ការផ្ញើអ៊ីម៉ែល សារជាអត្ថបទ និងរូបថតដែលត្រូវចោទប្រកាន់ថាបានមកពី Hard Disk ដែលជាកម្មសិទ្ធិរបស់កូនប្រុសរបស់អតីតអនុប្រធានាធិបតី និងត្រូវបានចុះផ្សាយដោយកាសែត New York Post ត្រូវបានបណ្តាញសារព័ត៌មានជាច្រើនច្រានចោលថាមិនទាន់បានត្រួតពិនិត្យ និងថាជាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី ។ ទន្ទឹមនោះក្នុងបណ្ដាញសង្គម Twitter ថែមទាំងប្លុកលីង (link) នៃប្រភពដើមផងដែរ ។ ប៉ុន្តែពេលនេះបុរសម្នាក់ដែលអះអាងថាជាអ្នកទទួលអ៊ីម៉ែលបែកធ្លាយមួយទាក់ទងនឹងភាពជាដៃគូអាជីវកម្មជាមួយក្រុមហ៊ុនចិនមួយនេះបានបញ្ជាក់ពីភាពត្រឹមត្រូវនៃសារនេះដែលចុះកាលបរិច្ឆេទនៅថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០១៧ ។
ទន្ទឹមនោះសារដែលត្រូវបានចុះផ្សាយដោយកាសែត New York Post កាលពីសប្តាហ៍មុនបានបង្ហាញថា លោក Hunter Biden បានបណ្តាក់ទុនរកស៊ីដោយមិនបានបញ្ជាក់ច្បាស់នៅក្នុងឆ្នាំ ២០១៧ ជាមួយក្រុមហ៊ុន CEFC China Energy Co ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ។ អ៊ីម៉ែលនោះមានចំណងជើងថា “ការរំពឹងទុក” និង “កញ្ចប់រង្វាន់” ដោយលម្អិតសម្រាប់មនុស្ស ៦ នាក់ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ខណៈដែលត្រូវបានកំណត់អត្តសញ្ញាណដោយត្រឹមតែឈ្មោះដើម និងឈ្មោះហៅក្រៅប៉ុណ្ណោះ ។
ទាក់ទិននឹងរឿងនេះ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានថ្កោលទោសយ៉ាងខ្លាំងចំពោះការរាយការណ៍របស់កាសែត New York Post ដោយចាត់ទុកវាជាយុទ្ធនាការដែលគួរឲ្យស្អប់ខ្ពើម និងប៉ះពាល់ដល់ក្រុមគ្រួសាររបស់លោក ៕