ជីវិតកម្សាន្ដ
សំណាង អេលីណា ពោលប៉ុន្មានឃ្លានេះ មុនបញ្ចប់តួនាទីជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជានាឆ្នាំចាស់
អតីតកញ្ញាឯកកម្ពុជា សំណាង អេលីណា ថ្លែងទៅកាន់បេក្ខនារីដែលនឹងក្លាយជាម្ចាស់មកុដឆ្នាំថ្មីថា ត្រូវធ្វើអ្វីៗដោយក្ដីស្រឡាញ់ និងមានទំនួលខុសត្រូវច្បាស់លាស់ជាមួយតំណែងរបស់ខ្លួន។

ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ពិភពលោក Miss Universe Cambodia 2020 នាវគ្គផ្ដាច់ព្រ័ត្រដែលទើបបញ្ចប់កាលពីយប់មិញ ក្នុងនោះអតីតបវរកញ្ញាចក្រវាលកម្ពុជា ២០១៩ សំណាង អេលីណា បានចូលរួមជាគណកម្មការ និងជាភ្ញៀវកិត្តិយសដើម្បីបំពាក់មកុដដល់កញ្ញាឯកជំនាន់ថ្មី។
រាជនីកំពូលសម្រស់របស់រាជាណាចក្រកម្ពុជារូបនេះ បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ដ៏ស្រស់ស្អាត រួមជាមួយការចាក់បញ្ចាំងវីដេអូខ្លី ក្នុងន័យរំឭកអតីតកាលមុនគ្រងមកុដក្នុងឆ្នាំកន្លងទៅ ក៏ដូចថ្លែងអំណរគុណ ព្រមទាំងផ្ញើសារទៅបេក្ខនារីទាំង ២០ រូបផងដែរ។

កញ្ញាពោលដូច្នេះ កន្លងមកខ្លួនតែងតែជឿជាក់ថា ស្ត្រីគឺជាមនុស្សម្នាក់ដែលក្លាហាន និងអាចធ្វើអ្វីៗបានគ្រប់យ៉ាង ហើយការគិតនិងក្ដីសុបិនមួយនេះបានក្លាយជាការពិតនៅពេលដែលកញ្ញាបានគ្រងមកុដបវរកញ្ញាឯកកម្ពុជា ឆ្នាំ២០១៩។ ជាក្មេងស្រីម្នាក់ដែលមានក្ដីស្រមៃ និងមានឆន្ទៈ សំណាង អេលីណា បានក្លាយជាស្ត្រីក្លាហាន មោះមុត ដែលតំណាងឲ្យកម្ពុជាក្នុងកម្មវិធីសម្រស់ក៏ធំមួយរបស់ពិភពលោកគឺ Miss Universe ។ កម្មវិធី និងតំណែងមួយនេះបានឆ្លុះបញ្ចាំងពីការតស៊ូ សេចក្ដីខំប្រឹង ការតាំងចិត្ត និងទំនួលខុសត្រូវដ៏ច្បាសលាស់របស់នារីខ្មែរគ្រប់រូប។ តំណែងមួយនេះ និងផ្នត់គំនិតទាំង៤ បានផ្លាស់ប្ដូរជីវិតរបស់បវរកញ្ញាយើងមកដល់សព្វថ្ងៃ។

អតីតម្ចាស់ជយលាភីរូបនេះបន្ថែមទៀតថា ចាប់តាំងពីថ្ងៃដែលចូលប្រកួត គោលបំណងរបស់ខ្លួន គឺចង់លើកការតស៊ូមតិលើការអប់រំកុមារកំព្រា ក្មេងតូចៗ និងលើកកម្ពស់ដល់ស្ត្រី។ កញ្ញាបានប្រើប្រាស់សំឡេង និងតំណែងរបស់ខ្លួន ដោយសហការជាមួយសប្បុរសជនជាច្រើនដើម្បីបំពេញនូវការសន្យាកន្លងមក។

សំណាង អេលីណា ថ្លែងជាចុងក្រោយថា “ជាការបញ្ចប់កាព្វកិច្ចមួយនេះ នាងខ្ញុំសូមបញ្ចប់ដោយក្ដីស្រឡាញ់ និងសេចក្ដីដឹងគុ អស់ពីបេះដូង។ សូមឲ្យស្ត្រីខ្មែរគ្រប់រូបដែលមានក្ដីស្រមៃ កុំបោះបង់ចោល សូមបន្តនូវក្ដីសង្ឃឹមនិងការតស៊ូ ហើយសូមឲ្យអ្នកដែលកាន់តំណែងនេះបន្តត្រូវចងចាំថា ត្រូវធ្វើដោយក្ដីស្រឡាញ់ និងមានទំនួលខុសត្រូវច្បាស់លាស់ទៅលើមកុដមួយនេះ”៕
អត្ថបទ៖ សន្យា
ចុចអាន៖ រ៉េត សារីតា អាចគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា ដោយសារមានសមត្ថភាពពូកែបែបនេះ
ចុចអាន៖ ឈុតតំណាងជាតិបវរកញ្ញាចក្រវាល និមិត្តរូបវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ