Connect with us

ជីវិតកម្សាន្ដ

មកស្គាល់ការងារ​ដំបូង​ៗនៃកំពូលតារាទាំងនេះមុន​ពេលបាន​ល្បីល្បាញ

បានផុស

នៅ

ថ្ងៃ​នេះ​យើង​​សូម​ជូន​នូវ​បញ្ជី​ឈ្មោះ​តារា​ល្បីៗ ៦ រូប ​ដែល​ចែក​រំលែក​ការងារ​ដំបូង​របស់​ពួកគេ ​មុន​ពេល​ក្លាយ​ជា​តារា​កំពូល​របស់​ហូលីវូដមកដល់សព្វថ្ងៃនេះ។

១. តារាសម្ដែង Brad Pitt

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ក្លាយ​ជា​បុរស​ដែល​ហូលីវូដ​ចង់​បាន​ លោក Brad Pitt បាន​បន្ត​ការ​សិក្សា​ផ្នែក​សារព័ត៌មាន ​ប៉ុន្តែ​បាន​បោះបង់​ចោល​សាលា​មុន​ពេល​បញ្ចប់​ការ​សិក្សា។  មុន​ពេល​ល្បីល្បាញ​ លោក​ធ្លាប់លក់​ទូទឹកកក ​បើកឡាន​ឲ្យ​មនុស្ស​ល្បីៗ និង​ជា​អ្នក​លក់​អាហារ​តាម​ចិញ្ចើមថ្នល់​។

២. តារាចម្រៀង Madonna

មុន​ពេល Madonna ប្រែ​ទៅ​ជា​តារា​ចម្រៀង​ប៉ុប​ដែលពោរពេញដោយ​មនោសញ្ចេតនាកេរ្តិ៍ឈ្មោះសុះសាយ​ នាង​ធ្លាប់បម្រើការ​នៅហាង Dunkin Donuts ក្នុង​ទីក្រុង​ញូវយ៉ក។

៣. តារាចម្រៀង Jennifer Hudson

មុន​ពេល Jennifer ក្លាយ​ជា​អ្នកចម្រៀង​ពូកែដូចបច្ចុប្បន្ន​ នាង​ជាអ្នកបម្រើ​ការ​តាមហាងអាហារ និងជា​អ្នក​រត់​តុ​នៅហាង ​Burger King។

៤. តារារ៉េប Kanye West

មុន​ពេល Kanye ក្លាយ​ជាបុរសនៃមានរហស្សនាមថា “ The Kanye West” លោក​ជាលក់ខោអាបនៅហាងសម្លៀកបំពាក់ Gap ដ៏ល្បី ហើយរូបលោក​ក៏​​បាន​រៀបរាប់​ពី​ការងារ​ដំបូង​របស់​ខ្លួន នៅ​ក្នុង​អាល់ប៊ុម​ចម្រៀង​​ដែរ។

៥. តារាសម្ដែង George Clooney

មុន​នឹង​ក្លាយ​ជា​តារា​ហូលីវូដ​ លោក George ធ្លាប់ដាក់ពាក្យធ្វើការ​ឲ្យ​ក្រុម Cincinnati Reds Baseball ហើយ​ត្រូវ​បាន​គេ​បដិសេធ។ បន្ទាប់ពី​ឈប់​រៀន​​វិទ្យាល័យ​ លោក​បានធ្វើ​ការងារ​ចម្រុះជា​ច្រើន​ដែល​រួមមាន​ទាំង​ អ្នក​លក់​ស្បែក​ជើង ​និង​ធ្វើការ​ប្ដូរ​វេន​នៅ​ឯ​ចម្ការ​ថ្នាំជក់។

៦. តារាសម្ដែង Jennifer Annisto

មុន​ពេល​ក្លាយ​ជា​អ្នក​សម្ដែង​រឿង​ប្រវត្តិសាស្ត្រ Rachel ​ តារាសម្ដែង Jennifer ធ្លាប់ធ្វើការ​ជា​អ្នកបម្រើ ​អ្នក​បើក​ទូរទស្សន៍​ និង​អ្នក​ផ្ញើ​សារ៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖ bornrealist

ចុចអាន៖ រឿងពិតសែនកម្សត់ៗលាក់ពីក្រោយអតីតកាល​នៃ​តារាៗលំដាប់ពិភពលោក

ចុចអាន៖ មកដឹងប្រវត្តិតារាសម្ដែងក្បាច់គុនឆ្នើម លី ស៊ាឡុង ( Bruce Lee)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម