Connect with us

ជីវិតកម្សាន្ដ

ថវិកា​ទទួល​បាន​តាមរយៈ​«​មូលនិធិ​សិល្បករ​សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩»​សរុប​ជាង​៥​ម៉ឺនដុល្លារ

បានផុស

នៅ

​​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០​ចំពោះ​ថវិកា មូលនិធិ​សិល្បករ​ខ្មែរ​និង​សប្បុរសជន​សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​ ដើម្បី​ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ ​ដែល​ទទួល​បាន​តាមរយៈ​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្រ​ជួយ​សង្គម​ គឺ​មាន​ចំនួន​ប្រមាណ​ជាង​៥​ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ការ​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក ហេង ឡុង បាន​លើកឡើងថា ​ចំពោះ​ថវិកា​«​មូលនិធិ​សិល្បករ​សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩»​ គឺ​ទទួល​បាន​សរុប​មាន​ចំនួន ៥០,៣៣៩.៩៩ ដុល្លារ​។​ ថវិកា​ទាំងនេះ ​ដោយ​ទទួល​បាន​ពី​សិល្បករ​-​សិល្បការិនី និង​សប្បុរសជន​ខ្មែរ​នៅ​ទូទាំងប្រទេស​។​ ថវិកា​នេះ​ ក៏​ត្រូវ​បាន​លោក ហេង ឡុង នាំ​យក​ទៅ​ប្រគល់​ជូន​ឯកឧត្តម សេង ទៀត ដើម្បី​ចូលរួម​ទិញ​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​ជា​រាជរដ្ឋាភិបាល​រួចរាល់​ហើយ​ដែរ​។

​លោក ហេង ឡុង ​បាន​បន្ត​ថា​នេះ ​មិន​មែន​ជា​លើក​ទី​១​ទេ ​សម្រាប់​ការ​ចូល​រួមជាមួយ​រាជរដ្ឋាភិបាល​។​ ខ្ញុំ សូម​គោរព​អរគុណ​នូវ​មហា​ទឹកចិត្ត​របស់​បងប្អូន​សិល្បករ​សិល្បការិនី និង​គោរព​ចំពោះ​ឆន្ទៈ​ស្រលាញ់​ជាតិ​ ដែល​សុខចិត្ត​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​។ ជា​មួយ​គ្នា​នេះ​លោក ហេង ឡុង បាន​បន្ថែម​ទៀត​ថា​ ខ្ញុំ​សូម​គោរព​ជូនពរ​បងប្អូន និង​សប្បុរសជន​ទាំងអស់​ជួប​នូវ​សុខ​ភាព​ល្អ និង​កាន់តែ​រីកចម្រើន​គ្រប់​ភារកិច្ច ដើម្បី​បន្ត​ចូលរួម​ជាមួយ​សង្គមជាតិ​យើង​ទាំង​អស់​គ្នា​។ ​តាម​ការ​កត់​សម្គាល់​សិល្បករ​-​សិល្បការិនី​ ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ឧបត្ថម្ភ​ថវិកា​ជួយ​ដល់​រាជរដ្ឋាភិបាល ​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​នោះ​រួមមាន៖

កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ , លោក​ខេមរៈ សិរីមន្ត​, កញ្ញា​សុខ ពិសី​, លោក​ឆាយ វីរៈ​យុទ្ធ​, លោក​ខេ​ម ,​អ្នកនាង​សួស វី​សា​, លោក នី រតនា​, លោក ប៊ុន សក្ដិ​,​កញ្ញា​ឈិន ម៉ា​និច្ច​, នា យ ក្រឹម​, អ្នកនាង ទៀង​មុំ សុធាវី​, កញ្ញា តន់ ចន្ទ​សី​ម៉ា​,​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​ និង​លោក​ ដួង វីរៈ​សិទ្ធ ជាដើម​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ផលិតកម្ម​អង្គរវត្ត​ ប្រកាស​ស្វែងរក​ឯកសារ​សិល្បៈ​ខ្មែរ​ ពី​ឆ្នាំ​១៩៨០-២០២០ ​ដើម្បី​ចងក្រង​រក្សាទុក​ កុំ​ឲ្យ​បាត់បង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម