២០២១ហើយ​ មិនទាន់មាន​អ្នកផ្តួល​ Kendall បានហើយ​ថានាង​ជាកំពូលរូបក្លូន – Kampuchea Thmey Daily
Connect with us

KPT+

២០២១ហើយ​ មិនទាន់មាន​អ្នកផ្តួល​ Kendall បានហើយ​ថានាង​ជាកំពូលរូបក្លូន

Published

on

Kendall Jenner តារាបង្ហាញម៉ូដល្បីនិងជា “នារីស្រស់ស្អាតផុតគេ” នៃត្រកូល Kardashian ត្រូវបានអ្នកឌីហ្សាញទំាង​អស់​អះអាងថា នាងពិតជាមនុស្ស​លើផែនដី ដែល​អាចជំនួសឱ្យរូបក្លូន នៅក្នុងមន្ទីរពិសោធន៍ ដោយសារ​តែ​ស្លៀក​ពាក់អ្វី​ឡើងមក ក៏​សមទំាងអស់ មានព្រលឹងព្រលះ មាន​និមិត្តរូបសិល្បៈ ហើយ​លក់ដាច់សព្វសារពើ។​

ធម្មតា​នៅប្រទេស​អ៊ីតាលី និងអាមេរិក​ ទីផ្សារ​ម៉ូដែលធំបង្អស់របស់លោកយើងនេះ គឺតម្លៃ អ្នកបង្ហាញម៉ូដដំបូង​ៗមាន​ពី ១០០ ដុល្លារក្នុងមួយម៉ោងដល់​ ១៥០០ ដុល្លារក្នុងមួយថ្ងៃ សម្រាប់កាថត តាឡុក និងសម្រាប់ភ្នាក់ងារផ្សាយពាណិជ្ជកម្ម Agency។ ពេលម៉ូឌែលណាម្នាក់ល្បី តម្លៃអាចហក់ដល់ ​២៥០ ដុល្លារក្នុងមួយម៉ោងឬ ១០,០០០ ដុល្លារក្នុងមួយថ្ងៃជាមធ្យម។

មកដល់ដើម​ឆ្នាំ ​២០២១ នេះហើយ​ក៏នៅ​តែ​មិនទាន់មាន​អ្នកណាអាច ​ផ្តួល​ Kendall Jenner ពីមុខងារ​ជាកំពូលម៉ូឌែល​ដែលមានតម្លៃខ្លួន​ខ្ពស់បំផុតនៅឡើយ។

ទស្សនាវដ្តី Forbes បរិយាយថា ​Kendall រកចំណូលបាន ២២ លានដុល្លារអាមេរិក​ក្នុង១ឆ្នាំ ហើយនាដើមឆ្នាំនេះនាងជាម្ចាស់ទ្រព្យប៉ាន់ប្រមាណចំនួន ៤៥ លានដុល្លារអាមេរិក។

Kendall Nicole Jenner កើតថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ១៩៩៥ ជាតារាម៉ូដែលនិងជាអ្នករាយការណ៍​សារព័ត៌មាន។ នាងត្រូវបានគេស្គាល់ច្បាស់ ដោយសារតួនាទីរបស់នាងនៅក្នុងកម្មវិធីទូរទស្សន៍​ដែល​រាយការណ៍​អំពី​ករណីរំលោភសិទ្ធិលើ​ជនជាតិកាដាស្យា។

បន្ទាប់ពីបានធ្វើការនៅក្នុងពិភពផ្សព្វផ្សាយពាណិជ្ជកម្មនិងការថតរូបបែបបង្ហាញម៉ូត Kendall ត្រូវបាន​ពិភពស្លាកយីហោហ្វេស្សិន​ប្រញ៉ាយគ្នាចុះកុងត្រា។ ពួកអ្នក​រចនាម៉ូដធំៗ​ក្នុងពិភពលោក បាននិយាយថានាង​ជាគ្រប់គជ​នៃពិភពប្រណីតភាព។ នាង​ធ្លាប់បានធ្វើបទវិចារណកថាជាច្រើន​និងតថផ្សាយ​លើគ្របមុខ​របស់ Vogue Forde Globe Victoria’s Secret ហើយ​បានស្មគ្រ័​ជាឯកអគ្គរដ្ឋទូត​សម្រាប់យុទ្ធនាការផ្សព្វផ្សាយពហុព័ត៌មានរបស់ Estée Lauder៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ កំពូលអ្នកបង្ហាញម៉ូដស៊ីថ្លៃជាងគេក្នុងលោកជាអ្នកណា?

ចុចអាន៖ កំពូលម៉ូឌែលស៊ីថ្លៃបំផុត៥រូប ក៏ជាសេដ្ឋីនីប្រចាំឆ្នាំ ២០២០

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម