ព័ត៌មានអន្ដរជាតិ
វៀតណាម គំរាមបិទ Facebook ដោយសារបញ្ហាមួយ
វៀតណាមបានគំរាមបិទ Facebook នៅក្នុងប្រទេសរបស់ខ្លួនប្រសិនបើខ្លួនមិនធ្វើតាមសម្ពាធរបស់រដ្ឋាភិបាលឲ្យត្រួតពិនិត្យខ្លឹមសារនយោបាយក្នុងស្រុកបន្ថែមទៀតនៅលើវេទិការបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់ម្នាក់ក្រុមហ៊ុនរបស់អាមេរិកមួយនេះបានប្រាប់ Reuters ថា Facebook បានអនុវត្តតាមសំណើរបស់រដ្ឋាភិបាលកាលពីខែមេសាដើម្បីបង្កើនការត្រួតពិនិត្យរបស់ខ្លួនលើការបង្ហោះ “ប្រឆាំងរដ្ឋ” សម្រាប់អ្នកប្រើប្រាស់ក្នុងស្រុកប៉ុន្តែប្រទេសវៀតណាមបានស្នើសុំឲ្យក្រុមហ៊ុននេះបង្កើនការរឹតត្បិតលើការបង្ហោះរិះគន់ជាថ្មីម្តងទៀតនៅក្នុងខែសីហា។

ដោយសារតែនេះជាបញ្ហារសើប មន្ត្រីដដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា “យើងបានធ្វើកិច្ចព្រមព្រៀងមួយកាលពីខែមេសា។ Facebook បានគាំទ្រកិច្ចព្រមព្រៀងរបស់យើងហើយយើងរំពឹងថារដ្ឋាភិបាលវៀតណាមនឹងធ្វើដូចគ្នា”។
លោកបន្តថា “ពួកគេបានវិលត្រឡប់មករកយើងវិញហើយបានស្នើឲ្យយើងបង្កើនបរិមាណមាតិកាដែលយើងរឹតត្បិតនៅក្នុងប្រទេសវៀតណាម។ សំណើនោះបានកើតឡើងជាមួយនឹងការគំរាមកំហែងមួយចំនួនអំពីអ្វីដែលអាចនឹងកើតឡើងប្រសិនបើយើងមិនធ្វើ”។

មន្រ្តីនិយាយថា ការគំរាមកំហែងរួមមានការបិទ Facebook ទាំងស្រុងនៅក្នុងប្រទេសវៀតណាមដែលជាទីផ្សារដ៏ធំមួយសម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះហើយជាកន្លែងខ្លួនអាចរកចំណូលបានជិត១ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ៥ យ៉ាងដាច់ខាត កុំចែករំលែកលើបណ្ដាញសង្គម Facebook
ចុចអាន៖ twitter, facebook ឬ instagram មួយណាល្អបំផុតសម្រាប់ផ្សព្វផ្សាយអំពីអាជីវកម្ម?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ