ជីវិតកម្សាន្ដ
បុរសម្នាក់ ប្រកាសបន្តតំណែងរត់ស្វែងរកថវិកា ជូនមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
ថ្មីៗនេះមានមហាជនគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសកម្ពុជា ពិតជាមានការស្ងើចសរសើរនិងគាំទ្រខ្លាំង ចំពោះសកម្មភាពមនុស្សធម៌របស់តារាចម្រៀងលោក អួន បឋម ហៅ សាយ តាមរយៈកម្មវិធីមួយ ដែលមានឈ្មោះថា«រត់ដើម្បីសប្បុរសធម៌ជាមួយសាយ»។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ ក្នុងការកាត់បន្ថយអត្រាមរណភាពរបស់កុមារ និង ដើម្បីជួយកុមារ ដែលកំពុងត្រូវការការគាំទ្រផ្នែកសុខាភិបាលនៅកម្ពុជា។

គេចាំបានថា សម្រាប់កម្មវិធីប្ដេជ្ញាចិត្តរត់ជុំវិញប្រទេសកម្ពុជា ដើម្បីប្រមូលមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរនេះ គឺ សាយ បានកំណត់រយៈពេលរត់លើចម្ងាយផ្លូវចំនួន៩៩ថ្ងៃ ដែលក្នុងមួយថ្ងៃតម្រូវឲ្យរត់ចម្ងាយប្រហាក់ប្រហែល៤០គីឡូម៉ែត្រ។ ចំណុចដំបូងដែលត្រូវចាប់ផ្តើម គឺរត់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តនានានៃប្រទេសកម្ពុជា។

លោក សាយ បានកំណត់ពេលវេលារត់កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នឹងគ្រោងបញ្ចប់ទៅវិញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ហើយបើគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ សាយ ប្រមូលថវិកាបានប្រមាណជាង៤០ម៉ឺនដុល្លារ។ សកម្មភាពរបស់ សាយ នាពេលនេះ កំពុងទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់មហាជននិងប្រជាពលរដ្ឋគ្រប់បណ្តាខេត្តមួយចំនួន ដែល សាយ បានធ្វើដំណើររត់ឆ្លងកាត់ ផងដែរ។


ទន្ទឹមគ្នានៃយុទ្ធនាការរបស់ សាយ មិនទាន់ត្រូវបានបញ្ចប់ផងនោះ ក៏ស្រាប់តែពេលនេះលេចមុខបុរសម្នាក់ទៀត មិនត្រឹមតែចូលរួមគាំទ្រនិងអបអរចំពោះសកម្មភាពរបស់ សាយ នោះទេ គឺលោកថែមទាំងប្រកាស ដោយភាពក្លាហាននិងតាំងចិត្តខ្ពស់ថា ខ្លួននឹងបន្តសកម្មភាពរត់នេះ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះ។


ផ្អែកតាមម្ចាស់ Account Facebook ឈ្មោះ Cam Steven ប្រកាសពីគោលបំណងរបស់ខ្លួនថា ខ្ញុំបាទសូមចូលរួមអបអរសាទរជូនចំពោះលោក អួន បឋម ហៅ សាយ។ ខ្ញុំបាទ សូមបន្តដំណើរការរត់បន្តពីលោក សាយ ដោយខ្ញុំបាទសូមប្រកាសរត់ទៅខាងផ្នែកខាងប៉ែកឦសាន្តប្រទេស។


បន្ថែមពីលើនេះ លោកបានបញ្ជាក់ទៀតថា គោលដៅដំបូង គឺលោកនឹងចាប់ផ្តើមរត់ចេញពីរាជធានីភ្នំពេញ ,ឆ្ពោះទៅកាន់ខេត្តមានដូចជា៖ កំពង់ចាម ,ត្បូងឃ្មុំ , ក្រចេះ , ស្ទឹងត្រែង ,រតនគីរី មណ្ឌលគីរី ,ស្វាយរៀង ,ព្រៃវែង នឹងត្រូវបញ្ចប់នៅទីក្រុងភ្នំពេញ ដើម្បីស្វែងរកថវិកាឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ទម្ងន់ក៏ស្រក សម្រស់ក៏បាក់ សាយនៅតែមានកម្លាំងចិត្តដោយសារមហាជនគាំទ្រពីគ្រប់មជ្ឈដ្ឋាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ