ជីវិតកម្សាន្ដ
តារារ៉េប ជីដេវីត ត្រៀមចេញចម្រៀងក្នុងផលិតកម្មថ្មី នៅពេលឆាប់ៗខាងមុខនេះ
តារារ៉េប លោក ជីដេវីត បានកំពុងនិងត្រៀមចេញបទចម្រៀងរបស់ខ្លួន នៅក្នុងផលិតកម្មថ្មី នេះបើតាមការបង្ហោះសារ នៅក្នុងផេកផ្លូវការរបស់លោកផ្ទាល់ ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើនអន្ទះសាថា តើជាផលិតកម្មមួយណា ដែលលោកនឹងចូល។

គូស្នេហ៍កញ្ញា ទេព បូព្រឹក្ស លោក ជីដេវីត ដែលកំពុងតែសាងភាពផ្អែមល្ហែមជាមួយគ្នានេះ ក្រោយចាកចេញពីទ្រនំចាស់របស់ខ្លួន អ្នកទាំងពីរបានបង្កើតផលិតកម្មផ្ទាល់ខ្លួនឈ្មោះ DITWAY NATION ដែលមានតារាវ័យក្មេងច្រើនអ្នកផងដែរ។ ទោះបីមិនមានការជួយជ្រោមជ្រែងពីអ្នកណា តែ ជីដេវីត នៅតែផលិតបទចម្រៀងថ្មីសម្រាប់បម្រើទៅដល់អ្នកគាំទ្ររបស់លោក។ ផ្ទុយទៅវិញមួយរយៈចុងក្រោយនេះ មានហ្វេននិងអ្នកគាំទ្រជាច្រើនអ្នក បានទន្ទឹមរង់ចាំបទចម្រៀងថ្មីរបស់លោក ស្រាប់តែលោកបានបង្ហោះសារមួយថា “ខ្ញុំមិនមែនមិនចង់ចេញចម្រៀងទេបងប្អូន ខ្ញុំនឹងចេញតែចាំចេញនៅកន្លែងថ្មី” សារមួយបានធ្វើឲ្យអ្នកគាំទ្រជាពិសេសហ្វេនៗរបស់លោក មានការត្រេកអរជាខ្លាំង និងបានចូលរួមអបអរសាទរចំពោះលោក ក្នុងការវិលត្រឡប់មកលើកនេះជាមួយផលិតកម្មថ្មី និងមានហ្វេនមួយចំនួនកំពុងអ៊ុតថា លោកនឹងចូលផលិតកម្មមួយណា។



គួររំលឹកផងដែរថា ក្រោយការចាកចេញពីទ្រនំចាស់ជាមួយដៃគូ លោកបានចេញបទចម្រៀងជាច្រើននៅក្នុងផលិតកម្ម DITWAY NATION ជាមួយគូស្នេហ៍កញ្ញា ទេព បូព្រឹក្ស និងទទួលបានការងារជាច្រើនទៀតជាទូតសុឆន្ទៈផលិតផលផងដែរ៕


អត្ថបទ៖ ជលសាល
សូមចុចអាន៖ សឿ សុធារ៉ា កាន់តែធ្វើឲ្យមហាជនសង្ស័យលើបញ្ហាបែកបាក់ស្វាមី

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស