ព័ត៌មានអន្ដរជាតិ
នាំគ្នាសម្រុកចាក់វ៉ាក់សាំងផ្តាសាយដើម្បីការពារកូវីដ ១៩ ស្លាប់ ១៣នាក់
ពលរដ្ឋកូរ៉េជាច្រើនលាននាក់ បានសម្រុកទៅចាក់វ៉ាក់សាំងការពារផ្តាសាយ ដោយភាគច្រើនជឿថា វ៉ាក់សាំងនេះអាចការពារពួកគេជឿថា វ៉ាក់សាំងនេះមិនត្រឹមអាចការពារជំងឺផ្តាសាយនោះទេ ថែមទាំងការបន្ថយហានិភ័យឆ្លងកូវីដ ១៩ បានថែមទៀត ខណៈមកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១៣នាក់ បានស្លាប់ក្រោយចាក់វ៉ាក់សាំងផ្តាសាយ។
ទោះជាយ៉ាងណា វេជ្ជបណ្ឌិតទទួលបន្ទុកធ្វើកោសល្យវិច្ឆ័យសព លើកឡើងថា លោកមិនជឿការស្លាប់របស់ជនរងគ្រោះទាំង ១៣នាក់ មានពាក់ព័ន្ធជាមួយវ៉ាក់សាំងនោះឡើយ។
គិតមកទល់នឹងពេលនេះ ពលរដ្ឋកូរ៉េ ១៣លាននាក់ បានទៅចាក់វ៉ាក់សាំងការពារផ្តាសាយនេះ ក្រោយរដ្ឋាភិបាលបានបង្កើតកម្មវិធីផ្តល់វ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺផ្តាសាយ ដែលចាត់ទុកជាជំងឺកំណាចរបស់ប្រទេសត្រជាក់មួយនេះ។
ជនរងគ្រោះដែលស្លាប់ក្រោយចាក់វ៉ាក់សាំងត្រូវគេអះអាង ៨នាក់ជាមនុស្សជរាវ័យចន្លោះ ៧០-៨០ឆ្នាំ ប៉ុន្តែក៏មានក្មេងប្រុសវ័យ ១៧ឆ្នាំម្នាក់ ស្លាប់ក្រោយចាក់វ៉ាក់សាំងបាន ២ថ្ងៃ។
មកទល់នឹងពេលនេះ ក្រុមការងារជំនាញដឹកនាំដោយសាស្ត្រាចារ្យ Kim Jun-kon, កំពុងស៊ើបអង្កេតករណីនេះ ដោយអះអាង វាគ្មានភស្តុតាងបញ្ជាក់ថាការស្លាប់របស់ជនរងគ្រោះ ដោយសារទទួលវ៉ាក់សាំងនេះឡើយ ខណៈក្រុមការងាររបស់លោក នឹងធ្វើតេស្តរកកូវីដ ១៩ លើសព។
ប្រែសម្រួល៖ សុភា
ប្រភព៖ BBC
អត្ថបទពាក់ព័ន្ធ៖
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ