ជីវិតកម្សាន្ដ
អបអរសាទរ ! ព្រះនាងតូច ជេនណា នរោត្តម ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈរបស់សហព័ន្ធកីឡារាំកម្ពុជា
មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការចូលរួមអបសាទរក្រោយ ពេលដែលព្រះនាងតូច ជេនណា នរោត្តម ត្រូវបានជ្រើសរើសតែងតាំងធ្វើជាក្លាយឯកអគ្គរាជទូតសុឆន្ទៈរបស់សហព័ន្ធកីឡារាំកម្ពុជា។
បើយោងតាមព្រះរាជបន្ទូលរបស់ព្រះនាងតូច ជេនណា នរោត្តម ទ្រង់បានរៀបរាប់ដូច្នេះថា ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានផ្តល់កិត្តិយសយ៉ាងធំធេងមួយដល់រូបខ្ញុំដោយលោកជំទាវ បានដាក់សំណើសុំមួយស្នើទៅសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងជាព្រះស្ថាបនិកក្រុមហ៊ុន NCJ E mpire Studio សម្តេចតានៃខ្ញុំដើម្បីឲ្យខ្ញុំក្លាយជាឯកអគ្គរាជទូតសុឆន្ទៈរបស់សហព័ន្ធកីឡារាំកម្ពុជានេះ។
ព្រះនាងតូចមានព្រះរាជបន្ទូលទៀតថា ដោយមានការសម្រេចព្រះទ័យព្រះអនុញ្ញាតព្រះរាជទានពីសម្តេចតាព្រះមហិស្សរានៃខ្ញុំ ព្រមទាំងការស្រឡាញ់របស់ខ្ញុំផង ខ្ញុំក្លាយជា ” ឯកអគ្គរាជទូតសុឆន្ទៈរបស់សហព័ន្ធកីឡារាំកម្ពុជា”ពីពេលនេះតទៅ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២១ម្សិលមិញនេះ ខ្ញុំមានបានចូលរួមជាកិត្តិយសក្នុងកម្មវិធីប្រកាសជយលាភីនៃការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ជាមួយលោកជំទាវ តាន់ គីមហួយ កែ គីមសែ តំណាងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចយាយទួត និង លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាគណៈអធិបតីនៃកម្មវិធីនេះ។
បន្ថែមពីនេះ ព្រះនាងតូច ជេនណា នរោត្តម បានមានព្រះរាជបន្ទូលដោយសង្កត់ធ្ងន់ដែរថា កីឡារាំជាកីឡាមួយប្រភេទ ដែលមានប្រយោជន៍សម្រាប់សុខភាពរបស់ពុកម៉ែបងប្អូនទាំងអស់ ដែលអាចកម្សាន្តលំហែផង និងហាត់ប្រាណ ដើម្បីសុខភាពផង។ ខ្ញុំនិងចូលរួមជួយរាល់សកម្មភាពទាំងឡាយតាមអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីឲ្យស្ថាប័នមួយនេះ មាននាមល្បីល្បាញជាបន្តទៀត៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ អ៉ីវ៉ា ស្តាយគំនិតដែលរាប់អាននិងទុកចិត្តមនុស្សខុស
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១៤ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?