ជីវិតកម្សាន្ដ
វណ្ណា ឌី ដែលល្បីថតសារអប់រំកូវីដ១៩ គ្មានផ្ទះអាស្រ័យ ពេលនេះជួយធ្វើការក្នុងហាង ដើម្បីយកកន្លែងស្នាក់នៅ
លោក វណ្ណា ឌី ជាសិល្បករជើងចាស់ម្នាក់ធ្លាប់មានកេរ្តិ៍ឈ្មោះតាមរយ:ការថតស្ប៉តនិងភាពយន្តមួយចំនួន ហើយកំពុងល្បីល្បាញតាមរយៈការផ្សព្វផ្សាយពីកូវីដ១៩ ពេលនេះបានផ្ដើមវិលចូលសិល្បៈវិញ ក្រោយស្ថានភាពជំងឺបានធូរស្រាល តែពុំមានផ្ទះផ្ទាល់ខ្លួនស្នាក់អាស្រ័យឡើយ។

ក្រោយពីទទួលបានថវិកាឧបត្ថម្ភពីលោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមាគមមិត្តសិល្បករព្រមទាំងតារាសម្ដែងមួយចំនួនទៀតឲ្យព្យាបាលជំងឺដែលកំពុងញាំញីសុខភាព ពេលនេះលោក វណ្ណា ឌី បានជាសះស្បើយពីជំងឺហើយ ។ ក្រោយទទួលបានជំនួយនេះ លេាក វណ្ណាឌី បានលើកហត្ថាទាំងទ្វេប្រណមដើម្បីសុំថ្លែងអំណរគុណដល់សប្បុរសជនដែលជួយជីវិតលោកឲ្យរស់រានមានជីវិតនឹងបានចូលរួមប្រឡូកក្នុងវិស័យសិល្បៈឡើងវិញផងដែរ។

បច្ចុប្បន្ន លោក វណ្ណាឌី កំពុងឆក់បានឱកាសចូលរួមសម្តែងម្តងម្កាល និងកំពុងថតភាពយន្តឲ្យផលិតកម្មរតនា ដែលដើរតួជាឪពុកក្នុងរឿង “គំនុំឈាមឪពុក” ។ លោកបង្ហើបឲ្យដឹងដែរថា កន្លងមកខ្លួនបានថតរឿងបានច្រើនគួរសមឲ្យប៉ុស្តិ៍ PNN និង CTN។
លោកបានរៀបរាប់ឲ្យដឹងថាក្រោយពីផ្ទុះជំងឺកូវីដ១៩ លោកបាត់បង់ប្រាក់ចំណូលអស់រលីង ដោយរកលុយជួលផ្ទះនៅពុំបានឡើយ។ សព្វថ្ងៃកំពុងស្នាក់អាស្រ័យនៅភោជនីយដ្ឋាន (ផ្ទះលោកឪ) ដោយលក់គុយទាវ បាយ និងគ្រឿងក្លែម ផ្សេងៗ។ ពេលទំនេរពីការថតលោកបានជួយធ្វើការក្នុងហាងឲ្យ ដើម្បីយកកន្លែងស្នាក់នៅ។

គួររំលឹកឲ្យដឹងថា លោក វណ្ណា ឌី ជាសិល្បករមួយរូបធ្លាប់ហាត់រៀនប្រពៃណីនៅសាលាវិចិត្រសិល្បៈជាង ២ ឆ្នាំ។ក្រោយមកលោកបានឈប់ពីការងារនេះ ដេាយទៅរៀបការប្រពន្ធទី១មានកូនបីនាក់៊។ បន្ទាប់ពីប្រពន្ធដើមស្លាប់ចោលទៅ លោកក៏រៀបការប្រពន្ធទី ២ បានកូន ហើយបានបែកបាក់គ្នាដោយសារការរស់នៅមិនចុះសម្រុងនឹងកូនប្រពន្ធចុង។លេាកប្រាប់ថា “ខ្ញុំត្រូវលែងលះគ្នាម្ដងទៀត រួចខ្ញុំបានមករស់នៅភ្នំពេញ ចៃដន្យក៏បានជួបនឹងនាយកុយតារាកំប្លែង ហើយលេាកបានណែនាំខ្ញុំចូលប្រឡូកក្នុងការថតឡើងវិញ។ ខ្ញុំបានចាប់ផ្ដើមថតស្ប៉តអប់រំមួយចំនួនផងដែរ ហេីយចាប់ផ្តើមមានឈ្មេាះរហូតមកដល់សព្វថ្ងៃ។”

លោកបញ្ជាក់ចុងក្រោយថា “ពេលនេះខ្ញុំសង្ឃឹមលេីសិល្បៈសិន បើសិនជាទៅថ្ងៃមុខជីវិតរបស់ខ្ញុំគ្មានអ្វីពឹងទេ ប្រហែលជាត្រូវរំពឹទីវត្តអារាមហើយ ព្រោះពេលនេះប្រពន្ធក៏គ្មាន កូនក៏គ្មានដែរ។”
អត្ថបទ៖ រុងរឿង
ចុចអាន៖ កវីនិពន្ធ យឹម តាស្រង់ ដាក់ប៉ុន្មានឃ្លានេះធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកគ្រប់គ្នា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង