ៉េត សារីតា ក្នុងវ័យ ២៤ ឆ្នាំ បានបញ្ចប់បរិញ្ញាបត្រភាសាអង់គ្លេស និងកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក ទំនាក់ទំនងអន្តរជាតិ។ បវរកញ្ញាសម្បុរស្រអែមរូបនេះ ចេះនិយាយភាសាបរទេស ៣ យ៉ាងស្ទាត់គឺ ភាសាអង់គ្លេស ថៃ និងបារាំង។

កាលវ័យ ១៩ ឆ្នាំ បវរកញ្ញារូបនេះទទួលបានពានរង្វាន់ជើងឯក CHAMPION AWARD ដំបូងគេនិងក្មេងជាងគេ បន្ទាប់ពីការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ BBC Cambodiaដែលមានឈ្មោះថា Love9 ដែលជាកម្មវិធីជួយលើកកម្ពស់ការយល់ដឹងអំពីការអប់រំសុខភាពផ្លូវភេទនិងសុខភាពបន្តពូជសម្រាប់យុវជន។ បន្ថែមពីលើនោះ កញ្ញាធ្លាប់ចូលរួមជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដើម្បីនិយាយអំពីសុខភាពផ្លូវភេទសម្រាប់យុវជនថែមទៀតផង។

រ៉េត សារីតា មានចំណូលចិត្តលេងបាល់ទាត់ ហែលទឹក និងចម្អិនអាហារ។ កញ្ញាចាប់ផ្តើមធ្វើដំណើរតាំងពីអាយុ ៨ ឆ្នាំ រហូតមកទល់ពេលនេះ នាងបានទៅដល់ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក វៀតណាម ថៃ តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន។

បវរចក្រវាលកម្ពុជា ២០២០ រូបនេះ ក៏ត្រូវបានគេស្គាល់ផងដែរថាជាពិធីការិនីទូរទស្សន៍ដែលបានចូលរួមព្រឹត្តិការណ៍ធំៗនៅក្នុងប្រទេសដូចជា កម្មវិធីប្រកួតអន្តរជាតិពានរង្វាន់រាត្រី និងព្រឹត្តិការណ៍សាជីវកម្មជាច្រើនដែលមានគេស្គាល់ទូទាំងពិភពលោក។ មួយវិញទៀត កញ្ញាជាឯកអគ្គរដ្ឋទូតម៉ាកយីហោរមួយចំនួនផងដែរ។ កញ្ញាក៏ជាតារាសម្តែង អ្នកផលិតខ្សែភាពយន្ត អ្នកអានស្គ្រីប និងទើបតែបញ្ចប់វគ្គសិក្សារបស់ខ្លួនក្នុងការនិពន្ធរឿងថ្មីៗនេះ។

អ្វីកាន់តែភ្ញាក់ផ្អើល រ៉េត សារីតា ក៏ជាអ្នកហ្វឹកហាត់ក្បាច់គុនល្បុក្កតោ ឬ L’bokator ដែលជាក្បាច់ប្រយុទ្ធចំណាស់ជាងគេមួយនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ សន្យា
ចុចអាន៖ ឈុតតំណាងជាតិបវរកញ្ញាចក្រវាល និមិត្តរូបវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?