ជីវិតកម្សាន្ដ
លោកឧកញ៉ា ឌួង ឆាយ ៖ ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង!
ក្រោយពេលដែលភរិយាយអ្នកស្រី ដេត ម៉ាលីណា បានប្រកាសទម្លាយជាសាធារណៈនូវដំណឹងចែកផ្លូវគ្នាជាមួយស្វាមីលោកឧកញ៉ា ឌួង ឆាយ បង្កការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងនោះភ្លាមៗនេះដែរ គឺមានអ្នកគាំទ្រនិងមហាជនជាច្រើន បាននាំគ្នាទន្ទឹងរង់ចាំការចេញមុខបកស្រាយ ដោយផ្ទាល់មាត់ពីសំណាក់លោកឧកញ៉ា ឌួង ឆាយ។

ប៉ុន្តែបើទោះបីជា ត្រូវបានអ្នកស្រី ដេត ម៉ាលីណា បញ្ចេញសារលែងលះនិងត្រូវបានចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុករហូតមានសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានយកទៅចុះផ្សាយយ៉ាងណាក្តីតែសម្រាប់លោកឧកញ៉ា ឌួង ឆាយ ហាក់មិនមានប្រតិកម្មតបតឬបកស្រាយជាក់លាក់ណាមួយ ឲ្យមហាជនបានដឹងច្បាស់នៃការពិតចំពោះបញ្ហាចែកផ្លូវគ្នានេះ នៅឡើយទេ។



ដោយឡែកបើងាកមកចាប់អារម្មណ៍ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា ឌួង ឆាយ មុននេះបន្តិច គេបានឃើញលោកឧកញ៉ា បានបង្ហោះសារជូនពរថ្ងៃខួបកំណើតខ្លួនឯងថា រីករាយថ្ងៃខួបកំណើតរបស់ខ្ញុំ ពូមីងបងប្អូនមានពាក្យជូនពរខ្ញុំទេបាទ? សូមអរគុណពូមីងបងប្អូនទាំងអស់គ្នា ចំពោះការស្រលាញ់រាប់អានកន្លងរហូតមកណា។ ជាមួយគ្នានៃការថ្លែងសារជួនពរថ្ងៃខួបកំណើតសម្រាប់ខ្លួនឯងនេះដែរ លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហាញសារខ្លីមួយទៀតអមដោយអត្ថន័យដ៏ចាប់អារម្មណ៍ ដែលលើកឡើងថា ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់ គឺល្អបំផុត។ តាមរយៈអត្ថន័យខ្លីខាងក្រោមនេះ ត្រូវបានអ្នកគាំទ្រមួយចំនួនយល់ឃើញថា នេះអាចជាចេតនា ដែលត្រូវបានលោកឧកញ៉ានិយាយចង់សំដៅទៅលើរឿងរ៉ាវនៃការបែកបាក់ភរិយា ផងដែរ៕



អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ មហាជនទន្ទឹងរង់ចាំមើលការ បកស្រាយពីឧកញ៉ា ឌួង ឆាយ ក្រោយភរិយាប្រកាសចែកផ្លូវគ្នា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង