ចិនរកឃើញវីរុសកូរ៉ូណាលើកញ្ចប់សាច់គោដែលនាំចូលពីប្រេស៊ីល – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ចិនរកឃើញវីរុសកូរ៉ូណាលើកញ្ចប់សាច់គោដែលនាំចូលពីប្រេស៊ីល

Published

on

ទីក្រុងវូហានរបស់ប្រទេសចិនបាននិយាយនៅថ្ងៃសុក្រ ទី ១៣ ខែវិច្ឆិកា នេះថា ខ្លួនបានរកឃើញវីរុសកូរ៉ូណានៅលើកញ្ចប់សាច់គោដែលនាំចូលពីប្រទេសប្រេស៊ីល នៅពេលដែលទីក្រុងនេះបង្កើនការធ្វើតេស្តអាហារក្លាស្សេនៅសប្តាហ៍នេះដែលជាផ្នែកមួយនៃយុទ្ធនាការទូទាំងប្រទេស ។

គណៈកម្មការសុខាភិបាលក្រុងវូហានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ខ្លួនបានរកឃើញសំណាកវិជ្ជមានចំនួន ៣ លើកញ្ចប់ខាងក្រៅនៃសាច់គោក្លាស្សេគ្មានខ្លាញ់ពីប្រទេសប្រេស៊ីល ។

សាច់គោបានចូលមកប្រទេសនេះនៅកំពង់ផែ Qingdao កាលពីថ្ងៃទី ៧ ខែសីហា ហើយវាបានទៅដល់ទីក្រុងវូហានកាលពីថ្ងៃទី ១៧ ខែសីហា ជាកន្លែងដែលវាស្ថិតនៅក្នុងកន្លែងក្លាស្សេរហូតដល់បច្ចុប្បន្ន ។

សេចក្តីរាយការណ៍បាននិយាយថា បុគ្គលិកជាង ១០០ នាក់នៅឯរោងចក្រ Marfrig Global Foods ក្រុងវូហានបានឆ្លងកាត់ការធ្វើតេស្ត ហើយសំណាកចំនួន ២០០ ផ្សេងទៀតត្រូវបានគេយក ។

បន្ទាប់ពីបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសនៅក្នុងចំនួនប្រជាជនក្នុងឆ្នាំនេះ ប្រទេសចិនបានចាប់ផ្តើមធ្វើតេស្តកាលពីចុងខែមិថុនាលើចំណីអាហារដែលនាំចូលដើម្បីរកវីរុសកូរ៉ូណា ។

គិតត្រឹមខែកញ្ញា ទីក្រុងវូហានទើបតែរកឃើញសំណាកវិជ្ជមានចំនួន ២២ ប៉ុណ្ណោះក្នុងចំណោមចំនួនជិត ៣ លាន ប៉ុន្តែជាមួយកម្មករកំពង់ផែខ្លះទើបរកឃើញថាបានឆ្លងវីរុសនេះ ទីក្រុងនេះបានបង្កើនការធ្វើតេស្ត និងការបាញ់ថ្នាំកម្ចាត់មេរោគលើការនាំចូលចំណីអាហារនៅសប្តាហ៍នេះ ។

អាជ្ញាធរចិនក៏បានរកឃើញវីរុសកូរ៉ូណានៅលើកញ្ចប់សាច់គោរបស់អាហ្សង់ទីននៅសប្តាហ៍នេះផងដែរ ហើយសំណាកសាច់គោនាំចូលផ្សេងទៀតត្រូវបានគេរកឃើញវិជ្ជមានវីរុសកូរ៉ូណានៅខេត្ត Shandong  ។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាអ្នកទិញសាច់គោលំដាប់កំពូលរបស់ពិភពលោក ហើយប្រេស៊ីល និងអាហ្សង់ទីនជាអ្នកផ្គត់ផ្គង់ធំជាងគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ គីម ជុងអ៊ុន កំពុងរៀបផែនការមួយដើម្បីធ្វើតេស្តថាតើប្រធានាធិបតីថ្មីអាមេរិក ក្លាហានដែរឬក៏អត់

ចុចអាន ៖ ប្រធានាធិបតី តួកមេនីស្ថាន បង្ហាញរូបសំណាកឆ្កែសំណព្វ ស្រោបមាស២៤ការ៉ាត់ (មានវីដេអូ)

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម