Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកព្រឹទ្ធសភាវ័យចំណាស់ម្នាក់មកពីគណបក្សលោក Trump ធ្វើតេស្តវិជ្ជមានកូវីដ ១៩

បានផុស

នៅ

សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋរបស់លោក Trump គឺលោក Chuck Grassley បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។

សមាជិកព្រឹទ្ធសភាវ័យ ៨៧ ឆ្នាំរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានដឹងថា ខ្ញុំបានប្រឈមនឹងការឆ្លងជំងឹកូវីដ ១៩ ។ ខ្ញុំបានទទួលការធ្វើតេស្តជំងឺកូវីដ ១៩ ហើយភ្លាមៗនោះខ្ញុំបានចាប់ផ្តើមធ្វើចត្តាឡីស័ក ។

គាត់បាននិយាយលើបណ្ដាញ Twitter ថា “ខ្ញុំមានអារម្មណ៍ល្អ ហើយនឹងបន្តការងាររបស់ខ្ញុំពីផ្ទះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Grassley គឺជាសមាជិកព្រឹទ្ធសភាវ័យចំណាស់ទី ២ របស់សហរដ្ឋអាមេរិក បន្ទាប់ពីលោក Dianne Feinstein អ្នកប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ាដែលមានអាយុ ៨៧ ឆ្នាំដូចគ្នា ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក The Hill បានឲ្យដឹងថា លោក Grassley បានស្ថិតនៅក្នុងព្រឹទ្ធសភាកាលពីថ្ងៃចន្ទ ហើយបានថ្លែងសុន្ទរកថាពីបន្ទប់ព្រឹទ្ធសភា ។ ដូចសមាជិកព្រឹទ្ធសភាភាគច្រើនដែរ គាត់មិនពាក់ម៉ាសនោះទេ នៅពេលដែលគាត់ថ្លែងសុន្ទរកថាពីតុគាត់ទៅបន្ទប់ព្រឹទ្ធសភាដែលមិនមានសមាជិកចូលរួមច្រើន ។

គួរបញ្ជាក់ថា លោក Chuck Grassley ដែលមកពីគណបក្សសាធារណរដ្ឋរបស់លោក Trump បានក្លាយជាសមាជិកព្រឹទ្ធសភាអាមេរិកទី ៦ ហើយដែលបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកជំរុញឲ្យលោក Trump ចែករំលែកទិន្នន័យជំងឺកូវីដ ១៩ ដល់លោក Biden

ចុចអាន ៖ មន្ត្រីដែលនិយាយថា គ្មានភស្តុតាងអំពីការក្លែងបន្លំសន្លឹកឆ្នោតត្រូវលោកTrump បណ្តេញចេញពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម